ភ្នំពេញៈ ថ្ងៃនេះ ​ក្រសួង​សុខាភិ​បាល​រក​អ្ន​កឆ្លងថ្មី​បន្ថែម​ទៀត​ចំនួន​ ៦៣​ នាក់​ទៀត​ ដែល​សុទ្ធ​តែជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍ ​២០​ កុម្ភៈ​ ខណៈ​មាន​អ្នក​ជា​សះ​ស្បើយ​រហូត​ដល់​ ៩៤ ​នាក់។ ក្រសួង​ក៏​បាន​ប្រកាស​ពី​ករណី​ស្លាប់​ជន​ជាតិ​ចិន​ម្នាក់​ទៀត​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​ ៤ ខែ​មេសា ​ម្សិល​មិញ​នេះ​។

យោង​តាម​របាយកា​រណ៍​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ៥ ​ខែ មេ​សា ឆ្នាំ​ ២០២១​ បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​នេះ​មាន​នៅ​រាជ​ធានី​ភ្នំពេញ​ចំនួន​ ៣០ ​នាក់​ ខេត្ត​ស្វាយ​រៀង​ចំនួន​ ២២ ​នាក់ ខេត្ត​ព្រះ​សីហនុ​ចំនួន​ ៦ នាក់​ និង​ ៤ ​ខេត្ត​ផ្សេង​ទៀត​មាន​អ្នក​ឆ្លង​ ១ ​ករណីៗ​ដូច​គ្នា គឺ​ខេត្ត​កណ្ដាល ខេត្ត​ព្រៃ​វែង ​ខេត្ត​កោះ​កុង​ និង​ខេត្ត​កំពង់​ឆ្នាំង​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៥​ ខែ ​មេសា ឆ្នាំ ២០២១​ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុសកូវីដ​ ១៩ ​សរុប​ចំនួន​ ២ ៧៥២​ នាក់ ​ក្នុងនោះ​សរុប​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍ ​២០ កុម្ភៈ​ មាន​ចំនួន​ ២ ២២២ ​នាក់ អ្នក​ជា​សះ​ស្បើយ​ទូទាំង​ប្រទេស​ចំនួន ​១ ៧៤៧​ នាក់ ​អ្នកកំ​ពុង​ព្យា​បាល​ចំនួន​ ៩៧៩ ​នាក់ និង​អ្នក​ស្លាប់​ចំនួន​ ២១​ នាក់​។

នៅព្រឹ​កថ្ងៃ​នេះ​ដែរ​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ពី​ករណីស្លា​ប់បុ​រសជ​នជាតិចិន​អាយុ ៤២ ឆ្នាំ​ម្នាក់​ ដោយ​សារ​ជំងឺកូវីដ ១៩​ កាល​ពី​ម៉ោង ​១០​ យប់​ថ្ងៃទី​ ៤​ ខែ​មេសា​ នៅម​ន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​។

បើ​តា​ម​ក្រសួង​សុខាភិ​បាល បុរស​រូបនេះ​រស់​នៅ Appar​tment PRINCE TOWER សង្កាត់វា​លវ​ង់ ខណ្ឌ៧ម​ករា រាជ​ធានីភ្នំ​ពេញ។ អ្នក​ជំងឺខា​ងលើត្រូ​វបានរ​កឃើញ ​វិជ្ជមានកូ​វីដ ​១៩ ​នៅថ្ងៃ​ទី ២៧ ​ខែ មីនា ឆ្នាំ ២០២១ ហើយ​ត្រូវ​បានដាក់​ឱ្យសម្រាក​ព្យាបា​ល​នៅម​ន្ទីរ​ពេទ្យមិ​ត្តភា​ពខ្មែ​រ-សូវៀត​ នៅ​ថ្ងៃ​ដដែល​នោះ​ផង​ដែរ​។

ប្រភព​ដដែល​ថា៖ «ដោយ​ស្ថានភា​ពអ្ន​កជំ​ងឺ មាន​សភាព​ធ្ងន់ធ្ង​រតាំង​ពី​ចូល​ស​ម្រាក​ពេ​ទ្យដំបូ​ង តម្រូវ​ឱ្យក្រុម​គ្រូពេ​ទ្យប្រើ​ប្រា​ស់ម៉ា​ស៊ីន​ជំនួយ​ដ​ង្ហើមតាំ​ងពីថ្ងៃ​ចូលសម្រា​កពេទ្យដំ​បូង ​តែទោះ​បីជាក្រុម​គ្រូពេទ្យ​បានខិត​ខំជួយ​ស​ង្គ្រោះតាម​លក្ខ​ណៈ​ប​ច្ចេក​ទេស​យ៉ា​ងណា​ក៏​ដោ​យ​ក៏មិន​អាច​ជួយ​អ្នក​ជំងឺ​បា​ន ហើយ​ស្ថានភា​ពអ្នកជំ​ងឺកាន់តែ​ធ្ងន់​ធ្ងរ​ឡើងៗ ដែ​លបណ្តា​លឱ្យអ្ន​កជំងឺ​បាន​ស្លាប់​បាត់​បង់​ជីវិត​តែម្តង​»។

ការស​ន្និដ្ឋាន​របស់​ក្រុ​ម​គ្រូពេទ្យបុរ​សជនជា​តិចិននេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោ​យ​សារ​ខ្សោ​យសួ​តធ្ងន់ធ្ងរ​ និង​រលាក​សួតទាំងស​ង​ខាង ​ដោយ​សារ​ជំងឺ​កូវី​ដ​ ១៩​៕