The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​ជាង​មុន​ចំពោះ​ការ​ឃុំ​សកម្ម​ជន​ដីធ្លី




មាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​ជាង​មុន​ចំពោះ​ការ​ឃុំ​សកម្ម​ជន​ដីធ្លី

ពល​រដ្ឋ​រង​គ្រោះ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​ក្នុង​ថ្ងៃ​សិទ្ធិ​មនុស្ស។
ពល​រដ្ឋ​រង​គ្រោះ​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​ក្នុង​ថ្ងៃ​សិទ្ធិ​មនុស្ស។ ហេង ជីវ័ន

មាន​ការ​យក​ចិត្ត​ទុក​ដាក់​តិច​ជាង​មុន​ចំពោះ​ការ​ឃុំ​សកម្ម​ជន​ដីធ្លី

ភ្នំពេញៈ សកម្មជន​ដីធ្លី ១១ នាក់ ដែល​បាន​ជាប់​ឃុំ ២៤ ម៉ោង បន្ទាប់​ពី​ការ​ចាប់​ខ្លួន កាល​ពី​ខែ​មុន ឥឡូវ​នេះ ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស យូរ​ជាង​សកម្មជន​បឹងកក់​ចំនួន ១៣ នាក់ ដែល​បាន​ជាប់​ឃុំ ក្នុង​ស្ថាន​ការណ៍​ប្រហាក់​ប្រហែល​គ្នា កាល​ពី ឆ្នាំ​២០១២។

៥ នាក់​ក្នុង​ចំណោម​អ្នក​ជាប់​ពន្ធនាគារ​បច្ចុប្បន្ន គឺ​ស្ថិត​ក្នុង​ចំណោម «ស្ត្រី​បឹងកក់​ទាំង ១៣ នាក់» ហើយ​ករណី​ទាំង​ពីរ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា គឺ​ទាំង​ពីរ​លើក ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម ហើយ​ត្រូវ​បាន​កាត់​ទោស​ភ្លាម។ ទោះ​ជា​យ៉ាង​ណា គិត​មក​ដល់​ពេល​នេះ ក្នុង​រឿង​ក្តី ២០១២ គឺ​ប្រហែល ៥ សប្តាហ៍ បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ ស្ត្រី​ទាំង ១៣ នាក់​ត្រូវ​បាន​ដោះ​លែង​នៅ​ឧទ្ធរណ៍។ ជោគ​វាសនា​របស់​ស្ត្រី​ទាំង​នេះ​ត្រូវ​បាន​ដឹង​ឮ​ដល់​អ្នក​នៅ​ក្រៅ​ប្រទេស ជា​ពិសេស គឺ​លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ពួក​គេ។

បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​កត់​សម្គាល់​ពី​ការ​ឆ្លើយ​តប​ខុស​គ្នា​ចំពោះ​ការ​ចាប់​ខ្លួន​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក​ស្រី ទេព វន្នី នៅ​ពេល​នេះ។ លោក អំ សំអាត ទីប្រឹក្សា​បច្ចេក​ទេស ឲ្យ​អង្គការ​សិទិ្ធ​មនុស្ស​លីកាដូ​បាន​ថ្លែង​ថា សហគមន៍​ជាច្រើន​ដទៃ​ទៀត​ដែល​មាន​វិវាទ​ដីធ្លី កំពុង​ជាប់​រវល់​ប្រជុំ​និង​ពិភាក្សា​ពី​បញ្ហា​ផ្ទាល់​របស់​ខ្លួន ដើម្បី​ចូល​រួម​យុទ្ធនាការ​ដើម្បី​សេរីភាព។

លោក​បន្ត​ថា៖ «ពួក​គេ​គ្មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ចូល​រួម​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ទេ»។

លោក អ៊ែ សារុំ នាយក​ប្រតិបតិ្ត​អង្គការ សមាគម​ធ្នាងត្នោត បាន​ថ្លែង​ថា អង្គការ​សិទិ្ធ​ដីធ្លី​សំខាន់ៗ​ដែល​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ស្ត្រី​ទាំង ១៣ នាក់​កាល​ពី ២ ឆ្នាំ​មុន «កំពុង​តែ​ធ្វើ​ការ​ដដែល»។ លោក​បាន​បន្ត​ថា ប៉ុន្តែ អ្នក​ផ្សេង​ទៀត ដែល​មាន​ចេតនា​ល្អ កំពុង​ជាប់​រវល់​នឹង​គម្រោង​ផ្ទាល់​ខ្លួន។

លោក Rupert Abbott ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​ថ្លែង​ថា ដៃគូ​អភិវឌ្ឍ ត្រូវ​បញ្ចេញ​សំឡេង​បន្ថែម​ទៀត និង «ទាម​ទារ​ឲ្យ​ដោះលែង​អ្នក​ទាំង ១១ នាក់»។

លោក​បន្ត​ថា៖ «វា​ពិបាក​យល់​ណាស់ ថា​តើ​ហេតុអ្វី​ដៃគូ​អភិវឌ្ឍន៍​មិន​និយាយ​អ្វី និង​មិន​ធ្វើ​ការងារ​បន្ថែម​ក្នុង​ស្ថាន​ការណ៍​ទាំង​នេះ ប្រហែល​ដោយ​សារ​តែ​ពួក​គេ​គិត​ថា រដ្ឋាភិបាល​មិន​ស្តាប់​ទេ ឬ​ថា ពួក​គេ​នឹង​បាត់​ឥទិ្ធពល​ក្នុង​វិស័យ​ដទៃ​ទៀត ដូចជា ពាណិជ្ជ​កម្ម»។

ខណៈ​ដែល​ឥស្សរជន​នយោបាយ​សំខាន់ៗ​ពី​ខាង​ក្រៅ​ពុំ​បាន​ពាក់ព័ន្ធ ប្រតិភូ​អឺរ៉ុប​ជាច្រើន​នាក់​បាន​សម្តែង​ពី​ក្តី​កង្វល់​ប្រាប់​លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី ចំណែក​លោក សូរីយ៉ា ស៊ូប៊ែរឌី ប្រេសិត​សិទិ្ធ​មនុស្ស អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​រិះគន់​ពី​ការ​ចាប់​ខ្លួន​នេះ​ដែរ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​ប្រតិភូ​បរទេស លើក​ឡើង​ពី​បញ្ហា​នេះ​ទេ។

លោក Jay Raman អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក មិន​បញ្ជាក់​ពី​សេចក្តី​លម្អិត នៃ​ការ​សន្យា​ដែល​អាច​មាន​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​ទេ។

ទោះ​ជា​យ៉ាង​ណា សកម្មជន​ចង់​ឲ្យ​កំណត់​ថ្ងៃ​បើក​សវនាការ​ឧទ្ធរណ៍​អ្នក​ជាប់​ឃុំ​ទាំង ១១ នាក់​នេះ​ឲ្យ​បាន​ឆាប់។

លោក​ស្រី សាន សុគន្ធា មេធាវី​អ្នក​ជាប់​ឃុំ​ទាំង​នេះ បាន​ថ្លែង​ថា លោក​ស្រី បាន​ជួប​ចៅក្រម​នៅ​សាលា​ឧទ្ធរណ៍ នា​ពេល​ថ្មីៗ​នេះ ដែល​បញ្ជាក់​ថា គាត់​កំពុង​រង់​ចាំ​ព្រះ​រាជ​អាជ្ញា​បញ្ចប់​ការ​ស៊ើប​អង្កេត។ លោក​ស្រី​បាន​បន្ថែម​ថា៖ «ពេល​ព្រះ​រាជ​អាជ្ញា​ធ្វើ​ការ​ចប់ លោក​នឹង​កំណត់​កាល​បរិច្ឆេទ»។

ទាំង​ចៅ​ក្រម និង​ព្រះ​រាជ​អាជ្ញា សាលា​ដំបូង​រាជធានី​ដែល​កាន់​សំណុំ​រឿង​នេះ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។