កណ្ដាលៈ មន្រ្តី​​ន​គ​រ​បាល​​ច្រក​ក្អម​​សំ​ណ​ក្នុង​ស្រុក​លើក​ដែក​ខេត្ត​កណ្ដា​​ល​ ៣ ​នាក់​ និង​អ្នក​ពាក់​ព័ន្ធ​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​ជាប់​សង្ស័យ​ដាក់​ថ្នាំ​ក្នុង​ស្រា​ធ្វើឲ្យ​នា​រី​ខា​រ៉ា​អូ​ខេ​យីហោ «ម៉ីម៉ី» ម្នាក់​ស្លាប់​ និង​ ៣​ នាក់​ទៀត​​ពុល​ធ្ងន់​ធ្ងរ​កាល​ពី​រាត្រី​ថ្ងៃ​ទី​ ១​៦ ​មិថុនា។

លោក​ រឿន​​ ណារ៉ា​ ស្នង​ការ​រង​ន​គរ​​បាល​ខេត្ត​កណ្តាល​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ករណី​មន្រ្តី​នគរ​បាល​ច្រក​ក្អម​សំ​ណ​ដែល​សង្ស័យ​ពាក់​ព័ន្ធ​ការ​ដាក់​ថ្នាំ​ធ្វើឲ្យ​នា​រី​ខា​រ៉ា​អូ​ខេ​ម្នាក់​ស្លាប់​នោះ​ សមត្ថកិច្ច​ជំ​នាញកំពុង​បើក​ការ​ស៊ើប​អង្កេតបន្ថែម​ ដែល​ព័ត៌មាន​ជុំ​វិញ​បញ្ហា​នេះ​​លោក​មិន​​ទាន់​អាច​បញ្ជាក់​ប្រាប់​បាន​ទេ។​

លោក​ថា​៖​ «​រឿង​នេះ​ខ្ញុំ​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​​ជូន​បាន​​​ទេ​ព្រោះ​សមត្ថកិច្ច​កំ​ពុង​តែ​ស្រាវជ្រាវ​បន្ត​ទៀត»។

ដោយ​ឡែក​លោក​ អាំ ធូ អ​ធិ​ការ​ស្រុក​លើក​ដែក​បានប្រាប់​ភ្នំពេញប៉ុស្តិ៍ពី​ម្សិល​មិញ​​ដែរថា ​​បន្ទា​ប់​មាន​សេច​ក្តីរាយកា​រ​ណ៍​ពី​ករណី​នេះ សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បានឃើញ​មាន​នា​រី​រង​គ្រោះ​ម្នាក់ស្លាប់​ និង​ ៣ ​នាក់​ មាន​អាការ​ពុល​ខ្លាំង​ ហើយ​ក៏​បាន​ស្រាវជ្រាវ​ភ្លាមៗ​ទើប​ឈានទៅ​ឃាត់​ខ្លួន​ ៤ នាក់​ មក​សាក​សួរ​ក្នុង​នោះមា​ន​មន្រ្តី​ន​គរ​បាល​ច្រកក្អម​សំណ ៣ នាក់​ផងដែរ។​

លោក​ប្រាប់​ថា​ ហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​រឿង​នេះ​ ដោយ​មុន​ដំ​បូង​ក្រុមជន​សង្ស័យ​បាន​នាំ​គ្នា​ទៅ​ហូប​ស្រាបៀរនៅ​ហាង​ឈ្មោះ «ម៉ីម៉ី» និង​បាន​ហៅ​នារីបម្រើ​សេវាមកច្រៀង ខណៈ​​​​ក្រុម​ជនសង្ស័យ​មាន​ថ្នាំ​​ប្រភេទ​​ម្សៅព​ណ៌ស ១ ​កញ្ចប់​តូចដាក់​ក្នុង​ស្រា​​ឲ្យជនរងគ្រោះផឹក រីឯថ្នាំ​ផ្សេងទៀត​ដែលពួកគេ​ដាក់​ក្នុង​ទឹក​សុទ្ធធ្វើ​ឲ្យ​មាន​បញ្ហា​ដែរ​នោះ សមត្ថកិច្ច​មិន​ទាន់​បាន​ដឹង​ទេ។

លោក​ថា​៖​ «​យើង​​កំ​ពុង​តែ​​ធ្វើ​កោសល្យវិច័យ​នៅ​​គ្រប់​កន្លែង​កើត​ហេតុ​ហើយ​ព័ត៌មាន​ពី​បញ្ហា​នេះ​​ក៏​នៅ​​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​​ឡើយ​ដែរ​​​។​​​ចំ​ពោះ​​វត្ថុ​តាង​អ្វី​ៗ​ទាល់​តែ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច័យ​សិន​ទើប​ដឹង»។

យ៉ាងណាក្ដី​ បើ​យោង​តាម​កំ​ណត់ហេតុ​របស់​នគរបាល​បង្ហា​ញ​ថា​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ហាង​​ខា​រ៉ា​អូខេ​យី​ហោ ម៉ី​ម៉ី​ កាល​ពី​យប់​ថ្ងៃ​ទី​ ១​៦​ មិ​ថុ​នា​ ដោយ​មន្រ្តី​​នគរបាល​​សង្ស័យ​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ី​​​ក្នុង​ហាង​ខាង​លើ​ដោយ​មាន​នា​រី​កំដរ​ ៤​ នាក់​ផង។​

ជនសង្ស័យ​​បាន​ឲ្យ​នា​រី​ទាំង​នោះ​ផឹក​ស្រា​បៀរ​ដែល​សង្ស័យ​មាន​លាយ​ជា​មួយ​ថ្នាំ​ពណ៌​ស​បណ្តាល​ឲ្យ​ពុល​ស្លាប់​​ម្នាក់​និង​ ៣ ​នាក់​ទៀត​ពុល​ធ្ងន់​ធ្ងរ​ រី​ឯ​ជន​សង្ស័យ​ក៏ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាម​ៗ​ផងដែរ។

តាមកំណត់​ហេតុ​បង្ហាញ​​ថា ​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​ទី ១-ឈ្មោះ​ ទឹម​ វឌ្ឍ​នៈ ​ភេទ​ប្រុស​ អា​យុ​ ៣​៩ ​ឆ្នាំ ​ទី២​-​ឈ្មោះ​ ចន្រ្តា​ ​វណ្ណៈ​ ភេ​ទ​ប្រុ​ស​អា​យុ​ ៣​៥​ ឆ្នាំ ទី​៣​-​ឈ្មោះ​ ​កែវ​ វឌ្ឍនៈ​ពូន​ ភេទ​ប្រុ​ស​ អា​យុ​ ​២​៧ ​ឆ្នាំ ​ពួកគេ​ជា​មន្រ្តី​នគរបាល​ច្រក​ក្អម​សំ​ណ និង​ទី​៤-​ឈ្មោះ​ វ៉ាន់​ ជី​វ័ន្ត​ ភេ​ទប្រុ​ស ​អា​យុ ​២​៩ ​ឆ្នាំ​ ជាក​ម្មក​រ​។​ រីឯឈ្មោះ ​វណ្ណា ​ភេទ​ប្រុស ​អា​យុ​ ២​៩ ​ឆ្នាំ ជាអ្ន​ក​រត់​តាក់​ស៊ី​ (គេច​ខ្លួន)។

ចំណែកនា​រី​រង​គ្រោះ​​រួមមាន​ ឈ្មោះ អុិច​ ​ច​ន្នី​ ​​អា​យុ​ ១​៩ ​ឆ្នាំ ​ជា​បុ​គ្គ​លិ​ក​ខា​រ៉ា​អូ​ខេ​នៅហា​ង​ម៉ី​ម៉ី​ (​ស្លា​ប់​​)​ ​។​ ទី​២​ ឈ្មោះ​​ ស​ន​ ​ស្រី​​នាង​ ​ភេ​ទ​ស្រី​ ​​អា​យុ​​ ២​៦​​​ ឆ្នាំ​​ ​ជ​ន​ជា​តិ​ខ្មែ​រ​​ ​មុ​ខ​រ​ប​រ​​បុ​គ្គ​លិ​ក​ខា​រ៉ា​​អូ​ខេ​ម៉ី​ម៉ី​ ​​​ទី​៣​-​ឈ្មោះ​ ​រ៉ា​​ ​សំ​ណា​ង​ ​ភេ​​ទ​ស្រី​ អា​យុ​ ២​១ ​​ឆ្នាំ​ ​និ​ង​ទី​៤​​-​ឈ្មោះ​ ​ជា​ ​សម្ផស្ស​ ​ភេ​ទ​ស្រី​ ​​អា​យុ​ ​១​៨ ​​ឆ្នាំ​ ​ពួ​​ក​គេ​ជា​បុគ្គលិក​ខា​រ៉ាអូខេ​​ម៉ីម៉ី។​​

ទាក់​ទ​ងនឹ​ង​បញ្ហា​នេះ​ដែ​រ​ កាល​ពី​ម្សិ​លមិ​ញ​​ ស​មត្ថ​កិ​ច្ចន​គ​រ​បាល​ និង​កង​រា​ជអា​វុ​ធ​ហ​ត្ថស្រុ​កលើ​កដែ​ក​ដោ​យ​មានកា​រ​ស​ម្របស​ម្រួ​ល​ពីលោ​ក ​លា​វ ស្រេ​ង​ ព្រះរាជ​អា​ជ្ញា​អមសា​លាដំ​បូង​ខេ​ត្ត​កណ្តាល​ក៏​បា​នចុះ​ទៅ​ឆែក​ឆេរ​ទី​តាំង​ខា​រ៉ា​អូ​ខេ​យីហោ «​ម៉ី​ម៉ី​»​ នេះផ​ង​ដែរ​ ដោយ​បាន​ដ​កហូ​ត​វ​ត្ថុ​តាង​មួ​យ​ចំនួ​ន ដែលក្នុងនោះ ​រួ​ម​មាន ថ្នាំ​ម្សៅព​ណ៌​ស​ស្រអា​ប់​ ​១​ កញ្ច​ប់​​តូច​ ​ដប​ទឹក​ដែលមា​ន​ប​ន្សល់​ទឹ​ក​ថ្នាំ​ពណ៌​លឿ​ង​ និងសម្បកក​ញ្ច​ប់​កៅអៀក មាន​រូប​ខ្លា​ពណ៌​លឿង​​ចំនួន ១​ ផងដែរ៕