The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បទ​ចម្រៀង សេរីមន្ត ស្តី​ពី​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​និយម




បទ​ចម្រៀង សេរីមន្ត ស្តី​ពី​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​និយម

បទ​ចម្រៀង សេរីមន្ត ស្តី​ពី​គ្រោះថ្នាក់​ចរាចរណ៍​ពេញ​និយម

130319_03
> រថយន្តលោក ខេមរៈ សិរីមន្ត ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ ទី ៧ ខែមីនា សំ រិទ្ធ

រថយន្ត​លោក ខេម​រៈ សិរី​មន្ត ក្រោយ​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ ទី ៧ ខែមីនា ​​។ រូបថត សំ រិទ្ធ

ភ្នំពេញៈ បទ​ចម្រៀង​ដ៏​សោកសៅ​របស់​តារា​ចម្រៀង​ល្បី​លោក ខេមរៈ សេរីមន្ត ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​បាន​ទស្សនា​ច្រើន​ជាង ២ម៉ឺន​ដង ចាប់​តាំង​ពី​បាន​បង្ហោះ​ដំបូង​លើ YouTube ​នៅ​ថ្ងៃ​ទី១២ ខែ​មីនា គឺ​ត្រឹម​តែ​រយៈ​ពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​អ្នក​ចម្រៀង​រូប​នេះ​បាន​ ដើរ​ចេញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​មិត្ត​ភក្តិ​របស់​លោក​ ចំនួន ៤ នាក់​នោះ​មក។

បើ​ទោះ​ជាពី​ដំបូង​ត្រូវ​បាន​គេ​គិត​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះថ្នាក់​ដែល​បាន​កើត​ឡើង​នៅ​ផ្លូវ​ជាតិ​លេខ៤ នៅ​ពេល​កុង​តឺន័រ​រថយន្ត​ក្រុមហ៊ុន SK បាន​ធ្លាក់​លើ​រថយន្ត​របស់​លោក ដែល​បង្ក​របួស​មនុស្ស​បួន​នាក់ និង​សម្លាប់​អ្នក​ដទៃ​ទៀត​នោះ​ក៏​ដោយ ក៏​ប៉ុន្តែ ​ការ​ពិត​គឺ​បទ​ចម្រៀង​នេះ​ត្រូវ​បាន​និពន្ធ​កាល​ពី ១ ខែ​មុន ​ហើយ​ពុំ​បាន​ចេញ​ផ្សាយ​នៅ​ឡើ​យ​ទេ។​

បទ​និពន្ធ និង​ផលិត​ឡើង​គឺ​សម្រាប់​បណ្តាញ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ជា​សារ​​ស្តីពី​សុវត្ថិភាព​សាធារណៈ បទ​ចម្រៀង​នេះ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​ការ​ព្យាករ​ដ៏​ចម្លែក​មួយ​។

បទ​មួយ​ឃ្លា​បាន​ច្រៀង​ថា៖​«យើង​ត្រូវ​ប្រុងប្រយ័ត្ន​ រៀង​រាល់​ថ្ងៃ​ពេល​បើក​បរ ទើប​មាន​សុវត្ថិភាព​ល្អ​ដល់​អ្នក​គ្រប់​គ្នា​»។

លោក​ ខេមរៈ សេរីមន្ត​ ក៏​បាន​ច្រៀង​រៀង​រាប់​អំពី​ហេតុ​ប៉ះពាល់​មក​លើ​ក្រុម​គ្រួសារ​ផង​ដែរ។ ​ទំនុក​ច្រៀង​មួយ​ឃ្លា​ទៀត​មាន​ខ្លឹម​សារ​ថា៖​ «ឪពុក​ព្រាត់​កូន កូន​ត្រូវ​ព្រាត់​ម្តាយ​ថ្លៃ យំ​សោក​​ស្តាយ»។

ជន​រងគ្រោះ​នៃ​គ្រោះ​ ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា មាន​លោក ជី វីរៈ អាយុ ១៩ ឆ្នាំ ជា​កូន​ប្រុស​លោក ជូង ជី ​ហៅ​នាយ​កុយ និង​លោក អ៊ាក វណ្ណៈ អាយុ ១៩ឆ្នាំ ជា​កូន​ប្រុស​លោក​ស្រី ណយ សំណាង អ្នក​ចម្រៀង​អាយ៉ៃ និងតារា​កំប្លែង។

តាម​រយៈ​ទំនុក​ច្រៀង លោក​ក៏​បាន​ជំរុញ​ប្រជាជន​កម្ពុជា​ឲ្យ​គោរព​ ច្បាប់​ចរាចរណ៍​ និង​ចៀស​វាង​កុំ​បើក​បរ​ដោយ​ការ​ធ្វេស​ប្រហែស​ផង​ដែរ​។ ប្រជាជន​កម្ពុជា​ ជា​មធ្យម​៥នាក់​ស្លាប់​រៀងរាល់​ថ្ងៃ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នាំ​មុខ​ទី២​សម្រាប់​ការ​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ​ វា​ពិបាក​និយាយ​ថា​តើ បទ​ចម្រៀង​នេះ​មាន​ឥទិ្ធពល​អ្វី​លើ​រដ្ឋាភិបាល​ឡើយ ដែល​កំពុង​សម្លឹង​ទៅ​រក​ការ​អនុម័ត​ច្បាប់​ចរាចរណ៍​ថ្មី ឬ​លើ​ទម្លាប់​បើក​បរ​អាក្រក់​របស់​អ្នក​បើកបរ​ឡើយ ដែល​ការ​បើកបរ​ដោយ​ល្បឿន​លឿន និង​ការ​បើកបរ​ក្នុង​អាការ​ស្រវឹង​ បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ស្លាប់​ភាគ​ច្រើន។

លោក Sonny Krishnan ​អ្នក​នាំ​ពាក្យ​អង្គការ​សុខ​ភាព​ពិភពលោក បាន​ថ្លែង​ថា ការ​ប្រើប្រាស់​អ្នក​ល្បី​ឈ្មោះ​ដើម្បី​ផ្សព្វផ្សាយ​សារ​ ពុំ​មែន​ជា​រឿង​ថ្មី​ទេ វា​តែង​តែ​កើត​ឡើង​ទីនេះ​»។ ​

អង្គការ​សុខ​ភាព ​ពិភពលោក សហការ​ជាមួយ​នឹង​រដ្ឋាភិបាល នៅ​ពី​ក្រោយ​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ធំ​មួយ​ ហើយ​ក៏​កំពុង​ពង្រឹង​ផ្សព្វផ្សាយ​សារ​ផ្ទាល់​របស់​ខ្លួន នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​កើត​មាន​គ្រោះ​ថ្នាក់​ច្រើន។ ​លោក​ថា ​ដោយ​សារ​ភាព​ល្បី​របស់​លោក ​ខេមរៈ សេរីមន្ត និង​បទ​ពិសោធ​ជួប​ប្រទះ​របស់​លោក សង្ឃឹម​ថា​បទ​ចម្រៀង​នេះ​ អាច​ផ្លាស់​ប្តូរ​ទម្លាប់​បើក​បរ​ខ្លះៗ។​

លោក​បាន​បញ្ជាក់​ថា៖«វា​មាន​ឥទិ្ធពល ​ក្នុង​ន័យ​ថា តាម​ទ្រឹស្តី​ទំនាក់​ទំនង​ជន​ទាំង​នេះ​ជា​គំរូ​ ហើយ​ទស្សនិកជន​ទំនង​ជា​យក​ត្រាប់​តាម»៕ TK

អត្ថបទគួរចាប់អារម្មណ៍