ដោយការប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួន ដើម្បីជួយអ្នកមានទុក្ខលំបាក ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) បានបង្កើនជំនួយរបស់ខ្លួនទៅដល់ជនរងគ្រោះដោយសារទឹកជំនន់ទាំងក្នុង និងក្រៅប្រទេសតាមរយៈយុទ្ធនាការរៃអង្គាសប្រាក់កាលពីខែមុន។
លក្ខខណ្ឌអាកាសធាតុដែលកើតឡើងដោយគ្មានការព្រាងទុកបានបំផ្លាញផ្ទះ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅកម្ពុជា និងជប៉ុនដែលបណ្តាលឲ្យពលរដ្ឋជាច្រើនគ្រួសារធ្លាក់ក្នុងស្ថានភាពលំបាក។
ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) បានឆ្លៀតយកពេលវេលាពីការងារអាជីវកម្មរបស់ខ្លួនដើម្បីចាប់ផ្តើមផ្តល់ជំនួយសប្បុរសធម៌ជូនដល់ជនរងគ្រោះដែលកំពុងតែជួបសោកនាដកម្មនាពេលថ្មីៗនេះ។
នៅក្នុងប្រទេស ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) បានប្រមែប្រមូលក្រុមការងាររបស់ខ្លួនដើម្បីផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗនេះ ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ។
បន្ថែមទៅលើឧប្បត្តិហេតុអាក្រក់នេះការបាក់ទំនប់វារីអគ្គិសនីនៅភាគខាងត្បូងប្រទេសឡាវកាលពីល្ងាចថ្ងៃទី ២២ ខែកក្កដាបានបង្កការលំបាកបន្ថែមទៀតដល់ផ្នែកខាងជើងនៃប្រទេសកម្ពុជា ជាពិសេសគឺខេត្តស្ទឹងត្រែង។
អ្នកភូមិរាប់ពាន់នាក់ត្រូវចាកចេញពីផ្ទះ និងត្រូវបង្ខំឲ្យទៅរស់នៅក្នុងស្ថានភាព លំបាកដោយគ្មានជម្រក ទឹកស្អាត និង ស្បៀងអាហារសមរម្យ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ស្រូវ និងដំណាំផ្សេងៗដូចជាពោតប្រហែលជា ៤០០០ ហិកតាត្រូវលិចក្នុងទឹកជំនន់ដោយបង្កការលំបាកដល់កសិករនៅក្នុងការរស់រាននៅប៉ុន្មានខែខាងមុខ។
ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) បានផ្តួចផ្តើមគម្រោងរៃអង្គាស និងបានបរិច្ចាគប្រាក់ ៩ ០០០ ដុល្លារអាមេរិក ហើយក្នុងរយៈពេល ១ សប្តាហ៍ធនាគារអាចរៃអង្គាសបានប្រាក់ចំនួន ១ ៨៦៩,៦៦ ដុល្លារអាមេរិកដែលបានមកពីការបរិច្ចាគដោយសប្បុរសពីបុគ្គលិក និងអតិថិជនរបស់ធនាគារជាច្រើន។
ថវិកាទាំងនោះត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ទឹកស្អាត អង្ករ និងត្រីខកំប៉ុងដែលត្រូវបានបញ្ជូនភ្លាមៗដោយក្រុមការងាររបស់ខ្លួនទៅកាន់តំបន់ទឹកលិចចំនួន ២ កន្លែងគឺនៅក្នុងភូមិភ្នំស្រួចក្នុងខេត្តកំពង់ស្ពឺ (កាលពីថ្ងៃទី ២៤ ខែកក្កដា) និងភូមិស្រែអំបិលក្នុងខេត្តកោះកុង (កាលពីថ្ងៃទី ២៦ ខែកក្កដា)។
កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារបានធ្វើឲ្យពលរដ្ឋ ៧៥០ គ្រួសារដែលរងផលប៉ះពាល់នៅក្នុងតំបន់ទាំងនោះសប្បាយរីករាយ។
ធនាគារភ្នំពេញ ពាណិជ្ជ (PPCBank) មិនបញ្ចប់កិច្ចការសង្គមនៅក្នុងភូមិឋាន នៃទឹកដីកម្ពុជាតែមួយគត់នោះទេ។ ធនាគារបានចាប់ផ្តើមការរៃអង្គាសប្រាក់ស្រដៀងគ្នានេះដែរដោយបរិច្ចាគ ៥ ០០០ ដុល្លារដល់ជនរងគ្រោះដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយនៅក្នុងប្រទេសជប៉ុន។
កាលពីដើមខែកក្កដាភ្លៀងធ្លាក់ខ្លាំងនៅភាគខាងលិចប្រទេសជប៉ុនបានបង្កឲ្យមានការបាក់ដី និងទឹកជំនន់ដោយបានសម្លាប់មនុស្សជិត ២០០ នាក់ដែលនេះគឺជាសោកនាដកម្មស្លាប់ដោយទឹកជំនន់មួយក្នុងចំណោមសោកនាដកម្មជាច្រើននៅក្នុងទសវត្សរ៍ថ្មីៗនេះ។
ទំហំនៃគ្រោះមហន្តរាយគឺគ្រោះថ្នាក់រហូតដល់ទៅពលរដ្ឋជាង ១,៦ លាននាក់ត្រូវបញ្ជាឲ្យជម្លៀសចេញពីលំនៅឋាន។
ការរៃអង្គាសប្រាក់គឺទទួលបានជោគជ័យទាំងស្រុងកាលពីថ្ងៃទី ២៥ ខែកក្កដា ហើយមួយថ្ងៃក្រោយមកទឹកប្រាក់ចំនួន ៧០៧៨,៩៨ ដុល្លារអាមេរិកដែលត្រូវបានរៃអង្គាសពីម្ចាស់ជំនួយត្រូវបានផ្តល់ជូនកាកបាទក្រហមជប៉ុនដែលកាកបាទក្រហមនេះគឺជាអ្នកប្រតិបត្តិការផ្តល់ជំនួយជូនដល់ជនរងគ្រោះដោយសារទឹកជំនន់។
ជាថ្មីម្តងទៀតជំនួយសប្បុរសពីគ្រួសារដែលមានប្រាក់ចំណូលទាប និស្សិត និងសមាជិកសាកលវិទ្យាល័យមេគង្គកម្ពុជា ជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគដល់យុទ្ធនាការរៃអង្គាសប្រាក់របស់ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank)។
ទឹកប្រាក់ប្រហែលជា ២ ០៧៨,៩៨ ដុល្លារអាមេរិកត្រូវបានបរិច្ចាគដោយម្ចាស់ជំនួយជាង ៥០ នាក់។
លើសពីនេះធនាគារបានទទួលកម្រៃពីសេវាផ្ទេរប្រាក់អន្តរជាតិទៅប្រទេសជប៉ុនផងដែរ។
ការមកផ្តល់ជំនួយក្រោយមានគ្រោះមហន្តរាយធម្មជាតិទាំងនេះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងជាច្រើនរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank) ជាមួយនឹងពលរដ្ឋមូលដ្ឋានដោយនឹកឃើញអំឡុងពេលមានវិបត្តិ និងផ្តល់ជំនួយខ្លះដល់អ្នកដែលកំពុងតែមានទុក្ខលំបាកទាំងនោះ។
កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទាំងនេះគឺធ្វើឡើងបន្ថែមក្រៅពីអាជីវកម្មរបស់ធនាគារ គឺដើម្បីបម្រើមនុស្សធម៌នៅពេលចាំបាច់៕