ព្រះសីហនុ/តាកែវៈ​ សមត្ថកិច្ច​បាន​ប៉ាន់​ប្រមាណ​ថា ​ករណី​អគ្គិ​ភ័យ​ឆេះ​ឃ្លាំង​សម្ភារ​រោង​ចក្រ​ Lin’s Textile Co., Ltd នៅ​ក្រុម​ទី​៣​៥​ ភូមិ ៣ ​ទំនប់​រលក​ សង្កាត់​លេខ ១​ ក្រុង​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃទី​ ១៩ ខែ​កញ្ញា​ និង​ករណី​ឆេះ​ផ្សារ​សំរោង​យ៉ោង​ក្នុង​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍បាន​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បតិ្ត​យ៉ាង​ច្រើន​ ក៏ប៉ុន្តអ្នកគ្រប់គ្រងមិនទាន់បូកសរុបនៅឡើយទេ។

លោក ប៊ួរ​ សុទ្ធី​ ស្នង​ការ​រង​ខេត្ត​ព្រះ​សីហនុ​ទទួល​ផែន​អាវុធ​ជាតិ​ផ្ទុះ​ និ​ងអគ្គិ​ភ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃ​ទី​ ២០ ​កញ្ញា ​ថា តាម​ការ​ពិនិត្យ​ជាក់​ស្ដែង​នៅ​កន្លែង​កើត​ហេតុ​មាន​សម្ភារ​ និង​វត្ថុ​ធាតុ​ដើ​ម​រួម​មាន​អំបោះ​ និង​ក្រណាត់​រាប់​ពាន់​ដុំរួ​មទាំង​សំ​ណង់​អគារ​នៃ​ឃ្លាំង​ស្តុក​សម្ភារ​ទំហំ​ ២០​ ម៉ែត្រ​ គុណ​ ៤៥ ​ម៉ែត្រ​ ត្រូវ​បាន​ឆេះខូ​ចខា​ត​ស្ទើ​រទាំង​ស្រុង។​ ប៉ុន្តែ​គ្មាន​មនុស្ស​រង​គ្រោះ​នៅ​ក្នុង​​ហេតុ​ការ​ណ៍នោះ​ទេ​។

​លោក​បាន​បន្ត​ថា​ តា​មការ​បំភ្លឺពី​បុគ្គ​លិក​​សន្តិ​សុខ​ដែ​លយា​ម​នៅខាង​មុខ​រោង​ចក្រ​ និងបុ​គ្គ​លិ​កជ​ន​​ជាតិ​ចិ​នម្នា​ក់​នៃ​ក្រុម​ហ៊ុ​នរោ​ង​ចក្រ​នេះស​មត្ថកិ​ច្ច​ជំនាញ​បាន​សន្និ​ដ្ឋាន​ក្នុង​ជំហាន​បឋម​ថា អគ្គិ​ភ័យ​នេះអាច​បង្កឡើ​ង​ពី «ការ​ផ្ទុះ​ឆ្លង​ចរន្ត​អគ្គិ​សនី»​។

លោក​ថា៖ «តាម​ការ​បំភ្លឺ​ពីបុ​គ្គលិ​កសន្តិសុខ និង​បុគ្គលិក​ជន​ជាតិ​ចិន​ថា​ ដំបូងពួ​កគេ​បាន​ធុំ​ក្លិន​ឈ្ងៀម​ និង​ឃើញ​មាន​ផ្សែង​ហុយ​ចេញ​ពី​ក្នុង​ឃ្លាំង។ តែ​ពួក​គេមិ​ន​អា​ចចូ​ល​ទៅ​ពិនិត្យ​បាន​ព្រោះឃ្លាំ​ង​នោះត្រូ​វ​បា​នចាក់​សោ​ពីក្រៅ​»។

ទោះ​ជាយ៉ា​ង​ណា​ លោក ​Lin Yati នា​យក​គ្រប់​គ្រង​រោង​ចក្រ Lin’s Textile Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃទី​ ២០ ​កញ្ញា​ ថា ​លោក​ពុំ​ទាន់​ឯក​ភាព​លើ​ការ​សន្និ​ដ្ឋាន​ដែល​ថា​ ករណី​ឆេះ​នេះ​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ចរ​ន្តអគ្គិសនី​ទេ​ដោយសា​រប​ណ្ដាញអ​គ្គិ​សនី​នៅទី​នោះ​បាន​​​បិទទាំ​ងអស់​ព្រោះ​ជា​ពេលក​ម្មករ​ឈប់​សម្រាកភ្ជុំ​បិណ្ឌ​​។

លោក​បញ្ជាក់​ថា៖ ​«មក​ទល់​ពេល​នេះ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​ពិត​ប្រា​កដ​នោះ​ទេហើយក៏​នៅ​មិន​ទាន់​យល់​ស្រប​តាម​ការ​សន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច​ជំនាញដែ​រ ព្រោះយើ​ងបាន​បិទ​ភ្លើងនៅ​ក្នុង​​រោង​ចក្រអ​ស់ហើ​យ កម្ម​ករ​មិន​ធ្វើ​ការទេ ហេតុ​អ្វីក៏​ត្រូវផ្ទុះ​ឆ្លង​ចរ​ន្តអគ្គិ​សនី យើង​ចង់​ឲ្យ​មានកា​រ​ស្រា​វជ្រា​វ​បន្ថែ​មលើ​ក​រណី​នេះ​»។

ចំពោះ​ការ​ខូច​ខាត​វិញ លោក​ Lin​Yati​ ​បានថ្លែងថានៅមិន​ទាន់បា​ន​សរុ​ប​ទេ ដោ​យលោ​ក​​បញ្ជាក់​ថា​៖ ​«ខ្ញុំនៅ​មិន​ទាន់​​​ពិនិ​ត្យ​បញ្ជី​ទំនិ​ញ​អស់​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ​»។

ដោយ​ឡែក​នៅ​ឯ​ស្រុក​បាទី​ខេត្ត​តាកែវ​ឯ​ណោះ​វិញ​ សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​បាន​ឲ្យដឹង​ថា​ មាន​តូប​លក់​ដូរ​ចំនួន​ ២៣០ ក្នុង​ចំណោម​ ២៨២​ តូប​ ក្នុង​ផ្សារ​សំរោង​យ៉ោង​រួម​ទាំង​ទំនិញ​ក្នុង​តូប​ទាំង​នោះ​ផ​ងត្រូវ​បាន​ឆេះអ​ស់​ទាំង​ស្រុង​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហ​ស្បតិ៍​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។

លោក​ យស​ ណា​ស៊ី ​អភិ​បាល​រង​ខេត្ត​តាកែវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​អគ្គិភ័​យនៅ​ផ្សា​រសំរោង​យ៉ោង​នោះ ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ក្នុង​ជំហាន​បឋម​ថា មាន​ការ​ខាត​បង់​ប្រមាណ​ ៨​ លាន​ដុល្លារ​ ដោយ​ទំនិញតូ​បល​ក់​ដូរ​ និ​ង​ទំនិញ​ស្ទើរ​តែ​ទាំង​អ​ស់​ត្រូវបាន​ឆេះខូ​ចខា​ត​ទាំ​ងស្រុ​ង​។

កញ្ញា​ ម៉ិច​ ម៉ារីកា ជា​តារាស​ម្ដែង​​ទើប​លេច​ឈ្មោះ​ដែល​មាន​តូប​លក់​ដូរ​ក្នុង​ផ្សារ​នេះត្រូ​វបា​ន​កាសែ​ត​ក្នុ​ងស្រុ​ក​ដក​ស្រ​ង់​​សម្ដីថា​ទំ​និញក្នុ​ងតូ​បនា​ង​មា​នត​ម្លៃ​សរុប​​ប្រមាណ ​២​ ម៉ឺនដុ​ល្លារ​ ដែល​បាន​ពីក​ម្លាំ​ងញើ​ស​ឈា​មរបស់​នា​ង និ​ង​ក្រុម​គ្រួ​សារ​ជា​ង ​១០​ ឆ្នាំម​កនេះ ​ត្រូវ​បា​ន​ឆេះ​ក្លាយ​ជាផេះ​ផ​ង់​​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក​។

កញ្ញា​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ពិត​ជា​សោក​ស្តា​យ​ខ្លាំ​ងបំ​ផុ​ត​រហូ​ត​គេង​មិនល​ក់ ២​ យប់​ហើ​យ​ ព្រោះតែ​អា​ល័​យ និ​ង​សោ​កស្តា​យ​តូបល​ក់​​កា​បូប​ និ​ងស្បែ​ក​ជើ​ងរ​ប​ស់ខ្ញុំ»។ ក៏​ប៉ុ​ន្តែកញ្ញាថា ពេ​ល​នេះ​អាជ្ញា​ធ​រ​ខេ​ត្តតាកែ​វ​កំពុង​​ជួ​យ​អន្ត​រា​គ​មន៍​​ជួស​ជុល​តូប​​ឡើ​ងវិ​ញ​៕