The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​បរិស្ថាន​ និង​យុវជន​ជា​ច្រើន​នាក់​ ទៅ​ស្វែង​យល់​ពី​បរិស្ថាន​នៅ​ជប៉ុន

មន្ត្រី​បរិស្ថាន​ និង​យុវជន​ជា​ច្រើន​នាក់​ ទៅ​ស្វែង​យល់​ពី​បរិស្ថាន​នៅ​ជប៉ុន

Content image - Phnom Penh Post
លោក នេត្រ ភត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​​​។ ហ្វេស​ប៊ុក​

មន្ត្រី​បរិស្ថាន​ និង​យុវជន​ជា​ច្រើន​នាក់​ ទៅ​ស្វែង​យល់​ពី​បរិស្ថាន​នៅ​ជប៉ុន

ភ្នំពេញ: មន្ត្រី​ក្រសួងបរិស្ថាន​ចំនួន ៦ នាក់ និង​យុវ​ជន​កម្ពុជា​ជាច្រើន​នាក់ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេ​សតា​ម​​ដង​ទន្លេ​​មេ​គង្គ មាន​ឡាវ មីយ៉ាន់ម៉ា​ ថៃ និង​វៀតណាម នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស ​ជប៉ុន​ ចាប់ពី​ថ្ងៃទី ១១ ដល់ថ្ងៃ​ទី ​១៩ កុម្ភៈ​ក្រោម​កម្មវិធី​បណ្តាញ​ផ្លា​ស់ប្តូរ​សិស្ស​ និស្សិត និង​យុវ​​ជន​រវាង​ប្រទេស​ ជប៉ុន និង​បណ្តា​​ប្រទេស​អាស៊ី​ខាងកើត ដែល​ផ្ដោតលើ​ប្រ​ធា​ន​បទ ​«ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិស្ថាន​ខ្យល់​អាកាស»។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​ របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មន្ត្រី​ប្រតិភូ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ក្រសួងបរិស្ថាន​ជប៉ុនដើម្បី​ស្វែងយល់​ពី​គោល​​នយោបាយ​បរិស្ថានរបស់​ប្រទេ​ស​​ ជប៉ុន និង​ទៅ​ទីក្រុង​យុក​កៃ​ឈី​ នៃ​ខេត្ត​មិ​អិ ជាទី​កន្លែង​ដែល​ប្រជាពលរដ្ឋ​ទទួល​ការរង​គ្រោះ​​ដោយ​ការបំពុល​ខ្យ​ល់អាកាស​ កាលពី​អតីតកាល​ ដើម្បី​សិក្សា​ពី​ដំណើរការ​ធ្វើ​ឲ្យ​ប្រសើរឡើង ​នៃ​​ការ​បន្សុទ្ធកម្ម​ខ្យល់​កខ្វក់​នៅ​ទីក្រុង​យុក​កៃ​ឈី និង​សារមន្ទីរ​បរិស្ថាន​ សម្រាប់​ការ​យ​ល់​ដឹង​ទៅ​ថ្ងៃ​អនាគត។ ពួកគាត់​ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​កន្លែង​ផ្សេង​​ៗ​ទៀតដែល​ពាក់​ព័ន្ធ​ទៅនឹង​បរិ​ស្ថា​ន​ និង​ប​ច្ចេ​ក​វិទ្យា​ ព្រ​ម​ទាំង​ទទួលយក​បទ​ពិសោធ​ពី​វប្បធ​ម៌​ជប៉ុន​ផង​ដែរ។

សេចក្ដីប្រកាស​ព័ត៌មាន​បន្ត​ថា កម្មវិធី JENESYS មាន​គោលបំណង​ជំរុញ​ការ​យល់​ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅ​វិញ​ទៅមក​ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេ​ស​ចូលរួម ដើម្បី​កសាង​មូល​ដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ និ​ង​​ចំណងមិត្តភាព​នាពេល​អនាគត។

«តាមរយៈ​កម្មវិធី​នេះ​ ក្រសួងការបរទេស​ជប៉ុន​ បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង ២០០០ នាក់​ហើយ​ តាំង​ពី​​ឆ្នាំ ២០០៧ មក។ យើងខ្ញុំ​សង្ឃឹមថា ​អ្នកចូលរួមនឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុនកា​ន់តែ​ស៊ីជម្រៅ​ថែមទៀត ​ព្រមទាំង​ចែករំលែក​នូវ​បទពិសោធ​រប​ស់​​ខ្លួនឲ្យ​បាន​ទូលំទូលាយ​ទៅ​កាន់​ប្រជាជន​កម្ពុជា​បន្ទាប់ពី​វិល​ត្រឡប់​មក​វិញ»។

លោក នេត្រ ភ​ត្រា រដ្ឋលេខា​ធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា សមាស​​ភាព​ពី​ក្រ​សួ​ង​បរិស្ថាន​មាន​មន្ត្រី​ចំនួន ៦ នាក់នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុនដើម្បី​ធ្វើ​ទស្សន​​កិច្ច​សិក្សា និង​ការ​ផ្លាស់ប្ដូរបទ​​ពិសោធ​ជុំវិញ​បរិស្ថាន​នេះ។

លោក​បន្តថា មន្ត្រី​ក្រសួង​បរិស្ថា​ន​នឹង​ទទួលបាន​បទពិសោ​ធ​​​នា​នា​បន្ថែមឬ​ព័ត៌មាន​ផ្សេង​ៗ​ជុំវិញ​ការងារ​បរិស្ថាន​ដែល​ប្រទេស​ជប៉ុន​កំពុងមាន ហើ​យ​​សង្ឃឹម​ថា ទាំង​បទពិសោធ និង​ចំណេះ​​ដឹង​ដែល​ពួកគាត់​ទទួល​បាន​អាច​នឹង​ត្រូវ​យក​មក​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​បរិស្ថាន​នៅ​កម្ពុជា​ល្អ និង​ស្អាត។

លោក​បន្តថា​៖ «ជា​ពិសេស​បទពិសោធ​ដែល​ធ្វើ​ឲ្យ​ខ្យល់​បរិសុ​ទ្ធ និង​ការរក្សា​ខ្ស​ល់​បរិសុទ្ធឬ​គុ​ណ​ភាព​ខ្យល់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា ប្រទេស​កម្ពុជា​របស់​យើង គឺ​យោងតាម​ការវាយ​តម្លៃរ​បស់​មន្ត្រី​ជំនាញគឺ​គុណភាព​ខ្យ​ល់ គឺ​នៅ​ល្អ​ប្រសើរ ហើ​យ​​មិន​មាន​ផលប៉ះពាល់​ណាមួយ​ដែ​ល​ទទួល​ឥទ្ធិពល​ពី​ប្រទេ​ស​ជិតខាង​ទេ ជាពិសេស​ពី​ប្រទេ​ស​​ថៃ»។

លោក ភ​ត្រា បន្ថែមថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏មា​ន​យុវជន​ខ្មែរ​មួយចំនួន បាន​ចូលរួម​ទៅ​សិក្សា​ស្វែង​យ​ល់ ហើ​យ​ក៏​ជាការ​ដកស្រង់​បទ​​ពិសោធ ដើម្បី​ត្រៀមខ្លួន​ចូល​បម្រើ​ការងារ​នៅតាម​ស្ថាប័ន​ជំនាញ​ណាមួយដែល​អាច​យក​​​ចំណេះ​ដឹង​ទាំង​នោះ​​មក​ប្រើប្រាស់​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។