ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​មេសា​នេះ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ ៣១ ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

យោង​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា បុរស​រូប​នេះ​បាន​បើកបរ​ម៉ូតូ​បុក​ប៉ារ៉ាស់​បិទ​ខ្ទប់ នៅ​គោល​ដៅ​រង្វង់មូល​តាព្រហ្ម ខណ្ឌ​ជ្រោយចង្វារ និង​បាន​ជេរ​ប្រមាថ​មើល​ងាយ និង​បង្ក​របួស​ស្នាម​ទៅ​លើ​សមត្ថកិច្ច​ទៀត​ផង។

បើ​តាម​ប្រភព​ដដែល​បញ្ជាក់​ថា៖ «ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​នាំ​ខ្លួន​ជន​នេះ មក​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ធ្វើ​ការ​សាកសួរ និង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ»៕