The Phnom Penh Post Search

Search form

នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ​ចុះ​ពិនិត្យ​វារីអគ្គិសនី​ ដនសាហុង

Content image - Phnom Penh Post
ការដ្ឋាន​ទំនប់​វារីអគ្គិសនី​ ដនសាហុង របស់​ប្រទេស​ឡាវ​។ រូបថត ហ្វេសប៊ុក SPM

នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ​ចុះ​ពិនិត្យ​វារីអគ្គិសនី​ ដនសាហុង

ភ្នំពេញ: លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ថង លូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយក​រដ្ឋមន្រ្តី​ឡាវ​កាលពី​ម្សិលមិញ​បាន​ទៅ​ពិនិត្យ​ទំនប់​វារីអគ្គិសនី ដនសាហុង របស់​ប្រទេស​ឡាវ​ដែល​មាន​ម្ងាយ​ប្រមាណ ៩ គ.ម ពី​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ ស៊ីផាន់ដន ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ។

ដំណើរ​ត្រួត​ពិនិត្យ​ទំនប់​វារីអគ្គិសនី​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ចូលរួម​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀលណងណុកខៀន នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​ជាប់​នឹង​ខេត្ត​ចំប៉ាសាក់​នៃ​ប្រទេស​ឡាវ​ដែល​ជា​ច្រក​សម្រាប់​ភ្ជាប់​ផ្លូវ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ។

យោង​តាម​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ថា៖ «សម្តេច​តេជោ ហ៊ុន សែន ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដែល​បាន​លក់​អគ្គិសនី​ក្នុង​តម្លៃ​ថោក​មក​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ភាគ​ច្រើន​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ»។

តាម​ហ្វេសប៊ុក​ដដែល​បាន​សរសេរ​ថា​បន្ទាប់​ពី​បាន​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ឡាវ​រួច​ហើយ​លោក ហ៊ុន សែន បាន​ត្រឡប់​តាម​ឧទ្ធម្ភាគចក្រ​ពិសេស​វិល​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​ដដែល។

ហ្វេសប៊ុក​របស់​លោក​បាន​សរសេរ​ថា​ទំនប់​វារីអគ្គិសនី​នេះ​មាន​កម្ពស់​ប្រហែល​ពី ៣០ ម៉ែត្រ ទៅ ៣២ ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧ គីឡូម៉ែត្រ​ហើយ​អាច​ផលិត​ថាមពល​អគ្គិសនី​ចាប់ពី​ ២៤០ មេហ្គាវ៉ាត់​ទៅ ២៦០ មេហ្គាវ៉ាត់។

លោក​នាយក​រដ្ឋមន្រ្តី​បាន​អរគុណ​ចំពោះ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​ជាពិសេស​ក្នុង​ការ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ឡាវ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ NGO Frum មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​តែ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ប្រទេស​ទាំង​ពីរ​មិន​បាន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់​អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​បរិស្ថាន​ដែល​នឹង​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​នោះ​ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​