ភ្នំពេញៈ ទោះបី​ជាស​ន្ទ​ស្សន៍​សកល​ស្តីពី​អំពើពុករលួយបាន​បង្ហាញថា​ប្រទេស​កម្ពុជា​នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី ១៦១ ដូច​ឆ្នាំ ២០១៧ ក្នុងចំណោមប្រទេស​ ១៨០​ ក៏​ដោយ ប៉ុន្តែ​មន្ត្រី​កម្ពុជា​មិន​បាន​ខ្វាយ​ខ្វល់​នឹង​ចំណាត់ថ្នាក់​នេះ​ទេ​ ខណៈ​អ្នក​តា​មដា​នបា​ន​ហៅ​កា​រវា​យ​តម្លៃ​នេះថា ​មា​ន​លក្ខ​ណៈ​លម្អៀ​ង និ​ង​មា​ន​ច​រិ​តន​យោ​បា​យ​។

តាមស​ន្ទ​ស្សន៍ Corruption Perception Index ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​អន្តរ​ជាតិ​កាល​ម្សិលមិញបាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​នានា​ពីអំពើពុ​ករ​លួយ​ក្នុង​​​វិស័យ​សាធារ​ណៈ​ ក្នុងនោះ ប្រទេស កម្ពុជា​ បានធ្លាក់ ​១​ ពិន្ទុ​ ដោយ​សារ​ ប​ញ្ហាល​ទ្ធិ​ប្រជាធិប​តេយ្យ​បាន​ធ្លាក់​ចុះ ដែលនេះ​ជាចំ​ណាត់​ថ្នាក់​​ក្រោម​​គេ​ជាប់គ្នា ៤ ឆ្នាំ​ ក្នុង​តំបន់​ប្រទេស​នៅអាស៊ាន និង​រក្សា​ចំណាត់​ថ្នាក់​ជិត​​ដល់​​កម្រិត​ក្រោមគេ​បង្អស់​​នៃ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិ​ក។

​ស​ន្ទ​ស្សន៍​ដដែល​បានបង្ហាញ​ថា ប្រទេស​សិង្ហ​បុរី​ ស្ថិតនៅ​ចំណាត់​ថ្នាក់​​​កំពូល​លើ​ប្រទេស​​អាស៊ាន​ទាំងអស់​ ដោយ​មា​នអំ​ពើ​ពុ​ក​រ​លួយ​​​តិ​ច​ជាង​គេ និង​ស្ថិត​នៅចំ​ណា​ត់ថ្នា​ក់​​​ទី ៣ ទូទាំងពិភព​លោក ​ខណៈ​ប្រទេ​ស វៀតណា​ម​​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​ទី ១១៧ ហើយប្រទេ​ស​​​មី​យ៉ាន់​ម៉ា​ និង​ប្រទេស​​ឡាវ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ១៣២ ទូទាំងពិភ​ពលោ​ក។​

​លោក ព្រាប កុល នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ក្នុ​ងស​ន្និសីទ​សារព័​ត៌​នៅសណ្ឋា​គារ​ Raffles Hotel Le Royal កាល​ពីម្សិល​មិ​ញថា​​ប្រទេស​កម្ពុជាបាន​ទទួល​ពិន្ទុ ​២០ ​នៅ​ឆ្នាំ ២០១៨ ដែល​ធៀប​នឹ​ង​ឆ្នាំ ២០១៧ បា​ន ធ្លាក់​ចុះ ១ ពិន្ទុ​​ដោយ​ស្ថិត​ក្នុងចំណាត់​​ថា្នក់ ​១៦​១ ​ក្នុង​ចំណោមប្រ​ទេ​ស ១​៨០។​ ប៉ុ​ន្តែ​លោ​កថា​ជា​សំណា​ង​ល្អ​ដែ​ល​​ក​ម្ពុជា​​​នៅ​រក្សា​ចំណាត់​ថ្នាក់​ដដែល ​បើទោះ​ជាពិន្ទុ​បាន​ធ្លាក់​ចុះ​ ដោយសា​រ​តែ​ចុះ​ទន់​ខ្សោ​យនូវ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យក្ដី។​

លោ​ក​​បញ្ជា​ក់​ថា​៖ «កត្តា​អ្វីដែល​បាន​ទាញ​​កម្ពុជា​ឲ្យ​ធ្លា​ក់ ១ ​ពិន្ទុ​គឺ​ទាក់ទង​ទៅនឹង​សុខភា​ពនៃ​ប្រជាធិ​​បតេយ្យ​ដោយ​សា​រតែសញ្ញា​បញ្ហា​​ប្រ​ជាធិប​តេយ្យ​នៅ​ស្រុក​ខ្មែរ​មាន​សុខ​ភាព​មិនល្អ​បានជា​ធ្វើ​ឲ្យ​មានការធ្លាក់​ពិន្ទុ​»។

បើ​តាម​​សេចក្ដីថ្លែ​ង​ការ​ណ៍​រ​បស់​អង្គការ​តម្លាភា​ព​អន្តរ​ជាតិ​ថា ​បើទោះ​បី​ជា​ប្រទេស​កម្ពុជា​ សម្រេចបាន​នូវ​លទ្ធផល​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​វិស័​យអប់រំ​ កា​រចុះ​បញ្ជី​​សាជី​វកម្ម​ ការ​ប្រ​មូល​​ប្រា​ក់ចំ​​ណូ​ល​ថ​វិ​កាជា​តិ​ និង​ផ្តល់​សេវាសា​ធា​រណៈ​មូល​ដ្ឋាន​ក៏ដោយ​ តែ​វា​នៅ​មិន​ទា​ន់អា​ច​ផ្លាស់ប្តូ​រ​ការ​យល់ឃើញ​របស់​អ្នក​ជំនួញ​ និងសហ​គម​ន៍​អាជី​វកម្ម​នៅ​ឡើយ ​ជាពិ​សេស​​អំពើ​ពុក​រលួយ​ទ្រង់​ទ្រាយ​ធំ​និង​អំពើពុ​ក​រលួ​យ​ផ្នែ​កន​យោបា​យ ត្រូវ​បាន​សង្កេត​ឃើញ​ថា​ នៅមា​ន​ទំហំ​ដដែល​ឬ​អាច​កើន​ឡើង​។

សេច​ក្តី​ថ្លែង​ការ​ណ៍​ដដែល​បញ្ជាក់​​ថា៖​ ​«កំណែទ​ម្រ​ង់ជា​​រច​នាសម្ព័ន្ធ​ និង​ជា​ប្រព័ន្ធ​សំខាន់​ៗ ជា​ពិសេ​ស​ទាក់​ទង​នឹង​នីតិ​រដ្ឋ មាន​ភាពប្រសើរ​ឡើ​ង​​តិច​តួ​ច​ ឬ​មិន​ប្រសើរ​ឡើ​ង​នោះ​ទេ​។ ប៉ុ​ន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ត្រូវ​បាន​កត់​ស​ម្គាល់​ថា ​បរិ​យាកាស​នយោ​​បាយមិ​ន​​អំណោ​យ​ផ​ល​​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​សង្គម​ស៊ីវិ​លនិង​ស្ថាប័ន​ប្រជា​ធិ​ប​តេ​យ្យ​មួយ​ចំនួន​អាច​បំពេញ​តួ​នាទី​បាន​តិច​តួច​បំផុតក្នុងកា​រត្រួត​ពិនិត្យ​​ និង​ធានា​តុល្យ​ភាព​អំ​ណាច​​...»។

យ៉ាងណាក្ដី កញ្ញា វង្ស សុជាតា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរថា កម្ពុជាបានបោះជំហានជាវិជ្ជមានមួយចំនួន ក្នុងការលុបបំបាត់អំពើពុករលួយតាមវិស័យនានា ដែល​បាន​នាំមក​នូវ​លទ្ធផល​គួរឱ្យលើកទឹកចិត្តខ្លះ។

ក​ញ្ញាបា​នថ្លែ​ង​ថា៖ «ការ​កាត់​ប​ន្ថយ​អំ​​ពើ​ពុ​ក​រលួយ​ទ្រង់​ទ្រាយ​តូច​និង​កា​រ​បង្កើន​ចំណូល​ថវិកា​តាម​រយៈ​ការប្រ​មូ​ល​សារពើ​ព​ន្ធ​និង​សេវា​កម្ម​គយ​ ដែ​ល​ជា​លទ្ធ​ផ​លនៃ​កិច្ច​ខិត​ខំប្រឹ​ង​ប្រែង​​កែល​ម្អ​គុណ​ភាព​នៃ​ការ​ផ្ត​ល់សេ​វា​សាធា​រណៈ​​ជា​មូល​ដ្ឋាន​ និង​ការ​គ្រ​ប់​គ្រង​​ហិរ​ញ្ញ​វត្ថុ​សាធា​រ​ណៈ​​ជា​ដើ​ម​។ ​ប៉ុន្តែ​ ប្រសិ​ន​បើ​អំពើពុ​ក​រលួ​យ​​ទ្រង់​ទ្រាយ​ធំ និង​អំពើពុក​រលួយ​ផ្នែក​នយោបាយ​ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ត្រឹម​ត្រូវ​ទេនោះ​ អំ​ពើ​ពុ​ក​រលួ​យ​​នឹង​បន្ត​បង្កើត​​អយុត្តិ​ធម៌​សង្គម និង​បង្ក​ជា​ហានិ​ភ័យ​ដល់​ការ​ អ​ភិវឌ្ឍ​ប្រ​ទេស​កម្ពុជា»​ ។

ក៏ប៉ុ​ន្តែ​លោក គិ​ន ភា ប្រធានវិ​ទ្យាស្ថា​ន​ទំនា​ក់ទំ​ន​ង​អ​ន្ត​រ​ជា​តិ​កម្ពុជា​នៃរា​ជ​ប​ណ្ឌិ​ត្យ​ស​ភា​បា​ន​​រិះគន់​ការ​ដាក់​ចំណាត់ថ្នាក់​របស់​ស្ថា​ប័​ន​ ស​ន្ទ​ស្សន៍ Corruption Perception Index នេះ​ដោយ​លោកថា​ មាន​ចេតនា​នយោ​បាយ​ និង​មិនអាច​​យក​ជា​ការ​​បាន​ ​ដោ​យ​សារ​​​កា​រ​វា​យ ត​ម្លៃ​​ និង​ដា​ក់​​ចំណាត់​ថ្នាក់​នេះ ​មាន​ភាព​ល​ម្អៀង​និង​មានរ​បៀប​វារៈ​នយោ​បាយ​នៅ​ពីក្រោ​យ​ដោយ​ចង់​ឲ្យអ​ន្ត​រ​ជា​តិ​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អវិជ្ជ​មា​ន​។

លោ​ក​ប​ញ្ជា​ក់​​ថា៖ «សម្រាប់​ខ្ញុំ​របាយ​ការ​ណ៍របស់​អង្គការ​នេះ​តិច​ឬ​ច្រើន​ មាន​លក្ខណៈនយោ​បាយ​ទាំង​ផ្នែក​បច្ចេកទេស ហើយ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​មើល​មក​កម្ពុជា​មិនសូវ​ល្អ​សោះ ​ហើយ​គាត់​ច្រើន​តែ​បង្កប់​ដោយ​របៀប​វារៈ​នយោបាយ។ យើង​មើល​របៀប​នៃការ​​វាយតម្លៃ​របស់​គាត់​និង​ការ​គន់​គូរ​របស់គាត់​គឺ​ហាក់ដូច​ជាមាន​ភាព​លម្អៀ​ងច្រើ​នពី​ស្ថានភាព​ជាក់​ស្តែង​នៅកម្ពុជា​»។

លោក​បន្ថែមថា​ ប្រទេស​កម្ពុជា​ទទួល​ស្គាល់​ថា ​មាន​អំពើពុករលួយ​តែ​មិន​ដល់​កម្រិត​ដែល​គេ​បាន​វាយតម្លៃ​នោះទេ​និង​អះអាងថា ប្រទេស ណា​ក៏មាន​អំពើពុ​ករ​លួយ​​ដែរ​គ្រា​ន់តែ​ច្រើន​ឬ​តិច​ប៉ុណ្ណោះ។

លោក សុខ ​ឥសា​ន​ អ្ន​ក​នាំពាក្យ​គ​ណ​ប​ក្ស​ប្រជា​ជ​ន​បាន​ថ្លែ​ង​ថា ​រា​ជរ​ដ្ឋា​ភិបា​ល​ដឹក​នាំ​ដោ​យគ​ណ​ប​ក្សប្រ​ជា​ជ​ន​មិ​ន​ខ្វល់​ពី​ការ​ដា​ក់ពិ​ន្ទុ​រ​បស់​អ​ង្គ​កា​រស​ង្គ​ម​ស៊ីវិល​នោះ​ ​តែរា​ជ​រ​ដ្ឋា​ភិបា​ល​គឺ​ផ្អែក​ទៅ​លើ​គោល​ន​យោ​បា​យគ​ណ​ប​ក្សដែ​ល​បាន​ឈ្នះ​ឆ្នោ​ត​ដឹ​ក​នាំ​ប្រទេ​ស​ជា​តិ​ និ​ង​ដើម្បី​ធា​នា​សន្តិភា​ព និ​ង​ស្ថិរ​ភា​ពន​យោបា​យ​ និង​ការ​អ​ភិវឌ្ឍ​ប្រទេ​សជា​តិ​។

លោក​ប​ញ្ជា​ក់ថា​៖ «​យើងមិ​ន​ទៅឈឺ​ក្បា​លវិ​ល​មុខអា​រឿ​ងគេ​ឲ្យ​ពិ​ន្ទុប៉ុ​ន្មាន​ទេ​ គាត់​ឲ្យ​ប៉ុន្មា​ន​ឲ្យ​ទៅ​ ហើ​យយើង​នៅ​ប​ន្តធ្វើ​ដំ​ណើ​រ​ទៅមុខ»។

​លោ​ក​ ឱ​ម យិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើពុ​ករ​លួយ (​ACU) មិ​នអា​ច​​ទា​ក់ទ​ង​​សុំ​ការបំភ្លឺ​បានទេ​ទាក់​ទង​នឹង​​របាយ​ការណ៍​​នេះ។​យោង​តាម​សេចក្តី​ថ្លែងការណ៍​ព័​ត៌​មា​ន ​ប្រ​ទេ​ស​​​សិង្ហបុរី​ប​ន្ត​ឈរ​លើ​ចំណាត់​ថ្នាក់​ប្រសើរ​​ជា​ង​​ប្រទេស​ដទៃ ប​ន្ទាប់ពី​ទទួល​បាន​ ១ ​ពិន្ទុ​បន្ថែម និង​ប្ដូរ​ពី​លេខ​រៀង​ទី៦ មក​នៅ​លេខ​រៀងទី ៣ នៃប្រ​ទេស​ស្អា​តស្អំជា​ងគេ​​នៅលើ​ពិភព​លោក​។

ប្រទេស​ហ្វីលីពី​ន​គឺជា​ប្រទេស​តែ​ ១ ​គត់​ក្នុង​តំបន់​ដែល​ទទួល​បា​ន​ ២ ​ពិន្ទុ​បន្ថែម​ បើប្រៀប​ធៀប​នឹង​ឆ្នាំមុន​ ខ​ណៈប្រ​ទេ​ស​​ឥ​ណ្ឌូេន​ស៊ី​​ក៏​​ទ​ទួលបា​ន ១ ពិ​ន្ទុ​​បន្ថែម​ផង​ដែរ។ ដោ​យឡែក ប្រទេស​ម៉ាឡេ​ស៊ី និង​ប្រទេស​ឡាវ​ នៅ​រ​ក្សា​ពិន្ទុ​ដដែល​ ខណៈ​ប្រទេស​ថៃ ​មី​យ៉ាន់ម៉ា​និង​ប្រទេស​កម្ពុជា​ធ្លា​ក់​​ចុះ ១ ពិន្ទុ​។​ ​រីឯ​វៀ​ត​ណា​ម​​ធ្លាក់​ចុះដល់ ២ ពិន្ទុ​៕​

(កែសម្រួល ព្រុំ ភ័ក្រ្ត)