តាកែវ: ​មន្ត្រី​នគរ​បាលមូលដ្ឋាន​​ បាន​បញ្ជូន​ជន​សង្ស័យ​ចំនួន ​២ នាក់​ ​ទៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​តាកែវ​ នៅ​ថ្ងៃ​ទី​៣​ ខែ​ធ្នូ ​បន្ទាប់​ពី​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ភូមិ​ចំបក់​ ​ឃុំ​គោក​ព្រេច​ ស្រុក​គិរីវង់​ ខេត្ត​តាកែវ​ ខណៈ​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ដឹក​ជញ្ជូន​ដើម​កញ្ឆា​ស្រស់​ចំនួន​ជាង ​៣​គីឡូ​ក្រាម​នៅ​តាម​ផ្លូវ​។​

​ លោក​ ​ហៀ​ម ​ស្រ៊ី​ម អធិ​ការ​រង​នគរ​បាល​ស្រុក​គីរីវង់​ទទួល​ផែន​គ្រឿងញៀន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ​ថា ​សមត្ថ​កិច្ច​មិ​​នទាន់​អាច​ប​ញ្ជា​ក់ពី​គោល​ដៅ​នៃ​ការ​ដឹក​ញ្ឆា​​ពីទី​តាំ​ង​ណា​ ហើ​យ​ចល័​ត​ទៅ​ទី​តាំ​ង​ណា​ទេ។

លោក​បញ្ជាក់​ថា៖​«​យើង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋា​ន​​នគរ​បាល​ខេត្ត ​ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​គាត់​សាក​សួរ​បន្ត​ទៀត​»​។​

លោក​ ​ហៀ​ម​ ស្រ៊ី​ម ​បាន​បន្ថែម​ថា​ ​ជន​សង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ​ជា​មុខ​សញ្ញា​សង្ស័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ​ជន​ល្មើស​ទី១-​ឈ្មោះ ​អិន​ ​ឡង់​ឌី​វិ​ថេ​ន​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ រស់​នៅ​ភូមិ​ក្បាល​ដំរី​ ឃុំ​គោក​ព្រេច ស្រុក​គិរីវង់​ ​ខេត្ត​តាកែវ​ ​និង​ទី២​-​ឈ្មោះ ​ផល​ ភេ​ន ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​ដើម​រំដេង​ ឃុំ​សោម​ ស្រុក​គិរីវង់​ ខេត្ត​តា​កែវ​។

លោក​ ​សុខ​ ​សំណាង​ ​ស្នង​ការ​នគរ​បាល​ខេត្ត​តាកែវ​ ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​ទេ​ កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ​។​

តាម​របាយ​ការណ៍​រប​ស់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​គិរីវង់​បាន​ឱ្យដឹងថា​ វត្ថុ​តាង​ក្រៅ​ពី​កញ្ឆា​សមត្ថ​កិច្ច​បាន​​ឆែកឆេរ​និង​រឹប​អូស​ម៉ូតូ​មួយ​គ្រឿង​ ​ដាវ​សា​មូ​រ៉ៃ​មួយ​ដើម​ និង​កាំ​ភ្លើង​កែ​ច្នៃ​មួយ​ដើម​៕​ ​