​កំពង់​ចាមៈ ​បុរស​ម្នាក់​ឈ្មោះ​ រុន​ រាជ​ អាយុ​ ២៤​ឆ្នាំ​ កំ​ពុង​ស្ថិត​ក្នុង​​ការ​ឃ្លាំ​មើល​ពី​នគរ​បាល​ស្រុក​កោះ​សូទិន​ ខេត្ត​កំ​ពង់​ចាម​ ព្រោះ​បាន​ចាប់​ ឆ្កែ​ ឆ្មា​និង​មាន់​រស់ខាំ​​ជញ្ជក់​ឈាម​និង​ស៊ី​ ដែល​បាន​ធ្វើ​ឲ្យ​ប្រ​ជាពល​រដ្ឋ​​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​​​​

​លោក​ ជឹម​ បុប្ផា​ អធិកា​រ​រង​ស្រុក​កោះ​សូទិន ​ប្រាប់​ភ្នំពេញ​បុស្ដិ៍​ កាល​ពី​ម្សិល​មិញ ​ថា​ សកម្ម​ភាព​របស់​បុរស​រូប​នេះ ​បាន​កើត​ឡើង​កាល​ពីយប់​ថ្ងៃ​ទី ៨-៩​ ខែ​កញ្ញា ​ឆ្នាំ​ ២០១៨​ នេះ ​​បន្ទាប់​ពី​ផឹក​ស្រា​ស្រវឹង​ហើយ​បាន​ចាប់​កូន​ឆ្កែ​ហែក​ស៊ី​ទាំង​រស់​ចំនួន ​៣​ក្បាល ស៊ី​គីង្គ​ក់​អស់​​ ១​​ ក្បាល​ កូន​ឆ្មា​ទាំង​រស់ ​១​ក្បាល​ និង​ចាប់​មេមាន់​ជញ្ជក់​ឈាម​​រួច​បោះចោល​។

លោក​ បុប្ផា ​ថ្លែង​ថា​៖«​បច្ចុប្បន្ន​ សមត្ថ​កិច្ច​នៅបន្ដ​ឃ្លាំ​មើល​បុរស​រូប​នេះ​នៅឡើយ​ ព្រោះ​ប្រជា​ពលរដ្ឋ​បាន​ស្នើ​សុំ ព្រោះ​ខ្លាច​គេ​បង្ក​បញ្ហា​ ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​»​៕​