ភ្នំពេញៈ មន្ត្រី​សុខា​ភិបា​ល​​កាលពី​​ម្សិ​លមិ​ញ​បាន​បង្ហាញពី​គម្រោង បង្កើន​វគ្គ​បណ្តុះ​បណ្តាល​អនាម័យ​ចំណី​អាហារ​ដល់​ម្ចាស់​អាហារ​ដ្ឋាន​ឱ្យ​បាន​ ២​ ដង​ក្នុង ១ ខែ ចាប់​ពី​ខែ​នេះ​ទៅ​​ ខ​ណៈ​កា​រយល់​ដឹ​ង​ពី​អនា​ម័​យ​នៅ​មា​នក​ម្រិត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បរិភោគ​កើត​ជំងឺ​ផ្សេងៗ​ដោយ​សារ​ការ​ទទួល​ទាន​អា​ហារ​មិន​បាន​ត្រឹមត្រូវ។

លោក ងី មាន​ហេង ប្រ​ធាន​មន្ទីរសុខា​ភិបាល​រាជ​ធានីភ្នំ​ពេញ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ថា មន្ទីររបស់​លោកគឺ​ជា​​គ្រូ​ឧទ្ទេស ​ហើយ​សហការ​ជាមួយ​យុវជន​សេដ្ឋកិច្ច​ដែល​អាច​កៀរ​គរ​អ្នក​ផ្តល់​សេវា​ចំណី​អាហា​រមក​ចូល​រៀន​ដើម្បី​យល់​ដឹង​អំពី​អនា​ម័យ​ចំណី​អា​ហារ​។ ផ្តើ​មពី​ការ​យល់​ដឹង​នេះទើប​ម្ចាស់​អាហា​រដ្ឋាន​អាច​អនុវ​ត្ត​គោល​ការណ៍​អនា​ម័យ​ចំណី​អាហារ​បាន​ត្រឹមត្រូវ។

លោក​ មាន​ហេង​ បាន​បញ្ជា​ក់ថា៖​ «ក៏​ប៉ុន្តែ​យើង​ខិត​ខំ​ថា​ចង់ធ្វើ​ម៉េច​ឱ្យបាន ​១ ​ខែ ២ ​វគ្គ ប៉ុន្តែកា​រដាក់​ផែន​​ការ​ ដាក់​ផែន​ការ​ហើយ​ ប៉ុន្តែ​ការអ​នុ​វត្ត​ ជួន​កាល​វា​អត់​គ្រប់​ដែរ»។

បើ​តាម​លោក មានហេង គិត​ពី​ដើម​ឆ្នាំ​ ២០​១៩​ នេះ មកត្រឹម​ខែ​កក្ក​ដា ​ខាង​មន្ទីរ​របស់​លោក​​បើក​បាន​ ២ ​​វគ្គ​មកហើយដោយ វគ្គទី១ ​ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា​ និង​ ១ ​វគ្គ​ទៀត​ធ្វើ​នៅ​​ខែ​កក្កដា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

លោកបានបន្តថាក្នុង​វគ្គ​ទី​ ២ កាល​ពី​ថ្ងៃ​ទី ១៣​ កក្កដា​ ម​ន្ត្រី​បាន​បណ្តុះប​ណ្តា​លដ​ល់​​ម្ចាស់​អាហារ​ដ្ឋាន​ពីចំ​ណេះ​ដឹ​ង​មូល​ដ្ឋា​ន​​ដែលជា​គោល​ការណ៍​គ្រឹះ​នៃអនាម័​យ​ចំណីអា​ហា​រ​​ល្អដើម្បី​រក្សា​​​ឱ្យ​មាន​សុវត្ថិភាព​ក្នុង​នោះ​ក៏​មាន​បន្ថែម​អនា​ម័យ​ដៃនិ​ង​ខ្លួន​ប្រាណដែល​ «ជា​រឿង​សំខាន់»​ ផងដែរ។

នៅ​ក្នុង​វគ្គទី២ នេះ​ដែរ លោ​ក ងី មាន​ហេង បាន​ប្រាប់​ថា មន្ត្រី​​មន្ទីរ​របស់​លោក​ក៏បាន​បញ្ជ្រាប​ដល់​ម្ចាស់​អាហារដ្ឋាន​ឱ្យ​​​យល់​ដឹង​បន្ថែម​ទៀត​អំពី​ផល​វិបា​ក​នៃ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​សារ​ជាតិ​គីមីហាម​ឃាត់ដែល​ធ្វើឱ្យ​ប៉ះពាល់​សុខភាព។

លោក​ថា៖​ «​ពល​រដ្ឋគាត់​អត់​ទាន់​យល់​។ គាត់​ហូប​អត់​បាន​ត្រឹម​ត្រូវ។ អ៊ី​ចឹងខ្ញុំ​ក៏បញ្ជ្រាប​អំពី​អា​ហារ​មាន​ ៣ ​ប្រ​ភេទ ដើ​ម្បី​ឱ្យ​គាត់​យល់។ អ្នក​ល​ក់ដូរ​ហ្នឹង​ត្រូវ​គិត​ដែរ មិន​ត្រូវល​ក់តែអាហារ​ណា​ដែល​មាន​តែ​ ១ ប្រភេទ​ទេ។ កាល​ណា​អាហារ​ ១ ប្រ​ភេទ​អាច​ធ្វើ​ឱ្យ​អ្នក​​បរិភោគ​ហ្នឹង គាត់​លើស [កម្រិត]​ ទៅ​វា​មាន​បញ្ហា»។

លោក ​ងី មាន​ហេង បាន​ឲ្យ​ដឹង​ថា​ ចា​ប់​តាំង​ពីឆ្នាំ​ ២០១១​ ដល់​ឆ្នាំ​ ២០១៨ ​មន្ទីរ​របស់​​លោក​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ចំ​នួន​ ៥០ ​វគ្គមក​ហើយ ដោ​យមា​នម្ចាស់​អា​ហារ​ដ្ឋាន​ចូ​ល​រួម​ជិត ២ ០០០​ នា​ក់ ដែលក្នុង​ ១ វគ្គៗ​មាន​ពី​ ៥០ ​ទៅ ​៧០​ នាក់។

លោក​បាន​ប​ន្ថែ​មថា​ ក្នុង ​១ ឆ្នាំ​ម្តង មន្ទីរសុខា​ភិបា​​លក៏ដូចជា ​រ​ដ្ឋបាល​រាជ​ធានី​​ខេត្ត​តែងឲ្យម្ចាស់ភោជ​នីយ​ដ្ឋាន​​មក​សុំ​លិខិត​បញ្ជាក់​អនា​ម័យ​ចំណីអា​ហារ​​ម្ដង។ ​ក្នុង​ពេល​សុំ​លិខិត​នេះ​មន្ត្រី​ជំនាញ​តែងចុះ​ពិនិត្យ​​ចំណីអា​ហារ​ផ្ទាល់ ​ហើយ​ពេល​រក​ឃើញ​ចំណុច​ខ្វះខាតបាន​អប់​រំឱ្យ​កែ​លម្អ។​

​លោ​ក​ថា​៖ «គាត់​សន្យា​ជាមួយ​មន្ត្រី​សុខា​ភិបា​ល មន្ត្រីរ​ដ្ឋ​បាល​រា​ជ​ធា​នី​ដែរ។ យើង​ធ្វើ​តាម​ការ​ងារ​ ​របៀ​ប​គេ​ហៅ​ថា​ អប់រំ​ណែ​នាំ​។​ យើង​មិន​មែន​ថា ទេ ធ្វើអី ខុស​ដៃយ​កដៃ​ ខុស​ជើង​យក​ជើង​នោះ​ទេ។ យើង​បាន​ធ្វើ​អ៊ីចឹង​រហូត»។​ ​

ប៉ុន្តែលោកថា ក្នុង​ករ​ណីមិន​អនុវត្ត​​តាម​កា​រ​​​ណែ​នាំពីមន្ត្រី​ជំនាញ​ ៣ ដ​ង អា​ហារ​ដ្ឋា​ន​នោះ​នឹង​ត្រូវ​ផ្អាក​អា​ជីវ​ក​ម្មមួ​យ​រ​យៈ ​រហូត​ដល់​កែ​ប្រែ​មុខរបរ​ឱ្យ​ប្រសើរ​ឡើង​សិន។​

លោក កេតុ ច័ន្ទតូ អ្នកឯកទេស​ផ្នែក​អប់រំ​អង្គការ​ផ្លែនអន្តរជាតិ​កម្ពុជា បាន​ថ្លែងថា អនាម័យ​ និង​របៀប​គ្រប់គ្រង​ចំណី​អាហារ​សម្រាប់​ភោជនីយដ្ឋាន​ធំៗ​​ស្តង់ដា មាន​ភាព​ល្អច្រើនប៉ុន្តែ​សម្រាប់​អាហារដ្ឋាន​តូចៗ​នៅមាន​កម្រិត​នៅ​ឡើយ។

លោកថា៖ «ពេល​ខ្លះគាត់​ហាក់ដូចជាគិតឃើញថា ការ​យក​ចំណេញ​ហ្នឹង​ច្រើន​ មិន​បាន​គិត​ពីសុខភាព​របស់អ្នក​ ហូប។ មួយ​ទៀត​ក៏យើង​ទទួល​ស្គាល់​ដែរថា អ្នក​ហូបរបស់​យើង​ហ្នឹង ទាក់ទង​នឹង​អនាម័យ​ហ្នឹង ប្រជាជន​យើង ពលរដ្ឋយើង​ហាក់ដូចជានៅ​មិន​ទាន់​បាន​ចេះ​អនាម័យ​ជាសាធារណៈ​ហ្នឹង ​(ឱ្យបាន) ច្រើន»។

បើតាមលោក ច័ន្ទតូ ការ​ ត្រួតពិនិត្យ​អនាម័យ​ចំណីអាហារ​ពី​ក្រសួងសុខាភិបាលក៏​នៅមាន​កម្រិត​នៅ​ឡើយ​ដែរ ដែល​នេះ​ប្រហែល​ជា​ក្រសួង​មិនមាន​បុគ្គលិក​គ្រប់គ្រាន់​ បើទោះបី​ជាមាន​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​​តាម​ទូរទស្សន៍ និង​ផ្ទាំងប៉ាណូ​ជាដើម​ក្នុង​ការ​អនាម័យ​ទីក្រុង​ស្អាត​ក៏ដោយ។

លោកបានបញ្ជាក់ថា៖ «ជួនកាល គាត់​ធ្វើ​ដែរ​ ប៉ុន្តែ ១ ​ឆ្នាំ​ម្តង ​អ៊ីចឹង​ទៅឬក៏ភ្លេច​ភ្លាំង​អ៊ីចឹង​ទៅ។ ឬមួយ​ក៏ថា អាចថា បុគ្គលិក​មាន​ចំនួន​មិន​ច្រើន​អ៊ីចឹង​ទៅ។ អ៊ីចឹងទៅ​​ ក៏វាអាច​ថា ​ពិបាក​ដែរ​សម្រាប់​ក្រសួង​ឬ​ក៏មន្ទីរ។ ប្រឹង​ហើយ​ ប៉ុន្តែ​នៅ​មាន​កម្រិត​នៅ​ឡើយ»៕