សៀមរាបៈ​ នគ​រ​បាល​ខេ​ត្ត​បាត់​ដំ​ប​ងនៅថ្ងៃទី​ ២២​ តុលា នេះ​ បាន​ចាប់ខ្លួន​​បុ​រសម្នាក់​​ប្រគល់ឲ្យ​សម​ត្ថកិច្ចខេ​ត្តសៀ​មរា​ប​ ក​រ​ណីប្រើកាំ​ភ្លើង​ខ្លី​បាញ់​ប្រព​ន្ធបណ្ដាលឲ្យរ​បួសធ្ងន់​ប្រព្រឹត្ត​ក្នុងរ​ថ​យ​ន្ត​កាល​​ពីរំ​លង​អ​ធ្រាត្រ​ឈា​ន​ចូល​ថ្ងៃទី ២២​ តុលា នៅភូមិ​​ឃុំ​ស្រ​ណាល​ស្រុក​ក្រឡាញ់​ ខេត្ត​សៀ​មរាប ​​រួចបើ​ក​រថយ​ន្ត​គេច​ខ្លួន​ដល់​ស្រុក​បរ​វេល​ខេត្ត​បាត់​ដំបង​។​

លោក​ សុខ​ សារិ​ន​ អធិការ​នគរបាល​ស្រុក​បរវេល​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅថ្ងៃនេះថា​​ ​ជន​សង្ស័យ​ពាក់ព័ន្ធ​ហេតុការណ៍​នេះ​ឈ្មោះ​ចាន់ ផល​ ហៅ​​ ពៅ ​ ​អាយុ​ ៥៧ ឆ្នាំ​​។ រីឯ​ស្រ្តីរងគ្រោះ​ឈ្មោះ​ សំអុល សុដានី អាយុ ២៧ ឆ្នាំ ​​មាន​កូន​ស្រីម្នាក់​អាយុ​ ៩ ខែ​​ និង​​មាន​លំនៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ រស់​នៅ​ភូមិ ៥ ​សង្កាត់​ផ្សារ​ថ្មី​ទី ២​​ ខណ្ឌ​ដូ​នពេ​ញ។​

លោក​ប្រាប់​បន្តថា​ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​​ខាង​លើ​ គឺ​បន្ទា​ប់ពី​សម​ត្ថកិច្ច​​​ទទួល​ព័ត៌​មាន​​ពី​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​សៀម​រាប​មក​ស្នង​ការ​នគរបាល​ខេត្តបា​ត់​ដំប​ងពីមុ​ខស​ញ្ញា​ជ​ន​សង្ស័យ​។ ក្រោយ​ទទួល​បាន​ព័ត៌មា​ន​នេះ​លោក​ស្នង​កា​រខេត្ត​បាត់​ដំបង​ បាន​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​តាម​អធិកា​រដ្ឋា​ន​នគរបាល​ស្រុក​ក្នុង​ខេត្ត​ទាំង​អស់​ស្ទាក់​ចាប់​មុខ​សញ្ញា​បង្ក​បទល្មើស​។

លោកបានបន្តថា លុះ​រហូត​ដល់​ម៉ោង​ជាង ​៨ ព្រឹក​ថ្ងៃ​ទី​ ២២​ តុលា​ សមត្ថកិច្ច​របស់លោក​បាន​ប្រទះឃើញ​​ជន​សង្ស័យ​បើក​រថយន្ត​ម៉ាក​នី​សាន់ ​(FRON​​TI​ER​)​ ពណ៌​ខ្មៅ ​១ គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំពេញ ​2​W-​8​7​​8​7​ នៅ​ចំណុច​ដីឡូត៍ ​១ កន្លែង​​ក្នុង​ភូមិ​អូរ​ដូន​ពៅ​ ឃុំ​ឃ្លាំង​មាស​ ស្រុក​បវេល​ ​ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​​។

លោកបានបញ្ជាក់ថា​៖ «​ពេល​សមត្ថកិច្ច​ខ្ញុំ​សាកសួរ​គាត់​គឺ​ជន​បង្កនោះ​មិនប្រាប់ថា​​គាត់​ធ្វើ​យោធា​ទេ​។ ខ្ញុំ​ថា​បើ​មិន​ធ្វើ​យោធា​តើ​បាន​កាំភ្លើង​មកពី​ណា​តែ​ជន​នោះ​នៅ​តែ​មិន​សារភាព​។ អីចឹង​ខាង​ខ្ញុំ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្ត​ខេត្ត​សៀមរាប​ទៅ​»​​។

លោក​​ប្រាប់ថា​ តាម​ចម្លើយ​បឋម​របស់ជន​សង្ស័យ​​​លោកថា​រវាង​ប្រពន្ធ និងរូបគេ​បាន​ស្រឡាញ់​គ្នា​ប្រមាណ ៥ ឆ្នាំ​មកហើយ ប៉ុន្តែ​មិនបាន​រៀបការទេ​ព្រមទាំង​មាន​កូន​ស្រី​ជា​មួយគ្នា​ម្នាក់ផង​​។ នៅមុន​ពេល​កើតហេតុ​ពួកគេ​បាន​ជិះ​រថយន្ត​ពី​រាជធានី​ភ្នំពេញ​មក​ខេត្ត​សៀមរាប​ដោយមានទាំងកូនផង ប៉ុន្តែ​ពេល​កំពុង​ធ្វើដំណើរ​ក៏​បាន​ឈ្លោះ​ប្រកែកគ្នា​ពាក់ព័ន្ធ​បញ្ហាក្នុងគ្រួសារ​។

ពេល​ប្រកែកគ្នានោះ​ស្រាប់តែ​ប្រពន្ធ​គាត់​បានដកកាំភ្លើងខ្លីម៉ាក K59​​ មក​ភ្ជង់​​គាត់​ហើយ​ក៏​ប្រវាយប្រតប់គ្នា​​ធ្វើ​ឲ្យ​រាល​កៃ​កាំ​ភ្លើង​ត្រូវ​ប្រពន្ធគាត់​ទៅ​។​

ជុំវិញ​បញ្ហានេះដែរ​​ ​​លោក​ ដួង​ សុខា​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត​សៀមរាប​ប្រាប់ថា​ សមត្ថកិច្ច​របស់លោក​​បាន​ទៅ​ទទួល​យក​ជនសង្ស័យ​នៅខេត្ត​បាត់ដំបង​ ប៉ុន្តែ​រហូតដល់​ថ្ងៃ​រសៀល​នេះ ​(ថ្ងៃ​ទី​ ២​២​ តុ​លា​) មន្រ្តីមិនទាន់​ត្រឡប់​មក​វិញ​ទេ​។​

លោក​ថ្លែង​ថា​​៖ «សមត្ថកិច្ច​ខ្ញុំ​មិនទាន់​នាំ​ជន​សង្ស័យ​ដល់​ខេត្ត​សៀមរាប​ទេ​ ហើយ​ក៏មិន​ទាន់បានសាកសួរ​ជនសង្ស័យដែរ​។ ដូច្នេះ​ខ្ញុំមិនដឹង​ថា​ គាត់​ធ្វើ​យោធាឬ​យ៉ាងណាទេ ​ព្រោះ​ខ្ញុំ​​មិន​ទាន់​បាន​សួរ​ជន​សង្ស័យ​»។

ដោយឡែក​លោក​ ជីប​ ម៉េង​ជន​ អធិការ​នគរបាល​ស្រុក​ ក្រឡាញ់​ ខេត្ត​សៀមរាប ​​រំឭក​នៅថ្ងៃព្រហស្បតិ៍នេះ​ថា​ នៅពេលកើតហេតុនោះ​សមត្ថកិច្ច​របស់លោក​បាន​ប្រចាំការ​តាម​គោល​ដៅ​នៅ​ចំណុច​ភូមិ​គោក​ចាស់​ឃុំស្រណាល​ ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប​ ដើម្បី​ការពារក្បួន​​រថយន្ត​ថ្នាក់ដឹកនាំ​។ នៅពេលនោះ​សមត្ថកិច្ច​​បាន​ឮ​សូរ​សំឡេង​ផ្ទុះ​គ្រាប់​កាំភ្លើង​ ១​ គ្រាប់​ ហើយ​បាន​នាំ​គ្នា​រត់​សំដៅ​កន្លែង​ផ្ទុះ​អាវុធនោះ​។​

លោក​បន្ត​ថា ​នៅ​ពេលសមត្ថកិច្ច​លោក​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏បាន​ឃើញ​បុរសម្នាក់​រត់​ឡើង​រថយន្ត​ហើយ​បើកគេច​បាត់​ ខណៈ​មាន​ស្រ្តី​ម្នាក់​ស្រែក​​ឲ្យ​ជួយ​។ ពេលនោះ​សមត្ថកិច្ច​បានរកឃើញកាំភ្លើងខ្លី ១ ដើមម៉ាក K59 និងបានជួយ​ស្រ្តីរងគ្រោះ​​ព្រោះ​គាត់ត្រូវ​ត្រង់គល់ដោះខា​​ងឆ្វេង ១ ​គ្រាប់ ​ហើយ​ក៏​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​។​

លោក​ថា៖​ «ដល់​មន្ទីរ​ពេទ្យ​ដោយ​សារ​ស្រ្តី​រងគ្រោះ​​ខ្សោយ​កម្លាំង​ពេក​យើង​ក៏​មិន​សួរ​នាំ​ច្រើន​ដែរ​ទុកឲ្យ​គ្រូពេទ្យព្យាបាល​​របួសគាត់​សិន​។ ដូច្នេះ​ហើយ​ទើប​​ខ្ញុំ​មិន​ទាន់​ដឹង​ព័ត៌មាន​លម្អិត​ពី​គាត់​»​៕​