ភ្នំពេញ៖ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​មិញ​ បាន​ប្រ​កាស​បិទ​កាស៊ីណូ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃទី​ ១ ខែ​មេសា ហើយ​លោក​ក៏​បាន​ប្រ​កាស​ថា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដើ​ម្បី

​ពិ​និត្យ​ច្បាប់​ដាក់​ប្រ​ទេស​ក្នុង​គ្រា​មាន​អា​សន្ន។​

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រ​កាស​ជា​ថ្មី​ថា ច្បាប់​សម្រាប់​ដាក់​ប្រ​ទេស​ក្នុង​គ្រា​អា​សន្ន​ត្រូវ​បាន​រៀប​ចំ​រួច​ហើយ ហើយ​នឹង​ចូល​ជា​ធរ​មាន​នា​ពេល​ឆាប់ៗ​នេះ។ លោក​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ដើម្បី​ពិនិត្យ​សេច​ក្ដី​ព្រាង​ច្បាប់​នេះ មុ​ន​នឹង​កោះ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​សុក្រ។

ការ​ប្រជុំ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ដឹក​នាំ​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី និង​ចូល​រួម​ដោយ​ឧប​នា​យក​រដ្ឋ​មន្ត្រី។ ខ្លឹម​សារ​នៃ​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​នឹ​ង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​សុក្រ ក្នុង​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ទី​ស្ដី​ការ ហើយ​នឹង​បញ្ជូន​ទៅ ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ថ្វាយ​ទៅ​ព្រះ​ម​ហា​ក្សត្រ។ ច្បាប់​នេះ​នឹង​ចាត់​ទុក​ជា​ការ​ប្រ​ញាប់៕