The Phnom Penh Post Search

Search form

ព្រះ​មហាក្សត្រ​គ្រោង​យាង​ទៅ​ចិន​ចុង​ខែ​នេះ

ព្រះ​មហាក្សត្រ​គ្រោង​យាង​ទៅ​ចិន​ចុង​ខែ​នេះ

130213_07
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហេង ជីវ័ន

ភ្នំពេញៈ ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នឹង​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៅ​ចុង​ខែ​នេះ​ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព។ នេះ​បើ​យោង​តាម​បន្ទូល​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ កាលពី​ថ្ងៃ​ចន្ទ។

ព្រះ អង្គ​ម្ចាស់ ធម្មិកោ មាន​បន្ទូល​ថា ទាំង​ព្រះ​អង្គ​ដែល​ជា​ទីប្រឹក្សា​ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ក៏​នឹង​យាង​អម​ដំណើរ​ជាមួយ​ព្រះ​មហាក្សត្រ​ដែរ​តាម​គម្រោង​គឺ​ទៅ ពិនិត្យ​ព្រះ​រាជ​សុខភាព​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។

ព្រះ​អង្គ​លើក ឡើង​ថា៖​ «ព្រះ​មហាក្សត្រ​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​រយៈ​ពេល​៦​ខែ​ម្តង​។ នេះ​គឺ​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​។ តាម​ធម្មតា​ព្រះ​មហាក្សត្រ​មិន​គង់​នៅ​លើស​ពី​ពីរ​សប្តាហ៍​ឡើយ»។

ព្រះ អង្គ​ម្ចាស់​ធម្មិកោ​មិន​បាន​ផ្តល់​កាល​បរិច្ឆេទ​ជាក់​លាក់​ពី​ការ​យាង​ទៅ កាន់​ប្រទេស​ចិន​នេះ​ឡើយ ប៉ុន្តែ​ការ​យាង​ទៅ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ឬ​ប្រទេស ជាតិ​ឡើយ​។

ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា លោក​បាន​ដឹង​ក្រៅ​ផ្លូវ​ការ​ថា​ប្រទេស​ចិន​បាន​យាង​ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះ​មាតា​ទៅ​ក្នុង​ន័យ​រឹត​ចំណង​មិត្តភាព​ឲ្យ​កាន់​តែ​ ប្រសើរ​ឡើង​ បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​បិតា​ឯករាជ្យ ជាតិ ព្រះបាទ នរោត្តម សីហនុ។

លោក​ថ្លែង​ថា៖​ «​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ទំនាក់​ទំនង​កម្ពុជា និង​ចិន​នៅ​តែ​រឹងមាំ។ វា​មិន​មែន​មាន​ន័យ​ថា ទំនាក់​ទំនង​នឹង​ចុះ​ខ្សោយ​នោះ​ទេ បើ​ទោះ​ជា​អត់​ពី​អតីត​ព្រះមហា​វីរក្សត្រ​ក៏​ដោយ»។

ព្រះ​រាជពិធី​រំកិល ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ សម្ដេចឪ ត្រូវ​បាន​រៀប​ចំ ចប់​សព្វ​គ្រប់​កាលពីថ្ងៃ​ទី៧ ខែ​កុម្ភៈ ដោយ​មាន​ប្រជា​ពលរដ្ឋ មន្ត្រី​រាជ​ការ​ សមត្ថ​កិច្ច និស្សិត​ សិស្សានុសិស្ស ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ឯក​អគ្គរាជទូត ឯក​អគ្គ​រដ្ឋទូត និង​តំណាង​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​ជាច្រើន​រូប​។  ព្រះ​បរមសព សម្តេច​ឪ​ត្រូវ​បាន​ដឹក​មក​ភ្នំពេញ​វិញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា បន្ទាប់​ពីព្រះ​អង្គ​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​១៥​តុលា​នៅ​ទីក្រុង ប៉េកាំង​ដោយ​ជរាពាធ៕ CC

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។