ព្រៃវែងៈ លោក យី ធឿន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងព្រះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​ ៣ ​នាក់ ​ក្នុង​ថ្ងៃ​បន្តបន្ទាប់​គ្នា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការសង្ស័យ​ក្នុង​ការស្លាប់​នារី​ម្នាក់​ក្នុង​ទឹកប្រឡាយ កាលពី​ថ្ងៃទី​ ១៩ ​សីហា​ នៅ​ភូមិ ស្វាយតានី ឃុំ បឹងព្រះ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។

លោក ធឿន ថ្លែង​ថា​៖ «​តាម​ខ្ញុំ​សាកសួរ​ជនដៃដល់​ថា រូបគេ​មិន​បាន​ចាប់​នារី​រងគ្រោះ​រំលោភ​ទេ​តែ​នាង​លង់ទឹក​ស្លាប់​ខ្លួនឯង​។ ​ប៉ុន្តែ​ខ្ញុំ​ថា នារី​រងគ្រោះ​មិន​អាច​លង់ទឹក​ស្លាប់​ដោយ​គ្មាន​មូលហេតុ​ទេ ថ្វីដ្បិតតែ​ជនដៃដល់​មិន​ព្រម​ឆ្លើយ​សារភាព​យ៉ាងណា​ក៏ដោយ ក៏​តាមរយៈ​ការស្លាប់​របស់​ជនរងគ្រោះ​បង្ហាញថា អាច​ជា​ករណី​ឃាតកម្ម​យ៉ាង​ពិតប្រាកដ​ហើយ​ក៏បាន​សរសេរ​ក្នុង​កំណត់ហេតុ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ដែរ​»​។

លោក ធឿន បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ​ គីម រ័ត្ន ហៅ ឆ្អឹង អាយុ ២០ ​ឆ្នាំ​ (​ជនដៃដល់​), ហ៊ន ឡុង និង​ទី​ ៣ ឈ្មោះ បញ្ញា​ (​អ្នក​រួមដំណើរ​)៕