The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្អូនស្រី ​​ហង្ស វុ​ទ្ធី សុំ​លោក​នា​យក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​ដោះលែង​បង​ប្រុស​ជាប់​ឃុំ​ម្នាក់​ទៀត​

ប្អូនស្រី ​​ហង្ស វុ​ទ្ធី សុំ​លោក​នា​យក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​ដោះលែង​បង​ប្រុស​ជាប់​ឃុំ​ម្នាក់​ទៀត​

ប្អូនស្រី ​​ហង្ស វុ​ទ្ធី សុំ​លោក​នា​យក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​ដោះលែង​បង​ប្រុស​ជាប់​ឃុំ​ម្នាក់​ទៀត​

ភ្នំពេញៈ ប្អូន​ស្រី​បង្កើត​របស់​លោក ហង្ស វុទ្ធី​បាន​អំពាវ​នាវ​ដល់​លោក​នា​យ​ក​រដ្ឋ​មន្ត្រី​ហ៊ុន​ ​សែន ​សុំ​ដោះ​លែង​បង​ប្រុស​គាត់​ម្នាក់​ទៀត​ឈ្មោះ​ ហង្ស ​វុត្ថា បន្ទាប់​ពី​ឈ្មោះ​ហង្ស​ វុទ្ធី ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ-សូ​វៀត​។

អ្នក​ស្រី ស៊ុន សុភ័​ណ អាយុ ​៣៨ ឆ្នាំ ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក​ ហង្ស​ វុទ្ធី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរ​ស័ព្ទ​ថា៖ «បងប្រុ​ស​ខ្ញុំ​ឈ្មោះ ​ហង្ស ​​វុទ្ធី ​បាន​ស្លាប់​ហើយ​កាល​ពី​វេលា​ម៉ោង១០​​និង​៣០​នាទី នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀត កាល​ពី​ថ្ងៃ​ទី១០ខែ​កញ្ញា ដោយ​ជំងឺ​មហា​រីក​ថ្លើមនិង​ទាច​ទឹក​និងសូម​​អំពាវ​នាវ​ដល់​សម្ដេច​ហ៊ុន​សែន​ដោះ​លែង​បង​ប្រុស​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ​ ហង្ស ​វុត្ថា​ ពី​ពន្ធ​នា​គារ​វិញ​ផង។

ជុំវិញ​ការ​ស្លាប់​របស់ជន​ជាប់​ចោទ​ហង្ស ​វុទ្ធី​នេះ លោក​ឧ​ត្ត​ម​សេ​នីយ៍​ឯក ​សន ​កែវ​ អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​នាគា​រ​ក្រសួង​មហា​ផ្ទៃបាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១២​ខែ​កញ្ញា​នេះ​ថា ​ការ​ស្លាប់​របស់​គាត់​​ដោយ​សារ​ជំងឺ​។

លោក​បាន​បញ្ជាក់​ថា៖​«គាត់​មាន​ជំងឺ​ច្រើន​មុខ​ប៉ុន្តែខ្ញុំ​ដឹង​ថា​គាត់​ស្លាប់​ដោយ​ជំងឺ​ក្រិន​ថ្លើម។​ កាល​ណា​មាន​ទណ្ឌិត​ឬ​ជន​ជាប់​ចោទ​ស្លាប់​គឺ​ខាង​ពន្ធ​នា​គារ​រួម​ទាំង​ព្រះ​រាជ​អាជ្ញា​ធ្វើ​កោ​សល្យ​វិច័យ​ទៅ​លើ​សាក​សព​នោះ ហើយ​ប្រ​សិន​បើ​​គ្មាន​សាច់​ញាតិ​ទេ គឺ​យើង​នឹង​បូជា។ តែ​បើ​សាក​សព​មាន​សាច់​ញាតិ​យើង​នឹង​រក្សា​ធាតុ​តម្កល់​ទុក​ដើម្បី​ប្រ​គល់​ឲ្យ​ក្រុម​គ្រួ​សារ​ពេល​ក្រោយ​។ ចំពោះ​សព​ឈ្មោះ​ហង្ស វុទ្ធី​នេះ យើង​បាន​ប្រ​គល់​ឲ្យ​សាច់​ញាតិ​គាត់​ហើយ​ក្រោយ​ពី​ធ្វើ​កោសល្យ​វិច័យ​»។

គួរ​រំឭក​​ថា កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ​ទី​ ៦​ ខែ​សីហា ឆ្នាំ​ ២០១៨ ​សាលា​ឧទ្ធរ​ណ៍​បាន​បើក​សវ​នាកា​រ សំណុំ​រឿង​លោក​ហង្ស ​វុទ្ធី ហៅ​យម​រាជ ពាក់​ព័ន្ធ​ការ​ប៉ង​សម្លាប់​លោក​សៅ​សុខា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ហើយ​នៅ​ថ្ងៃ​ទី​១៣​ខែ​សីហា ឆ្នាំ​២០១៨​ត្រូវ​សា​លា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា​តម្កល់​ទោស​១៥​ឆ្នាំ​ដដែល​។

តាម​កំណត់​ហេតុ​តុលា​ការ​បង្ហាញ​ថា សំណុំ​រឿង​នេះផ្តើម​ចេញពី​លិខិត​អនា​មិក​មួយ​សន្លឹកកាល​ពី​ឆ្នាំ​២០០៣​ ដែល​បាន​រៀប​រាប់​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​លោកឧ​ត្ត​ម​សេ​នីយ៍ សៅ ​សុខា​ និង​​លោក​ព្រះ​រាជ​អាជ្ញា​ អ៊ុក ​សាវុធ។ បន្ទាប់​មក​ក​កើត​មាន​ការ​បាញ់ស​ម្លាប់​លោក​ចៅ​ក្រម ​សុក ​សេ​ដ្ឋា​មុនី ក្នុង​​អំឡុង​ខែ​មករា​ឆ្នាំ ២០០៣ ​ខណៈ​ជន​រង​គ្រោះ​ឈប់​រថ​យន្ត​នៅ​ភ្លើង​ស្តុប​ផ្លូវ​៦៣​កែង​ផ្លូវ​ព្រះ​សីហនុ​ហើយ​ក្រុម​ជន​ជាប់​ចោទបាន​ប្រើ​កាំ​ភ្លើង​ខ្លី ​K-59 បាញ់​ជន​រង​គ្រោះ​ស្លាប់​។

តាម​អង្គ​ហេតុ​ថា បន្ទាប់​ពី​កើត​ហេតុ សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​និង​ចាប់​ខ្លួន​ឈ្មោះ ​ហង្ស​ វុទ្ធី ហៅ​យម​រាជ អាយុ​៤៩​ឆ្នាំ, លី ​រ៉ាស៊ី អាយុ​៤៥​ឆ្នាំ, ហង្ស ​វុត្ថា អាយុ ៤៣ ឆ្នាំ, ព្រំ ​សោភា​​រិ​ទ្ធ​ អាយុ ​៤១​ ឆ្នាំ ​និង​ឈ្មោះ ហេង ​ពៅ ​អាយុ ​៥៧​ឆ្នាំ ដែល​ជា​អតីត​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​។

សំណុំ​រឿង​នេះ ត្រូវបាន​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ដាក់​គុក​ម្នាក់​ៗ ១៥ ​ឆ្នាំ កាល​ពី​ថ្ងៃទី ៣០ ខែ​មេសា​ ឆ្នាំ ​២០១៥ ចោទ​ពីបទ​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​។ ប៉ុ​ន្តែ​កំបាំង​មុខ ​ហង្ស វុទ្ធី​ ដែល​កាល​នោះបាន​ហែក​គុក​រត់​គេច​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ឆ្នាំ​២០០៦ ​តែ​ក្រោយ​មក​បាន​ចូល​សារ​ភាព​វិញ​។

រឿង​នេះ ​ជន​ជាប់​ចោទ ​មិន​សុខ​ចិត្តបាន​ប្តឹង​ទៅ​ឧទ្ធរ​ណ៍​និង​តុលា​ការ​កំពូល​ទៀត ​ប៉ុន្តែ​ត្រូវ​តុលា​ការ​ទាំង​២​ថ្នាក់​តម្កល់​ទោស​ ១៥ ​ឆ្នាំ​ដដែល​៕

អត្ថបទគួរចាប់អារម្មណ៍