បាត់ដំបង៖ យ៉ាង​ហោច​ណាស់​មា​ន​គ្រាប់​​កាំ​ភ្លើង​ចំ​នួ​ន ១​០​​ កេ​ស​​ ដែល​ភាគ​ច្រើន​ជាប្រ​ភេទគ្រា​ប់កាំភ្លើ​ងយ​ន្តត្រូ​វបាន​ព្រះសង្ឃប្រ​ទះឃើញ​កប់​ក្នុង​ដី​នៃ​ទី​អារាម​គាស់​ក្រឡ ​នៅ​​ក្នុងភូ​មិ​មុខ​វត្តឃុំ​គាស់​ក្រឡ​ ស្រុ​កគា​ស់​ក្រ​ឡ ខេ​ត្ត​បាត់​ដំ​បង​ ប​ន្ទា​ប់ពី​ព្រះ​ចៅអធិការបាន​ឱ្យ​គ្រឿ​ង​ចក្រ​កា​យ​ដី​បម្រុ​ង​ដា​ក់លូថ្មី ដើម្បីរៀបចំសាង់សង់បន្ទប់ទឹក។

ព្រះ​តេជ​ព្រះ​គុណ ​អេង សុវណ្ណ លោកគ្រូ​ចៅអធិ​ការ​វត្ត​គាស់ក្រឡបាន​មាន​សង្ឃដីកា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ នៅថ្ងៃទ ២៣ មីនានេះ​ថា គ្រាប់ទាំងអស់នេះ ត្រូវបាន​ប្រទះឃើញ​កាលពីថ្ងៃ ២២ ខែ មីនា ឆ្នាំ ២០២១ នៅពេល​ព្រះអង្គ​ឱ្យ​អី​ស្កា​វា​ក់ទ័រកាយ​ដី​បម្រុង​ដាក់លូ​ថ្មី​ក្នុងការ​សាងសង់​បន្ទប់​ទឹក ប៉ុន្តែនៅពេល​ឃើញ​គ្រាប់​ច្រើន​បែបនេះក៏ឱ្យបញ្ឈប់​កាយនោះវិញ។

ព្រះ​តេជ​ព្រះ​គុណ​ អេង សុវណ្ណ បានបន្តថា បន្ទាប់ពីឃើញបែបនេះព្រះអង្គក៏បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំខេត្ត​បាត់ដំបងដើម្បីឱ្យជួយយកចេញ ដែល​រហូតមកទល់ពេលនេះប្រមូលបាន​ចំនួន ១៦ កេស ហើយបើគិត​ពីចំនួនគឺមាន​ប្រមាណ ៤ ០០០ គ្រាប់។ ប៉ុន្តែ បើ​ពិនិត្យមើល​ទៅលើ​ស្ថានភាព​ដីគឺអាច​មាន​ច្រើន​បន្តទៀត។

ព្រះ​តេជព្រះគុណអេងសុវណ្ណក៏បាន​បង្ហាញ​ពី​បារម្ភ​ចំពោះ​ការរកឃើញ​គ្រាប់​ទាំងនេះ ខណៈមាន​ពលរដ្ឋ​មក​មើលច្រើនដែលមិនមានរក្សា​គ​ម្លា​តសង្គម ប៉ុន្តែ​បញ្ហានេះអាជ្ញាធរបាន​អប់រំ​ណែនាំពួកគាត់​រួចហើយ។ យ៉ាងណា​ក៏ដោយ ព្រះអង្គនិង​ព្រះសង្ឃផ្សេងៗទៀតមិនត្រូវ​បាន​ណែនាំ​ឱ្យចេញ​ពី​វត្ត​ដើម្បី​សុវត្ថិភាព​នោះទេ ព្រោះគ្រាប់​ទាំងអស់នេះត្រូវបាន​អះអាងថា មិន​ធ្វើឱ្យ​ផ្ទះ​ទេ។

បើតាមសង្ឃដីការបស់​ព្រះ​តេជព្រះគុណ អេង សុវណ្ណ ទីតាំង​វត្ត​នេះ កាលពី​សម័យ​សង្គ្រាម​ លន់ ​នល់ ​រហូតមក​សម័យ​ខ្មែរក្រហម ត្រូវបាន​គេ​ជ្រើស​រើសយក​ធ្វើជា​បន្ទាយ​ទាហាន និង​កន្លែង​ដាក់​គ្រាប់ សម្រាប់ធ្វើ​សង្គ្រាម​នា​សម័យ​នោះ។

ព្រះ​តេជព្រះគុណបានបញ្ជាក់​ថា៖ «តាម​មេភូមិបាន​ប្រាប់ថាគាត់​ចាំបានពេលសម័យ​សង្គ្រាម​ល​ន់​នល់​ត្រូវ​បានបញ្ចប់គឺទី​អារាម​នេះត្រូវគេយកធ្វើជា​បន្ទាយ​ទាហាន ហើយ​អា​កន្លែង​មាន​ឃើញ​គ្រាប់​ហ្នឹង ជា​កន្លែង​ត្រង់​សេ ដាក់​ប៉ា​រ៉ា​ស់​បាញ់ ហើយ​កាលពី​សម័យ​ខ្មែរក្រហម​ក៏​យក​វត្ត​ហ្នឹង​ធ្វើជា​បន្ទាយ​ដែរ»។

លោក ប៉ាង ហ៊ាង អធិការ​ស្រុក​គាស់ក្រឡក៏បានទទួលស្គាល់​ដែរ​ថា ក្នុង​ទី​អារាម​នេះ កាលពី​សម័យ​សង្គ្រាម គឺជា​បន្ទាយ​ទាហាន ហើយ​ក៏បាន​បន្សល់​នូវ​គ្រាប់​ជាច្រើន​បែបនេះ។ ដូច្នេះ នៅពេលព្រះ​ស​ង្ឈ​ជីកឬកាយ​ដាក់លូ​សម្រាប់ធ្វើ​បន្ទប់​ទឹ​ក៏​ប្រទះឃើញតែម្ដង។

លោក​ថ្លែងថា៖ «កាលពី​សម័យ​សង្គ្រាម ត្រូវបាន​គេ​ទម្លាក់​កេស​គ្រាប់​ជាច្រើន​នៅក្នុង​ទី​អារាម​នេះ។ ខ្ញុំ​បាន​ប្រគល់ឱ្យ​អង្គភាព​ស៊ីម៉ាក់​ធ្វើការ​រុករក និង​ប្រ​មូ​ឡយ​ក​គ្រាប់​ឱ្យអស់​ពី​នោះ ទើប​ខ្ញុំ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ ព្រោះ​ឥឡូវ​ធ្វើ​យ៉ាង​ម៉េច បើ​មិនទាន់​ប្រមូល​អស់​ផង»។

លោក​ ប៉ាង ហ៊ាង​ បញ្ជាក់ថា គ្រាប់​ទាំងនេះជា​ប្រភេទ​គ្រាប់​កាំភ្លើងយន្តហើយខូចគុណភាពប្រមាណ ៩០% មិន​គួរឱ្យ​ព្រួយបារម្ភ​ទេ ហើយ​លោកក៏​មិនអាចស្មានថា មាន​គ្រាប់​ច្រើន​​កប់​ក្នុង​ទី​អារាម​នេះ​ទេ ព្រោះវា​កប់​នៅក្នុង​ដី​ជ្រៅ។

ចំណែក លោក ឌី វ​ន្ធី ប្រតិបត្តិ​ករ​ដោះមីន CMAC ប្រចាំខេត្ត​បាត់ដំបងបាន​ថ្លែងថា បន្ទាប់ពី​​ទទួលបាន​ព័ត៌មាននេះពី​ព្រះសង្ឃ​ភ្លាម លោកបានឱ្យ​ក្រុមការងា​របស់លោក​ចុះ​ប្រមូល​គ្រាប់​ទាំងអស់នោះ​យកទៅ​រក្សាទុក​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព។ មកទល់ពេលនេះ ក្រុមការងារ​ប្រមូលបាន​ជាង ១០ កេស ដែលមាន​រាប់ពាន់​គ្រាប់។

យ៉ាងណាក្ដី លោក ឌី វ​ន្ធី មិនទាន់​អាចសន្និដ្ឋានបានថា តើនៅមាន​គ្រាប់​ប៉ុន្មាន​កេសទៀតដែល​កំពុងកប់​នៅក្នុង​ដី​នេះ ព្រោះ​ដី​នៅទីនេះ មាន​សភា​ពរឹងមិន​ងាយ​នឹង​កាប់និង​កាយ​រាវរក​យក​គ្រាប់​ចេញទេ។ បើពិនិត្យ​ជាក់ស្តែង​មានគ្រាប់​មួយចំនួន​ដែល​ប្រមូលបាន​នេះអាច​នៅប្រើប្រាស់ បានខ្លះតែភាគច្រើនខូច​គុណ​ភា ប៉ុន្តែលោក​សន្យាថា នឹង​យក​គ្រាប់​​ចេញពី​វត្ត​ឱ្យទាល់តែ​អស់។

បើតាមលោក ឌី វ​ន្ធី ករណីនេះលោកបានទូល​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​​នេះឱ្យប្រាប់​ដល់​ពលរដ្ឋកុំឱ្យ​ទៅកាន់កន្លែងមាន​គ្រាប់​នេះដើម្បី​សុវត្ថិភាព រហូតដល់យក​គ្រាប់​ចេញពី​នោះ​អស់៕