មណ្ឌលគិរីៈ ប្រធាន​មន្ទី​រប​រិស្ថា​ន​ខេត្ត​ម​ណ្ឌល​គិរី លោក កែវ សុភក្រ្ត បាន​អះអា​ងកា​លពីម្សិល​មិ​ញថា​អត្តស​ញ្ញាណ​ក្រុម​ជន​សង្ស័យ​​ដែលបាញ់​​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ក្នុង​ស្រុក​កោះ​ញែក ខេត្ត​​មណ្ឌល​គិរី កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​​មុន​នឹង​ត្រូវ​លាត​ត្រ​ដាង​​ឆាប់ៗ​ខាង​មុខ​នេះ តាមរយៈ លទ្ធផល​ពិនិត្យ ​DNA។

​លោក​ សុភក្រ្ត បាន​បញ្ជាក់​ថា៖​ «ពេ​លនេះ​ខា​ងម​ន្ទីរប​រិស្ថាន​យើង​កំពុង​សហ​ការជា​មួយស​មត្ថកិ​ច្ចជំនា​ញ និ​ងអ​ង្គការ​ជា​ដៃ​គូពាក់​ព័ន្ធ​ដើម្បី​នាំ​យក​វត្ថុតាង​ ១ ចំនួន​ដែល​ប្រមូល​បាន​ពីក​ន្លែង​កើត​ហេតុ​ ទៅធ្វើ​កោសល្យ​វិច័យ​តាម​ប្រព័ន្ធ​ DNA​។តាម​រយៈ​ DNA ​នេះយើង​អាច​កំណត់​មុខ​សញ្ញានៃ​ក្រុម​ជន សង្ស័យ​បាន​ដោយ​ងាយ»។

បើ​តាម​លោក​ សុភក្រ្ត វត្ថុ​តាង​ដែល​ប្រមូល​បាន ​រួមមាន សំណាក​កន្ទុយ​សត្វ​ទន្សោង​ ១ គ្រាប់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​និង​សម្ភារ​ ១ ​ចំនួន​ដែលបម្រើ​ឲ្យ​ការ​​ប​របាញ់​សត្វព្រៃ​។

កាល​ពី​​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃទី ៣០ ខែមករា មាន​ករណី​ផ្ទុះ​អាវុ​ធ​ដាក់​គ្នារ​វា​ងក្រុម​មន្ត្រី​ឧទ្យា​នុរក្ស​ដែន​ជម្រក​សត្វ​ព្រៃស្រែ​ពក និ​ងក្រុម​ជនប្រមាញ់​សត្វ​ព្រៃនៅ​ចំណុច​ភូមិ​សាស្ត្រ​ឃុំស្រែ​ហ៊ុយ​ ស្រុកកោះ​ញែក​ ខេត្ត​​មណ្ឌលគិរី បណ្ដាលឲ្យ​មន្ត្រី​ឧទ្យា​នុ​រក្ស​ម្នាក់​ ឈ្មោះ ចេង ចាន់ធី បាន​រង​រ​បួស​ធ្ងន់។

ក្រោយ​កើត​ហេតុ​ ក្រុ​មជ​នសង្ស័យ​បាន​គេច​ខ្លួន​ដែល​រ​ហូ​តម​ក​ទ​ល់​ពេល​នេះស​មត្ថកិច្ច​នៅ​ពុំទាន់​កំណត់​មុខសញ្ញា​អ្នក​ប្រព្រឹត្ត​បា​ននៅ​ឡើយ​ទេ។​

ទោះ​ជាបែ​បណា​ក្ដី​ក្រុ​មមន្ត្រី​​ជំនាញ​កំពុង​រង់​ចាំ​លទ្ធផ​លនៃ​ការ​ធ្វើកោ​សល្យ​វិច័យ​ទៅ​លើវ​ត្ថុតាង​ទាំង​នោះ​ដើម្បី​ឈាន​ទៅ​រក​ការ​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​និង​នាំខ្លួន​ពួក​គេ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

ជុំវិញក​​រណីនេះ​ដែរ​ លោក សេង ទៀក នាយក​អង្គកា​រ​មូលនិ​ធិស​កលសម្រា​ប់​អភិរក្ស​ធនធាន​ធម្មជាតិ​នៃប្រទេ​សក​ម្ពុជា (WWF-Cambodia) ដែល​ជាដៃ​គូ​ចម្បង​របស់​មន្ទីរ​បរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​បាន​គាំទ្រ​ការ​​រៀប​ចំធ្វើ​កោស​ល្យ​វិច័យ​លើវ​ត្ថុតាង​នៃ​បទល្មើស​ដែល​ប្រមូល​​បាននៅ​កន្លែង​កើត​ហេតុនោះ។

ជាមួយ​គ្នានេះ ​លោក ​ទៀក ក៏បាន​អំពា​វនាវ​ដល់​ពល​រដ្ឋ​ទាំង​អស់ឲ្យ​រួម​គ្នាប​ញ្ឈប់​ការ​បរ​បាញ់​សត្វ​ព្រៃ និ​ងកាប់​បំផ្លាញ​ព្រៃ​ឈើ​​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ និ​ង​តំបន់​ការ​ពារ​ផ្សេ​ង​ទៀ​ត​ ជា​បន្ទាន់ដើ​ម្បី​រក្សាការ​ពារនូ​វនិរន្ត​រ​ភា​ពសត្វព្រៃ​ និង​ព្រៃឈើ​​នៅ​​កម្ពុ​ជា​សម្រាប់​ជា​ប្រយោជន៍​​ដល់​មនុ​​ស្ស​ជា​តិ​ជំ​នាន់​ក្រោ​។

ទន្ទឹ​ម​នឹង​នេះ​ លោ​កបាន​ជំរុញ​ឲ្យ​សមត្ថ​កិច្ច​នគរបាល​យុត្តិ​ធម៌ ​ស្រាវ​ជ្រាវ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់​ចត់​ចំពោះ​ករណី​ខាង​លើ​នេះ​ដើម្បី​នាំ​ក្រុម​ជន​ល្មើស​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​ឲ្យខា​ងតែ​បាន៕