បាត់ដំបងៈ មន្ទីរ​សុខា​ភិបាល​ខេត្ត​បាត់ដំ​បង​ប្រកាស​ស្វែងរ​ក​ជំនួយ​ស​ប្បុរស​ធម៌​ពី​​សាធា​រណជន ដើម្បី​ជួយឧ​បត្ថម្ភ​ដល់​កុមារ​ដែល​កំពុង​ផ្ទុក​មេរោគ​អេដស៍​ជាង​ ២០០​ នាក់​ ខណៈ​កុមារ​ទាំង​នោះកំពុង​ទទួល​រង​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដោយសា​រ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩ ​ក្នុង​សហគ​មន៍​មក​លើ​ជីវភាព​រស់នៅ​ ការ​សិក្សា និ​ង​ការ​ថែទាំ​សុខ​ភាព​ប្រចាំថ្ងៃ​។​

ការប្រ​កាស​ស្វែង​រក​ជំនួយ​ស​សប្បុ​រសធម៌​នេះ​​មន្ទីរ​សុខា​ភិបាល​ខេត្ត​បាន​អះ​អាង​ថា ដោយសា​រ​មាន​ថយចុះ​នៃ​ការ​ផ្តល់​ជំនួយ​ថវិកា​ដែល​ធ្វើ​ឲ្យ​អង្គការ​ដៃគូ​អ​ភិវឌ្ឍន៍​មា​នលទ្ធភាព​ធ្វើ​សកម្ម​ភាព​តិច​តួច​គាំទ្រ​លើ​ថ្លៃ​ធ្វើដំ​ណើរ​មក​ទទួល​សេវា​ព្យា​បាល ខ​ណៈ​គម្រោង​គាំទ្រ​នានា​បាន​ផ្អាក​អស់​រយៈ​ពេល​ ៣ ​ខែ​មក​ហើយ​។

លោក ​ស៊ូ​ សានិ​ត​ អនុ​ប្រធាន​មន្ទីរ​សុខាភិ​បាល​បាន​ថ្លែង​ថា​ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ និង​ការ​ខ្វះខា​ត​របស់​កុមារ​ផ្ទុក​មេរោ​គ​អេ​ដ​ស៌​ដែល​មក​ទទួល​សេវា​ព្យា​បាល​នៅតាម​មន្ទី​រពេទ្យ​បង្អែក​ជា​រៀងរា​ល់​ថ្ងៃ​ ជាពិ​សេស​អំឡុង​ពេល​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កាន់​តែខ្លាំ​ង​លើ​​ជីវភា​ព​រស់​នៅ​និង​ការ​សិក្សា​របស់​ពួក​គេ​ ទើប​មានកា​រអំពា​វឱ្យ​ស​ប្បុរស​ជន​ជួយ​ចូល​រួម​។

​លោក​​បញ្ជាក់​ថា៖ ​«មន្ទីរ​សុខ​ខា​ភិ​បាល​ខេត្ត​បាន​ឯក​ភាព​គ្នា ​ក្នុង​ការ​រៀបចំ​​កម្មវិ​ធី​មនុស្សធ​ម៌​ដើម្បី​កៀរ​គរ​ថវិកា​ ដើម្បី​ទិញ​ជា​អង្ករ​សម្លៀក​បំពាក់​ សម្ភារ​សិក្សា​ គ្រឿង​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត​ តាម​លទ្ធ​ភាព​ថវិ​កា​ដែល​ទទួល​បាន​ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​ដែល​កំពុង​រស់​នៅ​ជា​មួយ​មេ​រោគ​អេដស៍​​ចំនួន​ ២១១ ​នាក់ ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង»៕