ក្នុងរយៈពេលជាង ២ ទសវត្សន៍ក្រុមហ៊ុនស៊ីភីកម្ពុជាបានកសាងកេរ្តិ៍ឈ្មោះខ្លួនឲ្យក្លាយទៅជាសហគ្រាសមួយដែលឈានមុខគេនៅលើបច្ចេកទេសបង្កាត់ពូជ និងចិញ្ចឹមសត្វព្រមទាំងជាក្រុមហ៊ុនដែលផលិតម្ហូបអាហារកែច្នៃដ៏ធំជាងគេនៅកម្ពុជាផងដែរ។
យើងមិនបានដឹងស៊ីជម្រៅអំពីសាខារបស់ក្រុមហ៊ុនដែលមានសញ្ញាផ្កាយប្រាំនេះទេ ប៉ុន្តែយើងគ្រាន់តែដឹងថាវាមានប្រជាប្រិយភាពយ៉ាងខ្លាំងដែលស្តង់របស់វាមានសភាពប្លែកពីគេដោយសារតែវាគ្របដណ្ដប់ដោយពណ៌ក្រហម និងលឿង។ អ្វីលើសពីនេះនោះគឺក្រុមហ៊ុនបានជួយផ្លាស់ប្ដូរជីវិតប្រជាជនកម្ពុជារាប់ពាន់នាក់តាមរយៈការពង្រីកជំនួញនេះ។
លោកស្រី លី ណូរ៉ាត់ គឺជាឧទាហរណ៍ស្រាប់នៅប៉ុន្មានឆ្នាំមុនស្ត្រីដែលមានវ័យ ៤០ ឆ្នាំមួយនេះគឺជាកម្មការិនីកាត់ដេរនៅក្នុងរោងចក្រមួយរូបដែលត្រូវខិតខំធ្វើការទម្រាំតែទទួលបានប្រាក់ខែអប្បរមា ខណៈដែលប្ដីរបស់លោកស្រីគឺជាជាងទង។ ជារៀងរាល់ខែជីវភាពរបស់ពួកគេពិតជាលំបាកណាស់ ដោយសារតែពួកគេរកស៊ីមួយថ្ងៃបានសម្រាប់តែមួយថ្ងៃហើយពួកគាត់ទាំងពីរត្រូវផ្គត់ផ្គង់កូន ២ នាក់របស់ពួកគាត់ឲ្យបានចូលរៀន និងស្លៀកពាក់បានស្អាតបាតដូចគេដូចឯង។
លោកស្រី ណូរ៉ាត់ ក៏ធ្លាប់បានសុបិន្តអំពីជីវិតស្រណុកសុខស្រួលផងដែរជាពិសេសលោកស្រីមានបំណងចង់ប្រកបអាជីវកម្មផ្ទាល់ខ្លួនតែម្ដង ប៉ុន្តែក្ដីសុបិន្តនោះហាក់ដូចជាស្រមោលមួយប៉ុណ្ណោះរហូតដល់ថ្ងៃមួយដែលលោកស្រីបានប្រទះឃើញការផ្សាយពាណិជ្ជកម្មអំពីការទិញសិទ្ធិជំនួញពីក្រុមហ៊ុនស៊ីភីកម្ពុជាដោយមានការចាប់អារម្មណ៍ លោកស្រីបានស្វះស្វែងរកពត៌មានបន្ថែមអំពីជំនួញនោះ។
ការចំណាយដំបូងគឺចំនួន ១៥០០ ដុល្លារដែលចំនួននេះលោកស្រីបានសារភាពថាវាពិតជាច្រើនណាស់សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ប៉ុន្តែវាអាចជួយឲ្យលោកស្រីគ្រប់គ្រងលើជោគវាសនារបស់លោកស្រីខ្លួនឯងបាន។
លោកស្រីបានទទួលកញ្ចប់សម្ភារមួយពីការវិនិយោគនោះហើយសម្ភារៈទាំងនោះមានដូចជាទូរទឹកកកមួយគ្រឿង គ្រឿងបរិក្ខាផ្ទះបាយ ឯកសណ្ឋាន ទូរសម្រាប់តាំងផលិតផលមួយ និងស្តង់មួយដែលអាចដំណើរដាក់លក់សាច់មាន់បំពងដ៏មានឱជារសរបស់ក្រុមហ៊ុនស៊ីភីកម្ពុជាបាន។
នៅក្នុងដំណើរការនៃជំនួញនេះវាក៏មានដែរការហ្វឹកហាត់ការងារ ការផ្ដល់ជាសម្ភារៈ និងគំនិតយោបល់ខាងផ្នែកទីផ្សារសម្រាប់ជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យពួកគេអាចប្រកបអាជីវកម្មបានដោយជោគជ័យ។
លោកស្រី ណូរ៉ាត់ បានសម្រេចចិត្តប្រថុយបោះទុនវិនិយោគក្នុងជំនួញនេះដោយសន្សំសំចៃបំផុត ប៉ុន្តែលោកស្រីមិនដែលស្ដាយក្រោយនោះទេ។
បន្ទាប់ពីដំណើរការលក់បានពីរខែលោកស្រីបានកត់សម្គាល់ថាជំនួញលោកស្រីមានការរីកចម្រើនដោយចំនួនលក់នៃសាច់មាន់បំពងបានកើនឡើងពី ១០០ ទៅ ២០០ ដុំក្នុងមួយថ្ងៃ។
លោកស្រី ណូរ៉ាត់ ដែលមានទីលំនៅបច្ចុប្បន្ននៅក្នុងបុរីពិភពថ្មីក្បែរផ្សារឈូកមាសក្នុងទីក្រុងភ្នំពេញបានថ្លែងថា៖ «មិនយូរប៉ុន្មានយើងក៏ចាប់ផ្ដើមទទួលបានចំណូលថេរមួយហើយស្វាមីរបស់ខ្ញុំបានឈប់ប្រកបរបរជាជាងទងហើយបានជួយមើលការខុសត្រូវនៅស្តង់លក់សាច់មាន់បំពងវិញ»។
«គ្រាន់តែនៅក្នុងឆ្នាំទី ២ ជីវភាពរបស់ពួកយើងបានប្រសើរឡើងមែនទែនហើយឥឡូវនេះយើងអាចបញ្ជូនកូនរបស់យើងទៅរៀននៅសាលាដែលល្អជាងមុន»។
ឥឡូវយើងងាកមករៀបរាប់អំពីលោកស្រី ឡៅ សារ៉ន ដែលជាអាជីវករស៊ីភីកម្ពុជាដែលទទួលបានជោគជ័យក្នុងការប្រកបជំនួញនេះដែលជំនួញរបស់លោកស្រីមានទ្រង់ទ្រាយធំជាងជំនួញរបស់លោកស្រី ណូរ៉ាត់ ទៅទៀត។
មានទីតាំងនៅក្នុងខេត្តព្រះសីហនុ លោកស្រី ឡៅ សារ៉ន ដែលមានវ័យ ៣០ ឆ្នាំ និងស្វាមីបានទទួលលទ្ធផលដ៏ល្អនៅក្នុងការវិនិយោគលើកទីមួយរបស់ពួកគេហើយដោយទទួលបានជោគជ័យនៅក្នុងជំហានដំបូងនោះពួកគេក៏សម្រេចចិត្តពង្រីកជំនួញរបស់ពួកគេបន្តទៀត។
លោកស្រីបានថ្លែងថា៖ «យើងលក់ដាច់ណាស់ដោយមានអ្នកទិញមិនឈប់ឈរនោះទេ ដូច្នេះហើយបានយើងត្រូវការចង្ក្រានសម្រាប់ចម្អិនដល់ប្រាំ និងអ្នកលក់រហូតទៅបួននាក់»។
លោកស្រីចាត់ទុកជោគជ័យនៃជំនួញរបស់លោកស្រីទៅលើគុណភាពនៃផលិតផល ការហ្វឹកហាត់ និងជំនួយទាំងអស់ដែលលោកស្រីទទួលបានពីសំណាក់ក្រុមការងាររបស់ក្រុមហ៊ុនស៊ីភីកម្ពុជា។
លោកស្រីថ្លែងថា៖ «រសជាតិរបស់សាច់មាន់បំពងរបស់យើងគឺវាត្រូវជាមួយនិងចំណង់ចំណូលចិត្តរបស់អតិថិជនយើង»។
«រូបមន្តសាច់បំពងរបស់យើងគឺមានកត់ត្រានៅក្នុងសៀវភៅច្បាស់លាស់ហើយអនុសាសន៍របស់ក្រុមហ៊ុនស៊ីភីកម្ពុជាគឺជាកាត្តាលីករជម្រុញការលក់របស់យើងឲ្យបានកើនឡើងពី ៩០០ ទៅដល់ ១២០០ ដុំក្នុងមួយថ្ងៃ»។
ភាពជោគជ័យនេះបានជួយឲ្យគ្រួសាររបស់លោកស្រីទទួលបានប្រាក់ចំណូលជាង ២៥០០ ដុល្លារក្នុងមួយខែ ដែលក្នុងបរិមាណនេះលោកស្រីអាចជាវរថយន្តតូចមួយគ្រឿងយ៉ាងងាយ ប៉ុន្តែប្តីប្រពន្ធមួយគូរនេះនៅតែមានចិត្តចង់រកចំណូលបន្ថែមទៀតជាមុនសិន។
ប្រកបអាជីវកម្មនៅក្នុងទីប្រជុំជននៃក្រុងព្រះសីហនុលោកស្រី សារ៉ន បានស្វែងយល់ពីចំណូលចិត្តរបស់ជនជាតិបរទេសទៅលើមាន់បំពង។
លោកស្រីថ្លែងថា៖ «អតិថិជនមានចំណង់ចំណូលចិត្តផ្សេងៗគ្នា។ ប្រជាជនខ្មែរ និងចិនចូលចិត្តកម្មង់ទិញ ភ្លៅ ទ្រូង និងស្លាបមាន់ ខណៈដែលជនជាតិឥណ្ឌូនេស៊ីចូលចិត្តញ៉ាំជាមួយនឹងទឹកជ្រលក់ដែលមានថែមគ្រឿងច្រើនបន្តិច។ ចំណែកឯជនជាតិអ៊ឺរ៉ុបវិញភាគច្រើនចូលចិត្តកម្មង់ទ្រូងមាន់ទៅទទួលទានជាងគេ»។
ការដឹងអំពីចំណង់ចំណូលចិត្តផ្សេងៗរបស់អតិថិជននេះគឺជាយុទ្ធសាស្ត្រជំនួញថ្មីសម្រាប់ធ្វើការឆ្លើយតបទៅនឹងតម្រូវការនៃការកម្មង់នៅតាមស្តង់នីមួយៗដែលស្ថិតក្នុងតំបន់ផ្សេងគ្នាធ្វើយ៉ាងណាឲ្យត្រូវ និងចំណូលចិត្តរបស់អតិថិជនគ្រប់ល្បាយជនជាតិទាំងអស់។
លោកស្រី សារ៉ន បានថ្លែងថា៖ «បច្ចុប្បន្ននេះស្វាមីរបស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់កំពុងតែសម្លឹងរកទីតាំងថ្មីមួយទៀតសម្រាប់ពង្រីកសាខា»។ លោកស្រីបានបន្ថែមថា៖ «យើងនឹងអាចរកទីតាំងថី្មមួយទៀតបានក្នុងពេលឆាប់ៗនេះ។ ខ្ញុំសង្ឃឹមថាយើងក៏អាចនឹងទទួលបានជោគជ័យបន្ថែមទៀតដែរ»។
ទាំងលោកស្រី សារ៉ន និងលោកស្រី ណូរ៉ាត់ បានធានាអះអាងពីគុណភាពរបស់សាច់មាន់បំពងគ្រប់ដុំទាំងអស់របស់ក្រុមហ៊ុនស៊ីភីកម្ពុជាព្រមទាំងសាខាដទៃទៀត។
ក្រុមការងាររបស់ក្រុមហ៊ុនស៊ីភីកម្ពុជាសូមគោរពអញ្ជើញរាល់សហគ្រិនទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យមកភ្លក់រសជាតិជោគជ័យ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរសព្ទ ០៩៦ ៦៦ ១១១ ៦៦ ឬ សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនស៊ីភីកម្ពុជា។