ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​នៃ​បញ្ជា​ការ​ដ្ឋាន​អង្គរ​ក្ស ​បាន​អះ​អាង​នៅ​ថ្ងៃទី​២៤​ខែ​មិថុនា​នេះ​ថា ​ការ​ចល័ត​កង​កម្លាំង​និង​យោធ​បរិក្ខារ​​កាល​ពីថ្ងៃ​ទី​២៣​មិថុនា​ដែល​ចេញ​ពី​ទី​បញ្ជា​ការ​ដ្ឋាន​អង្គរ​ក្ស​ខេត្ត​កណ្តាលទៅ​ខេត្ត​បាត់​ដំបង​នោះ​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​នឹង​ទៅ​បោះ​ឆ្នោត​​បារម្ភ​​ទេប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​ជា​កា​របង្ហាញ​សាច់​ដុំ​នៅ​មុន​ពេល​បោះ​ឆ្នោត​។

លោក​ យ៉ា ទូច ​អ្នក​នាំ​ពាក្យ​នៃ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​បានថ្លែង​ការ​ចល័ត​កម្លាំង​នេះ​គឺ​មាន​ការ​ផ្ដល់​ដំណឹង​ជា​មុន​ច្បាស់​លាស់​ដែល​មិន​មែន​ជា​ការ​បំភិត​បំភ័យ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖​«ប្រសិន​បើ​គេបំភិ​​តបំ​ភ័យគេ​មិន​ចាំ​បាច់ជូន​ដំណឹង​ឲ្យ​ប្រជា​ជន​និង​អាជ្ញា​ធ​រគា​ត់ដឹង​នោះ​ទេ​ហើយ​គេ​មិន​ចាំ​បាច់ ​(ជូន​ដំណឹង​ទេ)។ តែ​នេះ​ជា​ភា​រកិច្ច​ដែល​មាន​បទ​បញ្ជា​ពី​អគ្គ​មេប​ញ្ជាកា​រហើយ​មាន​ការ​អនុ​ញ្ញាតដ៏​ខ្ពង់​ខ្ពស់​ពី​សម្តេច​តេ​ជោ​(ហ៊ុនសែ​ន)​រួច​ហើយបាន​ជាមាន​ការ​ចល័ត​កង​ទ័ព​។ ការ​ចល័ត​កង​ទ័ព​លើក​នេះគឺ​ដើម្បីទៅ​ចូល​រួ​ម​ក្នុ​ងកម្ម​វិធី​របស់​ខួប​កំណើ​តភូមិ​ភាគ​ទី​ ៥​ នៅ​ថ្ងៃ​ទី​ ២៨​»។

លោក​បាន​​បន្ថែម​ថា​៖​ «យើង​ត្រូ​វចេញ​ទៅមុ​នដើ​ម្បីធ្វើ​ការហាត់​សម… ដូច្នេះ​គ្មាន​ការ​គំរាម​កំហែង​ណាមួ​យនោះ​ទេ​បើ​គំរាម​កំ​ហែង​គេ​មិន​បាច់​ជូន​ដំណឹង​ទេ។​ទោះ​បី​ជា​យើង​ធ្វើ​មេ៉ច​ក៏​មិ​នចេះ​ត្រូវ​ពួ​កវាដែរ ​(អ្នក​វិភា​គ) ហើ​យពួក​វានៅ​តែរិះ​គន់​គេ​រហូត​»។

នេះ​ជា​លើក​ទី​ ២​ ហើយ​សម្រាប់​ឆ្នាំ​នេះ​ដែល​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​បាន​ចល័ត​កម្លាំង​និង​យោធ​បរិ​ក្ខារ​របស់​ខ្លួនចេញ​ក្រៅ​បន្ទាយ។​

កាល ​ពី​ខែ​សី​ហា ​ឆ្នាំ ​២០១៧ ​រាជ​រដ្ឋា​ភិបា​ល​កម្ពុជា​ បាន​បញ្ជួន​កង​ទ័ព​និង​យុទ្ធ​​ភណ្ឌ​មួយ​ចំនួន​ ចេញ​ពី​មូល​ដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ​ឆ្ពោះទៅ​​កាន់​ខេត្ត​ស្ទឹង​ត្រែង ​បន្ទាប់​ពី​យោ​ធា​ឡាវ​​ចូល​ទឹកដី​កម្ពុជានៅ​តំបន់​អូរ​អា​ឡៃក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ហើយកាល​ពី​ខែ​ កញ្ញា ​ឆ្នាំ​ ២០១៦ ​កង​កម្លាំង​ប្រដា​ប់អា​វុធ​មាន​ប្រ​មា​ណ​ ៣៥ ​រថ​យន្ត​បាន​ចេញ​ល្បាត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​២​ ម្តុំ​ទីស្នា​ក់ការ​កណ្តាល​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​ចាក់​អង្រែ​ក្រោម ​ដែល​ការ​ចល័ត​នេះ​គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​ប្រ​កាស​ធ្វើ​មហា​បាតុ​កម្ម​របស់​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​។

យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ដែល​ចុះហ​ត្ថលេ​ខា​ដោ​យ​ លោក ​ហ៊ីង​ ប៊ុនហៀង កាល​ពី​ថ្ងៃទី​២១​មិថុ​នាបានឲ្យ​ដឹង​ថា បញ្ជា​ការ​ដ្ឋាន​អង្គរ​ក្ស​និង​ធ្វើកា​រ​ចល័ត​កង​កម្លាំង និង​យោធ​បរិក្ខារ​ចេញ​ពី​ទី​បញ្ជា​កា​រដ្ឋាន​អង្គ​រក្ស​នៅ​ក្រុង​តាខ្មៅខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​ ២៣ មិថុនា ទៅ​ខេត្ត​ បាត់​ដំប​ង ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​ព្យុ​ហយា​ត្រានៅ​ទី​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៥​នៅ​ថ្ងៃ​ទី​២៨ខែ​មិថុនាក្នុង​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី៣០ នៃ​ថ្ងៃ​កំណើត​យោធ​ភូមិ​ភាគ​ទី ​៥ ឆ្នាំ​ ២០១៨​។

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ថែ​មថាក្រោយ​ពីប​ញ្ចប់​កម្ម​វិធី​ត្រូវ​ចល័ត​និង​យោធប​រិក្ខា​រត្រ​ឡប់​ម​កទីប​ញ្ជាកា​រដ្ឋាន​អង្គ​រក្ស​នៅក្រុ​ងតា​ខ្មៅខេត្ត​កណ្តាល​វិញ​និងបា​នប្រាប់​ទៅ​ពល​រដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​។

ក្នុង​លិខិត​នោះបា​នបញ្ជាក់​ថា៖​«សូម​អាជ្ញា​ធ​រមា​ន​សមត្ថ​កិច្ច​តាម​បណ្តោយ​ផ្លូ​វជាតិ​លេខ ៥ និង​អាជ្ញាធ​ររាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​មេត្តា​ជ្រាប​និង​ផ្សព្វ​ផ្សាយ​ជូនដ​ល់​ពលរ​ដ្ឋដែល​រស់​នៅតា​មដ​ង​ផ្លូវ​កុំ​ឲ្យមា​នការ​ភ្ញាក់​ផ្អើល​ ជា​ពិសេ​ស​ក្រែង​មាន​ជន​អគតិ​​មួយ​ចំនួ​នយក​ទៅ​ឃោស​នាបំ​ភាន់​ខុស​ពី​ការ​ពិត​»។

យ៉ាង​ណា​ក្ដី ​អ្នក​វិភាគ​និង​ជា​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិ​វឌ្ឍន៍​សង្គម​ លោក​បណ្ឌិត​ មាស នី បាន​លើក​ឡើង​ថា​ការ​ចល័ត​ទ័ព​នឹង​ធ្វើ​ឲ្យពលរដ្ឋ​បារម្ភ​និង​ភ័យ​ខ្លាច​អំពី​កើត​សង្គ្រាម​ឡើង​វិញ​និង​ជាការ​បង្ហាញ​សាច់​ដុំ​កម្លាំង​មុន​ពេល​បោះ​ឆ្នោត​។

លោក​បាន​បញ្ជាក់​ថា​៖ «ប្រសិ​បើ​រដ្ឋា​ភិ​បាល​យល់​ពី​អារ​ម្មណ៍​របស់​​ពលរដ្ឋ​និង​ស្ថាន​កាណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​វា​អាច​ធ្វើ​ឲ្យប្រ​ជាជន​បោះឆ្នោ​តដោ​យកា​រ​ភ័យ​ខ្លាច​ដោយ​សារ​កា​របោះ​ឆ្នោ​តខិតជិ​តម​កដល់។​ មិន​គួរ​ឲ្យមា​ន​ច​ល​នា​​ចល័ត​ទ័ព​នៅ​ពេល​មុនបោះឆ្នោ​តបែប​នេះទេ។ ព​លរ​ដ្ឋភា​គច្រើ​ន​មើ​លឃើ​ញថា​ជា​កា​របង្អួត​នៅ​សាច់​ដុំ​ដើ​ម្បី​ប្រាប់​ព​ល​រ​ដ្ឋថា​​ដ្ឋាភិ​បាល​មា​នក​ងគ្រប់​គ្រាន់​នឹ​ងរឹ​ងមាំ​»។​

តាម​គេ​ហទំព័​រ​គ​ណប​ក្ស​ប្រ​ជាជ​នបា​នឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២១​ មិថុនា លោក ហ៊ុន សែន នាយ​ករ​ដ្ឋម​ន្ត្រី​និង​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​អញ្ជើ​ញ​សម្ពោ​ធស​មិទ្ធ​ផល​នានា​នៅ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ដែល​បាន​ចំណាយទឹក​ប្រាក់​ប្រមា​ណ​ជាង​ ៤​ លាន​ដុល្លា​អាមេ​រិក ដែល​​បាន​ពីសប្បុ​រស​ជន​នានា សម្រាប់​បំពេញ​បេសក​កម្ម​ការ​ពារជាតិ ការ​ពារ​ប្រមុខ​ដឹក​នាំ សុខ​សន្តិភា​ព នៅ​ក្នុង​សង្គម​ដែល​ស្ថិត​ក្នុង​ក្រុងតាខ្មៅ ខេត្ត​កណ្ដាល​។

កាល​ពី​ថ្មីៗនេះ ​អង្គការ​តម្លា​ភាព​កម្ពុជា​​ អង្គការ​ Comfrel ​ និង​អង្គការ​​​ ​Nicfec​​ បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា​ខាង​មុខដោយ​សំ​អាង​​ថា​ ​រង​សម្ពាធ​ពី​រដ្ឋា​ភិបាល​កម្ពុជា​៕