ភ្នំពេញ៖​ នគរបាល​ខណ្ឌ​ឫស្សី​កែវ​បាន​បញ្ជូន​ជន​ជាប់​ចោទ​ម្នាក់​ទៅ​ពន្ធនា​គារ​ព្រៃ​ស​នៅថ្ងៃទី ២៣ ឧសភានេះ បន្ទាប់​ពី​ចាប់​ខ្លួន​ពី​ថ្ងៃទី ​២១ ឧសភា​ តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក្រោយពី​ជននេះគេច​ខ្លួនពី​ផ្តន្ទា​ទោស​ម្នាក់ៗ​អស់​ ១​ ជីវិត​ ពាក់​ព័ន្ធ​ចាក់​សម្លាប់​ស្ត្រី​ម្នាក់​ កាល​ពី​ឆ្នាំ ​២០១៤ ​ប្រព្រឹត្ត​នៅភូមិចុង​ថ្នល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែខ​សុខ​ រាជធានី​ភ្នំពេញ​ ខណៈ​បក្ខ​ពួកគេ​ម្នាក់​ទៀត​កំពុ​ងជាប់​ពន្ធ​នាគារ​​ ​។

លោកវរសេនីយ៍​ឯក ​ហ៊ាង ថា​រ៉េត អធិ​ការន​គរបាល​ខ​ណ្ឌ​ឫស្សីកែវប្រាប់​នៅថ្ងៃនេះ​ថា ​ជនជាប់​ចោទ​ដែល​ចាប់ខ្លួន​តាម​ដីកា​របស់​តុលា​ការ​នោះ​ឈ្មោះ រិ​ទ្ធ សាយ ហៅ​ ម៉ម ភេទប្រុស អាយុ​ ៣៤​ ឆ្នាំ ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ (ក) សង្កាត់​ច្រាំង​ចំរេះ ២ ខណ្ឌ​ឫស្សីកែ​វ រាជធានី​ភ្នំពេញ។ ជន​ម្នាក់នេះ​ត្រូវបាន​សមត្ថ​កិច្ច​លោក​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២២ ​ឧសភា ​នៅ​ភូមិ-សង្កាត់​កើត​ហេតុ​ខាង​លើ។​

រីឯ​បក្ខពួក​ម្នាក់​ទៀត​ ឈ្មោះ ឆៃ យក់​លាភ ភេទប្រុស អាយុ ២៩ ឆ្នាំ មាន​កន្លែង​កំណើត​នៅ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫ​ស្សីកែ​វ ​រាជ​ធានី​ភ្នំពេញ​ កំពុង​អនុ​វ​ត្តទោ​ស​ក្នុ​ងព​ន្ធ​នា​គា​រព្រៃ​ស​។

លោក​ប្រាប់ថា៖ «ខ្ញុំ​ចាប់គាត់​តាម​ដីកា​របស់​តុលា​ការ។ ហេតុដូច្នេះ​ជា​នីតិវិធី​ជន​ដែល​ចាប់​តាម​ដីកា​ គឺ​ត្រូវតែ​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​តែម្តង។ ព្រោះថា​គាត់​ត្រូវបាន​តុលា​ការ​ផ្តន្ទា​ទោស​រួចហើយ»។

បើតាម​សាល​ក្រម ​ចុះ​កាល​បរិច្ឆេទ​នៅ​ថ្ងៃទី ៧​ ខែ ក​ក្កដា​ ឆ្នាំ ២​០១៥ ​ដែលចុះ​ហត្ថលេ​ខា​ដោយ​លោកចៅក្រម ឆែ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ថា ​ជនជាប់​ចោទ​ឈ្មោះ ឆៃ យក់​លាភ ភេទ​ប្រុស ​អាយុ​ ២៩ ​ឆ្នាំ និង​ជន​ជាប់​ចោទ​ដែល​គេចខ្លួ​​ន ឈ្មោះ​ រិ​ទ្ធ សាយ ហៅ ​ម៉ម​ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ត្រូវ​បានផ្តន្ទាទោ​ស​ដាក់​ពន្ធនាគារ​ម្នាក់ៗអស់​ ១ ជីវិត​ ពីបទ «ឃាត​កម្ម​គិតទុក​ជាមុន» តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្តសាល​ក្រម​នេះក្រុម​ជនជាប់​ចោទ​បាន​ពឹង​មេធាវី ២ រូប​ គឺលោកស្រី យិន លីន និង​លោក​ស្រីមេធាវី ច័ន្ទ រាសីភ័ក្ត​ ដើម្បី​ជួយ​ដាក់​បណ្ដឹ​ងទាស់​មក​សាលា​ឧទ្ធរណ៍ ប៉ុន្តែមិ​នបាន​បន្តកា​រពារ​ក្ដីនេះទេ។​

អង្គហេ​តុ​បង្ហាញ​បន្ត​ថា សំណុំ​រឿងនេះ​ត្រូវ​សាលា​ឧទ្ធរណ៍​បើកស​វនាការ​​នៅ​ថ្ងៃទី ១៩​ ខែ មករា ​ឆ្នាំ​ ២០១៧​ និង​បាន​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃទី ៦​ ខែ កុម្ភៈ​ ឆ្នាំ ​២០១៧​ ដោយ​តម្ក​ល់ទៅ​ម្នាក់ៗឱ្យជាប់ព​ន្ធ​នាគារ​ ១ ​ជីវិត​ដដែល។ ប៉ុន្តែស​វនាការនោះ​មា​ន​តែជ​នជាប់​ចោទ​ ឈ្មោះ ឆៃ យក់​លោភ ម្នា​ក់​ប៉ុណ្ណោះ​ ដែល​ត្រូវបាន​កា​រពា​រសិទ្ធិ​ដោយ​លោក មេធា​វី ជូ​ង ជូងី។​ ចំណែក​ឈ្មោះ ​រិ​ទ្ធ សាយ ពុំ​មានមេធា​វីកា​រពា​រ​សិទ្ធិ​ឱ្យ​​ឡើ​យ​​។

តាម​អង្គហេតុ​ដដែល​បង្ហាញ​ទៀតថា ​បន្ទាប់​មក ដោយ​នៅ​តែមិនសុខ​ចិត្ត​ជនជា​ប់ចោទ​ ឈ្មោះ ឆៃ យក់លាភ ​បាន​បន្ត​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​តាមរយៈ​ការពឹង​មេធាវី​លោក ​ជូង ជូងី។ លុះ​ក្រោយ​ពី​តុលា​កា​រ​កំពូ​លបើកសវ​នាការ​ជំនុំ​ជម្រះ នៅ​ថ្ងៃទី ២៨​ ខែ តុលា ​ឆ្នាំ ២០១៨ ដោយត្រូ​វបាន​លោក ស្រី គិម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាកា​រ​កំពូល​ប្រកា​សសា​លដី​កា​ត​ម្ក​ល់​សាល​ដីកា​​សា​លាឧ​ទ្ធរណ៍​ទុកជា​បាន​ការ​ដដែល​។

ដោយឡែក​ឈ្មោះ ​រិ​ទ្ធ សាយ ត្រូ​វ​តុលាកា​របង្គាប់​​ឱ្យ​សមត្ថ​កិច្ច​តាម​ចាប់ខ្លួន​យកមក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គិត​ចាប់​ពីថ្ងៃ​ប្រកាស​សាល​ក្រម​របស់​សាលា​ដំបូង​រាជធា​នី​ភ្នំពេញ​កាល​ថ្ងៃទី ៧​ ខែ​ កក្កដា ​ឆ្នាំ ២​០១៥​។​

បើតាម​​កំណត់​ហេតុ​សមត្ថ​កិច្ច កា​លពី​ថ្ងៃទី ៤ សីហា ​ឆ្នាំ ២០១៤ ស្ត្រី​រងគ្រោះ​ឈ្មោះ ឆឹ​ម ​សុខ​គីម ​ត្រូវ​ក្រុម​ជន​ជាប់​ចោទ​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ប្រមាណ​ ១៦ ​កន្លែង​ ស្លាប់​នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន​ ហើយ​ពួក​គេបា​នយក​គ្រឿងអលង្ការ​ និង​លុយ​ខ្មែរ​មួយ​ចំនួន។ បន្ទាប់​ពី​ថ្ងៃកើត​ហេតុ​ក្រុម​ ជន​សង្ស័យ​បាននាំ​គ្នា​គេចខ្លួន​រហូត​ដល់​ថ្ងៃទី ១៥ ធ្នូ ​ឆ្នាំ ២០១៤ ក៏ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​បាន​ឈ្មោះ ​ឆៃ យក់​លាភ​ ​នៅថ្ងៃទី ១៥ ​ធ្នូ​ ឆ្នាំ ២០១៤ នៅ​ចំណុច​ភូមិ​កៅ ឃុំបែក​ចាន ស្រុក​អង្គ​ស្នួ​ល ខេត្តកណ្តាល៕