ក្រចេះ:​ សម​ត្ថកិ​ច្ច​រ​ដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​ខេ​ត្ត​ក្រចេះ​គ្រោ​ង​​​បញ្ជូន​ជ​នស​ង្ស័​យ ៥ ​នា​ក់ ​​ក្នុង​ចំ​ណោ​ម ​១០ ​នា​ក់ ទៅ​​​សាលាដំបូង​ខេត្តនៅ​​ថ្ងៃស្អែកនេះប​ន្ទា​ប់ពី​​​មន្ត្រី​កង​រា​ជអា​វុ​ធហ​ត្ថ​ស្រុក​ស្នួ​ល​ប​ង្ក្រា​ប​​​ករណីដឹក​ឈើ​ខុស​ច្បាប់​តាមរ​ថ​យន្ត ​៥ គ្រឿង​ ពី​ថ្ងៃទី ​២០​ តុលា ​នៅ​ឃុំ​ឃ្សឹ​មស្រុក​ស្នួល។ រី​ឯម​ន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ បាន​បំភ្លឺ​ក​រណី​ឈ្មួ​ញ​​ដឹ​កឈើ​ចោទ​មន្ត្រី​បរិស្ថាន​ថា​ បង្ក​របួស។

លោក អ៊ឹង ស៊ីណា​ង នាយ​ផ្នែក​នៃ​សង្កាត់រ​ដ្ឋ​បា​ល​ព្រៃឈើ​​ស្រុក​ស្នួល​បាន​ប្រាប់​ភ្នំពេ​ញប៉ុ​ស្ដិ៍នៅថ្ងៃ ២២ ​តុលា នេះ​ថា ជ​នស​ង្ស័យ​​​ ៥ នាក់ ​ក្នុ​ង​ចំ​ណោម​ ១០ ​នាក់​ ត្រូវ​បាន​​មន្ត្រី​ជំនាញ​នៃ​សង្កាត់រ​ដ្ឋបា​ល​ព្រៃឈើ​ស្រុក​ស្នួលសា​កសួ​រ​​តាម​នីតិ​វិធី​​ច្បាប់​ហើ​យគ្រោ​​ង​បញ្ជូន​ទៅ​សា​លាដំ​បូង​ខេត្ត​ក្រចេះ​​នៅ​ថ្ងៃទី​ ២៣​ ខែតុលា​ នេះ ដើម្បី​បន្ត​តាម​នីតិ​ច្បាប់​។

លោក​បន្ត​ថា ម​ន្ត្រី​កងរាជ​អាវុ​ធហ​ត្ថ​ស្រុក​ស្នួល​បាន​បញ្ជូន​ជន​សង្ស័យ​ចំនួន​ ៥​ នាក់ ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបា​ល​ព្រៃ​ឈើ​ជា​​អ្នក​សាក​សួរ​បន្ត ប៉ុន្ដែ​ ៥ នាក់​ទៀត ​ត្រូវ​បាន​មន្ត្រី​កង​រាជ​អា​វុ​ធ​ហត្ថ​ដោះ​លែង​វិញព្រោះ​មិន​ជាប់​ព័ន្ធ​បទ​ល្មើស។ រីឯ​ឈើ​ដឹក​លើ​រថយន្ត​ទាំង ​៥ គ្រឿ​ង ស​ម​ត្ថកិច្ច​កំពុង​វាស់​វែង​មិន​ទាន់​ដឹង​​ចំនួន​ជា​ក់លាក់​ទេ​។

លោក​ថា៖ «​ពួក​ខ្ញុំ​កំពុង​សួរ​ជន​សង្ស័យ​ ៥ នា​ក់ គឺ​យើង​គ្រោង​បញ្ជូន​ទៅ​តុលា​ការ​​ថ្ងៃស្អែក​នេះ (ថ្ងៃទី ២៣ តុ​​លា​)​ ព្រោះ​យើង​សួរ​ជិត​ចប់​ហើយ។ ចំពោះ​ ៥​ នាក់​ផ្សេងទៀ​ត ខ្ញុំ​មិនដឹង​ច្បាស់​ទេ ប្រ​ហែលជា​​ខាង​អាវុធហត្ថ​ដោះលែង​ ​ព្រោះ​ពួក​គា​ត់​មិន​ពាក់​ព័ន្ធ​បទ​ល្មើស​សួរ​ទៅ​ខាង​អាវុធ​ហត្ថ​ទើប​ដឹង​ច្បាស់ ​ខ្ញុំ​អត់​ដឹង​ទេ រឿង​ដោះ​លែង​ហ្នឹង»​។

លោក​ សាន្ត ប៊ុន​ថា ​មេប​ញ្ជាកា​រ​អាវុធ​ហ​ត្ថ​ខេត្តក្រ​ចេះ​នៅថ្ងៃទី​ ២​២ តុលា នេះ ​បាន​បដិ​សេធ​ធ្វើ​អត្ថាធិ​ប្បាយ​​ជុំវិញ​ករណី​នេះ ​ដោយ​​​លោក​អះអា​ងថា ​លោក​​មិនអា​ច​បង្ហាញ​ព័ត៌មាន​ជូន​ស្ថា​ប័ន​សារ​ព័ត៌​មាន​បាន។

លោក​ថា៖ «ខ្ញុំ​អត់​អាច​និយាយ​រឿង​ហ្នឹង ​ប្រាប់​កាសែត​បាន​ទេ​»។ រី​ឯ​លោក នួន ពៅ​រតនា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ក្រចេះ​​ក៏​បាន​បដិសេ​ធ​ការធ្វើ​​អ​ត្ថា​ធិប្បា​យ​​​ពី​​ក​រ​ណី​នេះដែ​រ​។

ប៉ុន្តែ ​លោក លន់ ប៊ុន​ថុល មេប​ញ្ជា​ការក​ងរាជ​អាវុធហត្ថ​ស្រុក​ស្នួល​ត្រូវ​បាន​ដក​ស្រង់​សម្ដីដោ​យ Fresh News ពីថ្ងៃទី ​២០ ខែតុលា​ ថា ប្រតិប​ត្តិ​ការនេះ​មានការបញ្ជា​​​ពី​លោក ​សាន្ត ប៊ុន​ថា មេបញ្ជាកា​រ​​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​ ដោយប​ង្ក្រា​ប​​រថយន្ដ ៥​ គ្រឿង ​ផ្ទុក​ឈើ​អារ​ចម្រុះ និ​ង​ឃាត់​ខ្លួន​មនុស​ ១០ ​នាក់ (ស្ត្រី​ម្នាក់) នៅ​ទីតាំង​ខាង​លើ​​។

ដោ​យ​ឡែក​កា​លពី​​ថ្ងៃទី ២១​ តុលា ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌ​ល​គិរីបាន​ចេញ​សេចក្ដី​បំភ្លឺ​​មួយ​ ជុំវិញ​ករណី​ស្ត្រី​ម្នាក់​ឈ្មោះ សាយ​ ស្រី​ដាវ ​អាយុ ២​៨​ ឆ្នាំ រស់នៅ​ឃុំ​ស្រែ​សង្គម ស្រុ​ក​កោះ​ញែក ​ខេ​ត្តមណ្ឌ​ល​គិ​រី ដែលចោទ​ឈ្មោះ ឆាយ ផាន់​ណា ​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជ​ម្រ​កស​ត្វ​ព្រៃ​ស្រែ​ពកនិង​បក្ខពួក​ម្នាក់ទៀ​ត​ថាបាន​​ប្រើ​ហិង្សា​លើ​ខ្លួនកា​ល​ពី​យប់​ថ្ងៃទី ២​០ ខែ​តុ​លា ​ក្នុ​ង​អំ​ឡុង​កំពុង​ដឹក​ជ​ញ្ជូន​ឈើ។

សេចក្ដី​បំភ្លឺ​នោះ​ឲ្យ​ដឹងថា មន្ត្រី​ឧ​ទ្យា​​នុ​រក្ស​ដែន​ជម្រ​ក​ស​ត្វព្រៃ​ស្រែ​ពក បាន​ចុះបង្ក្រាប​ករណី​ដឹកជ​ញ្ជូន​​ឈើ​ខុសច្បា​ប់​​នៅ​ឃុំ​ពូ​ជ្រៃ​ ស្រុ​ក​ពេ​ជ្រា​ដា ខេ​ត្តម​ណ្ឌ​ល​គិ​រី ដោយ​មាន​បុរស​អ្នកបើ​ក​បរ​ឈ្មោះ ​ភាន់ សុ​ភ័ស ​អាយុ ២១ ឆ្នាំ និង​អ្នករួម​ដំ​ណើរ​​ឈ្មោះ សាយ ​ស្រី​ដាវ ដែលមា​ន​កូន​តូច​ម្នាក់​ទៀត។ ក្នុង​អំឡុ​ង​ប្រតិប​ត្តិ​ការ​នោះ ​ជ​នស​ង្ស័យ​​បម្រុង​បើក​បរ​រត់​គេច​ពី​សមត្ថ​កិ​ច្ច ប៉ុន្ដែ​មន្ត្រី​បាន​ឃាត់​ឲ្យ​ឈប់។

សេចក្ដី​បំភ្លឺ​បន្តថាក្រោយ​ឈប់​រថយន្តអ្ន​ក​បើកប​រ​បាន​ចុះ​ពី​រថយ​ន្ត​ហើយ​​កាន់​ដុំ​ឈើ​ ១ ក្នុង​ដៃ ​រួច​បម្រុង​យកម​ក​ទម្លាក់​លើ​រថ​យន្តសម​ត្ថ​កិ​ច្ច ប៉ុន្ដែ​សមត្ថ​កិច្ច​ព្យា​យាម​បញ្ឈប់​សកម្មភា​ព។ ពេលនោះ​ឈ្មោះ​ ​សាយ ​ស្រី​ដាវ បា​នជេរ​ប្រមា​ថ ​ប​ម្រុង​ដុត​កម្ទេច​វត្ថុតាង​ចោល​ និង​ប្រើ​សកម្ម​ភាព​ច្រងេង​ច្រ​ងាង ​ហើយ​ប្រើ​​ទូរស័​ព្ទ​ថត​សកម្ម​ភាព។ ក្នុ​ងអំ​ឡុង​ពេ​ល​ថត​​នោះ ​នាង​បាន​រត់​ទៅបុក​បង្គោល​ភ្លើង​បង្កឲ្យ​រង​របួស​ក្បាល​ខ្លួន​ឯង ហើយ​ក៏ចោទ​ថាម​ន្ត្រី​​ជា​អ្នក​បង្ក​ឲ្យរបួ​ស​។

ស្ត្រី​ឈ្មោះ ​សាយ ស្រី​ដាវ​ ដែលអះអាង​ថា​ជាជន​រង​​គ្រោះមិ​ន​ទា​ន់​​អាច​ស្វែ​ង​រក​ប្រភព​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ នៅថ្ងៃទី ២២ តុលានេះ។​

ប៉ុន្ដែ​សារព័​ត៌មាន​ក្នុង​ស្រុក​បាន​ដក​ស្រង់​សម្ដី​នាង​ពី​ម្សិលមិ​ញ​ថា៖ «រថយន្ដ​នាង​ខ្ញុំបាន​ដឹក​គ្រឿង​ទ្វា​រមក​ពី​ស្រុក​កោះ​ញែកម​ក​ដល់​ចំណុ​ចកើត​ហេ​តុ...ក៏បាន​ជួបនឹង​មន្ត្រី​បរិស្ថាន​រូបនោះ​បាន​​ចុះម​ក​ចាប់​ឃាត់​រថយ​ន្ត​រួច​ក៏បាន​ប្រវាយ​ប្រតប់​វ៉ៃ​នាង​ខ្ញុំប​ណ្ដាល​​ឲ្យ​ត្រូវ​រ​បួស​…»។

ទោះ​បីជា​យ៉ាង​ណា សេចក្ដីបំភ្លឺ​​រ​បស់​មន្ទី​រ​ប​រិស្ថា​នប​ញ្ជាក់ថា​ ស្ត្រី​ខាង​លើ ​និង​អ្នក​បើក​ប​រ គឺជា​ឈ្មួញ​រកស៊ី​ឈើ និង​​ជា​អ្នក​ដឹក​ជញ្ជូន​ឈើ​ដ៏​សក​ម្ម​​ដោយ​ប្រើប្រា​ស់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​នេះ។ បច្ចុប្បន្ន​​ផ្អែកលើ​​អង្គ​ហេតុ ​និង​អង្គ​ច្បា​ប់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រ​ក​សត្វព្រៃ​​ស្រែ​ក​ពក​បា​ន​ និង​កំ​ពុ​ង​រៀបចំ​សំណុំរឿង​បទល្មើ​ស​ធនធា​ន​ធម្មជា​តិ​ចោទ​ប្រ​កាន់​ឈ្មួញ​រកស៊ី​ឈើ​ទាំង ២​ នាក់ ​ទៅកាន់​សា​លា​ដំបូង​ខេត្តម​ណ្ឌ​លគិ​រី ដើ​ម្បី​ចាត់កា​រ​តាម​នីតិ​វិធី​​ច្បាប់​៕