The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស ៣ នាក់ត្រូវឃាត់ខ្លួន រឿងបម្រុងនាំពលរដ្ឋ ២៦ នាក់ឆ្លងដែនទៅប្រទេសថៃ




មនុស្ស ៣ នាក់ត្រូវឃាត់ខ្លួន រឿងបម្រុងនាំពលរដ្ឋ ២៦ នាក់ឆ្លងដែនទៅប្រទេសថៃ

Content image - Phnom Penh Post
ជនសង្ស័យដែលមប្រុងនាំពលរដ្ឋចេញទៅថៃ។ រូបថត នគរបាល

មនុស្ស ៣ នាក់ត្រូវឃាត់ខ្លួន រឿងបម្រុងនាំពលរដ្ឋ ២៦ នាក់ឆ្លងដែនទៅប្រទេសថៃ

បាត់​ដំបងៈ ​អា​ជ្ញា​ធរ​ស្រុក​កំ​រៀង​ ​នៃ​ខេត្ត​បាត់​ដំ​បង​ បាន​ឃាត់​ខ្លួន​មនុស្ស​ ៣ ​នាក់​កាល​ពី​ថ្ងៃ​ទី ​២៩​ ​ខែ​ឧសភា ​ពេល​ដែល​ពួក​គេ​កំ​ពុង​ព្យាយា​ម​នាំ​មនុស្ស​ ២៦​ នាក់​ ​ឆ្លង​ដែន​ចេញ​ទៅ​ ប្រ​ទេស​ថៃ​។​

​លោក​ ណុប ​ដារ៉ា ​អភិ​បាល​រង​ខេត្ត​បាត់​ដំបងបាន​ឱ្យ​ដឹង​ថា មនុស្ស​ទាំង​ ៣​ នាក់​ដែល​បាន​ឃាត់​ខ្លួន​មាន​ មេ​ខ្យល់​មា្នក់​ និង​តៃ​កុង​រថយន្ត ​២ នាក់​នេះ ហើយ​សមត្ថ​កិច្ច​កំពុង​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​ ដើ​ម្បី​អនុ​វត្ត​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ដោយ​ខុស​ច្បាប់​។​

លោ​ក​ ណុប​ ដារ៉ា​ ​បាន​បញ្ជាក់​ថា​ ​ជន​សង្ស័យ​ជា​មេខ្យល់​ម្នាក់​ឈ្មោះ ​វង្ស​ ​ភឿត​ ​ភេទ​ប្រុស​ ​អាយុ​ ​២៩ ​ឆ្នាំ ​និង​អ្នក​បើក​បរ​ដោយ​ឈ្មោះ ​គង់​ ​ថង​ ភេទ​ប្រុស​ ​អាយុ​ ៤​០ ​ឆ្នាំ​ ​និង​អ្នក​បើក​បរ​ម្នាក់​ទៀត​ឈ្មោះ ​ កាន់​ ឌី​ណា ​អាយុ​ ២៥​ ឆ្នាំ​មុខ​របរ​រត់​តាក់​ស៊ី៕​​

លោក​ ​ណុប​ ដារ៉ា​ ថ្លែង​ថា ​សមត្ថ​កិច្ច​បាន​បញ្ជូន​ពល​រដ្ឋ​ទាំង​២៦​នាក់​ ដែល​មក​តាម​មនុស្ស​ទាំង​ ៣ ​នាក់​នោះ ​ទៅ​តាម​លំ​នៅ​ឋាន​រៀង​ខ្លួន​ ក្រោយ​ពី​អប់​រំ​ពី​វិ​ធាន​សុខា​ភិបាល​រឿង​ជំងឺ​ឆ្លង​កូវីដ ​១​៩​ ​ដោ​យ​មិន​បាន​នាំ​ខ្លួន​ទៅ​ធ្វើ​ចត្ត​ឡី​ស័ក​នោះ​ទេ។​

លោក​ ណុប​ ដារ៉ា ​ថ្លែង​ថា​៖​ ​«​យើង​ឃើញ​ពួក​គាត់​គួរ​ឱ្យ​អាណិត ​ព្រោះ​ពួក​គាត់​ក្រ ​បាន​គាត់​ធ្វើ​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូ​ន»​។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ដារ៉ា​ ​ថ្លែង​ថា​​ សម្រាប់​ពល​រ​ដ្ឋ​ដែល​ជា​ពល​ករ​មក​ពី​ប្រ​ទេស​ថៃ ​បើ​ឃាត់​ខ្លួន​បាន​ត្រូវ​នាំ​ទៅ​ធ្វើ​ចត្តា​តាម​វិធាន​របស់​ក្រ​សួង​សុខា​ភិបា​ល​ ​ដូ​ច​ជា​ កា​ល​ពី​ថ្ងៃ​ទី ​២៩​ ​ខែ​ឧស​ភាព​ ​សមត្ថ​កិច្ច​​ បាន​ឃាត់​ខ្លួន​​ ប្រជា​ពល​រដ្ឋ​ ៣ នាក់ ​ដែល​ត្រឡប់​​មក​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ​តាម​ចំណុច​នៃ​ភូមិ​សាស្ត្រ​ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្ត​បាត់​បង​ ​ហើយ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​អនុ​វិទ្យា​ល័យ​កូន​ភ្នំ​ ៣២​ តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខា​ភិបាល​។​

លោក​ ​ណុប​ ដារ៉ា ​បាន​ឱ្យ​ដឹ​ង​ថា​ ​សមត្ថ​កិច្ច​នៅ​តែ​មិន​អាច​គ្រប់​គ្រង​បាន​នូវ​សត្ថិ​ប្រ​ជា​ពល​រដ្ឋ​​ ដែល​លួច​ចេញ​ពី​ថៃ​ចូល​មក​កម្ពុ​ជា​វិ​ញ​នោះ​ទេ ​ព្រោះ​ថា​មាន​ច្រក​រៀង​ច្រើន​។​

លោក​ ​ថ្លែង​ថា៖​ ​«​មាន​ពល​រដ្ឋ​មក​ពី​ថៃ​ចូល​មក​កម្ពុជា​ជា​ញឹក​ញាប់​ ប៉ុន្តែ​ពេល​ខ្លះ​​មិន​ដឹង​ថា ​ពួក​គាត់​មក​តាម​ផ្លូវ​ណាបាន​មក​ដល់​កម្ពុជា​ដែរ ហើយ​ពួក​គេ​ព្យា​យាម​គេច​ចេញ​ពី​ការ​ធ្វើ​ចត្តា​ឡី​ស័ក​»​៕​ ​

អត្ថបទគួរចាប់អារម្មណ៍