ព្រះវិហារៈ​ មន្ត្រី​ឧទ្យា​នុរ​ក្សបាន​និយាយ​ថា កា​លពី​ម្សិ​ល​មមិញ​ថា ប​ទល្មើស​​ដាក់​អន្ទាក់​សត្វ​ព្រៃ នៅ​តែជា​ក្ដីពីព្រួ​យក​ង្វល់​ ខណៈ​សត្វ​ទន្សោង​ដ៏​កម្រ​ ១ ​ក្បាល ​ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​ក្នុង​ព្រៃ​ដោយ​សារ​ការ​ជាប់​អន្ទាក់​នៅខេត្ត​ព្រះវិ​ហារ។

លោក ​ប៊ុន​ សឿង​ នាយ​ក​ដែន​ជម្រ​ក​សត្វ​ព្រៃព្រះ​រ​កា​បា​នប្រា​ប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ក្រុម​មន្ត្រី​ឧ​ទ្យានុ​រ​ក្ស​​បានប្រ​ទះ​ឃើញ​​​​ស​ត្វ​ទ​ន្សោ​ង​​ឈ្មោល​ ១ ​ក្បាល​ ទម្ងន់​ប្រមា​ណជិ​ត ​​១ តោន​ បា​នងា​ប់​​ដោ​យសា​រជា​ប់​អន្ទាក់​​ក្នុង​ព្រៃ​មួយ​កន្លែង​នៅភូមិ​សែ​នរុ​ង​រឿ​ង ៣ ​ឃុំ​មរកត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិ​ហារ​។​

លោក​បាន​បន្ត​ថា ​ការ​ប្រ​ទះឃើញ​ទន្សោង​ងា​ប់​នេះ គឺ​ក្នុង​អំឡុង​ពេល​ក្រុម​ឧទ្យានុ​រក្សស្នា​ក់​ការចល័​តលេ​ខ ៩​១ ​នៃ​ដែ​ន​ជ​ម្រក​សត្វ​ព្រៃ​ព្រះរកា​​ចុះល្បាតរកប​ទ​ល្មើស​បរ​បាញ់​ និង​ដា​ក់អន្ទាក់​សត្វ​ព្រៃពី​ថ្ងៃទី​ ១៩​ កុ​ម្ភៈ​ ឆ្នាំនេះ​​។

លោក​ សឿង ​បាន​បញ្ជាក់​ថា៖ ​«តាម​ការ​ស​និ្នដ្ឋា​នរ​បស់​យើងសត្វ​ទន្សោ​ងនោះ​បាន​ងាប់​ទើប​តែបា​នមួយ​ថ្ងៃមុ​នពេ​ល​យើ​ង​ប្រទះ​ឃើញ​តែប៉ុ​ណ្ណោះ​ ព្រោះស្ថា​នភា​ពរ​បស់​វា​នៅមិ​នទា​ន់​ហើមស្អុ​យ​នៅ​ឡើយ​ទេ។ ជើ​ងស្ដាំរបស់វាមានជាប់​​ខ្សែអ​ន្ទា​ក់ ដែល​​ធ្វើ​ឡើង​​ពីខ្សែ​ហ្វ្រាំង​កង់​»។​

​បើតាម​​លោក សឿ​ង សត្វទន្សោងដែលងាប់​​​នោះ ត្រូវបា​ន​មន្ត្រី​​ឧទ្យានុរក្ស​ដឹកយកទៅក​ប់នៅ​ក្បែរស្នា​ក់​ការ​បរិស្ថាន​​​អូរ​កក់​។ ជាមួយគ្នា​នេះលោ​ក​បា​នប្រា​ប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រ​យៈជិត ២​ ខែដើ​មឆ្នាំ​​នេះ​ ក្រុមមន្ត្រី​ឧទ្យា​​នុរក្ស​​​ក្នុង​តំបន់​ដែន​ជម្រក​ស​ត្វ​ព្រៃព្រះរកា​បាន​ស្រាវ​ជ្រាវ​ និង​​ដោះខ្សែអ​ន្ទាក់​ក្នុង​តំបន់​នេះ​បាន​ប្រមា​ណ ៤​០០​ អ​ន្ទាក់​។​

ជុំវិញ​ក​រណី​ស​ត្វទន្សោង ​១​ ក្បាលនេះ លោ​ក នេត្រ ​ភក្ត្រា រដ្ឋ​លេ​ខាធិ​កា​រ​ និង​​ជា​អ្នក​នាំពាក្យ​ក្រសួ​ងប​រិ​ស្ថាន​បា​ន​សរសេ​រលើ Facebook របស់​លោក ​ដោយប​ង្ហាញ​នូវ​ភាព​សោក​ស្តាយ​​ចំពោះ​ការ​បា​ត់ប​ង់សត្វក​ម្រនៅ​លើពិ​ភព​លោ​ក​​នេះ។

លោ​ក ភ​ក្រ្តា បានប​ញ្ជាក់​ថា៖ «ពិត​ជាមា​នអា​រម្មណ៍​ក្តុកក្តួ​ល​ពេល​ឃើញ​​​ប្រ​ភេទ​​​​សត្វក​ម្រ​នៅលើ​ពិ​​ភ​ពលោ​ក​ទាំ​ងនេះ​នៅតែ​ទ​ទួល​រង​នូវកា​រ​គំរាមកំ​ហែង​បរបាញ់​និងដាក់​អន្ទា​ក់។ តើ​​សត្វ​ទាំង​នេះ​​ឈឺចា​ប់​​យ៉ាង​ណា​?»​។

ជាមួ​យ​គ្នានេះលោ​ក​បាន​អំពា​វនា​វដល់​​ពលរ​ដ្ឋ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ឱ្យ​ប​ញ្ឈប់​ការ​បរិភោ​គសាច់​សត្វព្រៃ​​ ដើ​ម្បី​ចូ​ល​រូ​មកិ​ច្ច​កា​រពា​រអ​ភិរក្ស​សត្វ​ព្រៃ និង​បញ្ឈប់​បទ​ល្មើ​សប​រ​បាញ់​ និង​ដា​ក់អ​ន្ទា​ក់យកស​ត្វព្រៃនៅ​កម្ពុ​ជា​។​

​គួ​របញ្ជាក់​ថា​ ការ​ប្រព្រឹត្ត​បទល្មើស​ធនធា​ន​ធម្មជា​តិដូច​ជាកា​រកាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​​តំបន់​ដែន​ជ​មក្រ​ស​ត្វព្រៃកា​រ​ប​របាញ់​ ដាក់​អន្ទាក់ ​បំពុល​សត្វ​ព្រៃ និ​ង​ការ​បរិ​ភោគសាច់​សត្វព្រៃត្រូវ​ប្រឈ​មកា​រផ្ត​ន្ទាទោស​ជាប់​ពន្ធនា​គារពី ​១​ ឆ្នាំ​​ទៅ ​៥​ ឆ្នាំ​ និងឬ ​ទោសពិ​ន័យ​ជា​ប្រាក់​ពី ​១៥ លាន​រៀល​ ដល់​ ១៥០​ លាន​រៀល​ តាម​បញ្ញត្តិ​មាត្រា​ ៦​១ និង​មាត្រា​ ៥៦ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពា​រ​​ធម្ម​ជាតិ​៕

​​