មន្ទីរពេទ្យជ័យវរ្ម័ន ទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផា ក្នុង ខេត្តសៀមរាប ត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។ យោងអនុក្រឹត្យចុះថ្ងៃ ទី១២ កញ្ញា របស់នាយករដ្ឋមន្ត្រី ថា ដោយមានសំណើពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យនេះ ត្រូវដាក់នៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។
តាមអនុក្រឹត្យនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ មានប្រធាននិងអនុប្រធានមួយចំនួន ផ្អែកតាមការចាំបាច់។ រាល់ដំណើរការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីសុខាភិបាល»។ មន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ និង ខេត្តសៀមរាប ត្រូវចាត់ជាមន្ទីរពេទ្យដ៏ល្អបំផុតអ្នកជំងឺភាគច្រើនជាកុមារ៕