ដើម្បីជាការគាំទ្រដល់យុទ្ធនាការសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ ធនាគារកម្ពុជាសាធារណៈ បានចាប់ផ្តើមដាក់ធុងប្រមូលវិភាគទាននៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីទទួលជំនួយពីបុគ្គលិក និងសាធារណជនទូទៅ។ នៅក្នុងពិធីចាប់ផ្តើមដ៏ពិសេសនេះ មានការចូលរួមពីលោក Phan Ying Tong នាយកប្រតិបត្តិប្រចាំតំបន់ឥណ្ឌូចិន (រូបទី៣ រាប់ពីស្តាំ) និងគណៈគ្រប់គ្រងជាន់ខ្ពស់ដទៃទៀតផងដែរ៕