The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យ៉ោម បុប្ផា នឹង​ដឹក​នាំ​អ្នក​បឹង​កក់​តវ៉ា​រក​យុត្តិធម៌​បន្ត




យ៉ោម បុប្ផា នឹង​ដឹក​នាំ​អ្នក​បឹង​កក់​តវ៉ា​រក​យុត្តិធម៌​បន្ត

យ៉ោម បុប្ផា នឹង​ដឹក​នាំ​អ្នក​បឹង​កក់​តវ៉ា​រក​យុត្តិធម៌​បន្ត

ឃុត សុភចរិយា Shane Worell

ភ្នំពេញៈ ខណៈ​អ្នក​ស្រី ទេព វន្នី និង​សកម្ម​ជន​បឹង​កក់ ដទៃ​ទៀត​ត្រូវ​នាំ​ទៅ​ពន្ធនាគារ​វិញ អ្នក​ស្រី យ៉ោម បុប្ផា ជា​ថ្មី​ម្តង​ទៀត​ថា បាន​ត្រៀម​ខ្លួន​ដឹក​នាំ​សហគមន៍​បឹងកក់​រួច​ហើយ​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌។

អ្នក​ស្រី​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​ទៀត... តែ​យើង​ត្រូវ​តែ​ធ្វើ។ ខ្ញុំ​ត្រៀម​ខ្លួន​ជាប់​គុក​រួច​ហើយ ប្រសិន​គេ​ចង់​ចាប់​និង​ចោទ​ខ្ញុំ​ដោយ​អយុត្តិធម៌»។

អ្នក​ស្រី យ៉ោម បុប្ផា ជា​សកម្មជន​សិទ្ធិ​ដី​ធ្លី​ដែល​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​កាល ខែ​កញ្ញា ឆ្នាំ​២០១២ មិន​បាន​ចូល​រួម​ការ​តវ៉ា​សប្តាហ៍​នេះ​ដែល​ធ្វើ​ឲ្យ​សកម្ម​ជន ១០ នាក់​និង​សង្ឃ ១ អង្គ​ត្រូវ​ចាប់​ខ្លួន​កាត់​ទោស​ភ្លាមៗ​ឲ្យ​ដាក់​គុក ១ ឆ្នាំ។

ការ​កាត់​ទោស​ធ្វើ​ឡើង​ខណៈ​អាជ្ញាធរ​ចាប់​ខ្លួន​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប និង​បដិសេធ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ពី​បទ​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ហិង្សា​កាល​ឆ្នាំ​មុន។

បើ​ទោះ​អ្នក​ស្រី​ពាក់​ព័ន្ធ​បញ្ហា​ក្នុង​តុលាការ​មិន​ទាន់​ចប់ ក៏​អ្នក​ស្រី បុប្ផា គិត​ថា គាត់​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ជាប់​ពន្ធនាគារ​ជាមួយ​សកម្មជន​សហគមន៍​បឹង​កក់។ គាត់​ថា៖ «ឥឡូវ​យើង​កំពុង​ធ្វើ​យុទ្ធសាស្រ្ត​ថ្មី​ក្នុង​ការ​ធ្វើ​បាតុកម្ម អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្ម​ជន​ទាំង​អស់​របស់​យើង»។ ដូច​ការ​តវ៉ា​ពី​មុនៗ​ដែរ​ការ​តវ៉ា​សប្តាហ៍​នេះ អ្នក​ស្រី បុប្ផា រំឭក​ថា ដូច​ការ​តវ៉ា​កាល ខែ​ឧសភា ឆ្នាំ​២០១២ ដែល​ពេល​នោះ​ការ​ដាក់​គុក​ក្រុម​អ្នក​តវ៉ា​ត្រូវ​គេ​ស្គាល់​ថា «អ្នក​តវ៉ា​បឹង​កក់ ១៣ នាក់» ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មេ​ដឹក​នាំ​សហគមន៍​នេះ។

អ្នក​ស្រី​ថា៖ «ថ្ងៃ​នេះ យើង​នឹង​យក​ញត្តិ​ទៅ​រដ្ឋសភា។ យើង​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ប្រាប់​ស្រ្តី​ទាំង​នោះ​ថា យើង​មិន​ភ្លេច​ពួក​គេ​ទេ»។

តាំង​ពី​ការ​ដោះ​លែង​មក​អ្នក​ស្រី បុប្ផា មិន​ដែល​ត្រូវ​ចាប់​ខ្លួន​ទៀត​ទេ អតីត​ប្តី​អ្នក​ស្រី លោក លួស សាខន បារម្ភ​ពី​គម្រោង​ធ្វើ​ការ​តវ៉ា​ក្នុង​ស្ថានភាព​នេះ ដោយ​សុំ​ឲ្យ​ថែរក្សា​ខ្លួន និង​កូនៗ។

លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត​ថ្លែង​ថា៖ «ពុំ​មាន​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​នៅ​មុខ​តុលាការ​ទេ​នៅ​ថ្ងៃ​ពុធ។ ប្រហែល​អាជ្ញាធរ​នឹក​ឃើញ​ថា នោះ​ជា​ជោគជ័យ»៕

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។