ភ្នំពេញៈ ខណៈ​ដែល​ជំងឺ​គ្រុនឈាម​កំពុង​បង្ក​ការ​រាត​ត្បាត​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​នោះ​ នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​ ​៥​ ទីតាំង​នៅ​កម្ពុជា ​ត្រូវ​បាន​រក​ឃើញ​មានកុមារ​កើត​ជំងឺ​គ្រុន​ឈាម​ជិត​​ ​៦០០ នាក់ ​បាន​ចូល​សម្រាក​ព្យាបា​ល​កាល​ពី​ថ្ងៃទី​ ​១៧ ខែ​ មិថុនា​​។នេះ​បើ​តាម​ទិន្នន័យរបស់​មូល​និធិ​គន្ធ​បុប្ផាដែល​បា​ន​ផ្សព្វផ្សាយ​​លើ Face​book ផ្លូវ​ការពី​ម្សិលមិញ។

ដោយ​សារ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាព្យា​បាល​កុមារមិនគិតថ្លៃ ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​បាន​នាំ​កូនៗ​ដែល​មាន​ជំងឺ​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នេះ​ទាំង ​៥ ​ទីតាំង​នៅ​កម្ពុជា។ មូល​និធិ​គន្ធ​បុប្ផា ក៏បាន​កត់​​សម្គាល់​​ក្នុង​របាយ​ការ​ណ៍ប្រចាំ​ថ្ងៃ​ផងដែរ​អំ​ពី​ចំនួន​កុមារដែលបាន​ចូល​ទៅ​ពិនិត្យ និង​ព្យា​បាល​​​ទាំង ៥ ​ទីតាំង ជាពិសេស​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ឈាម។

មូល​និធិ​នេះបានគូ​សប​ញ្ជាក់ថា៖​ «តួលេខ​រប​ស់​ម​ន្ទីរពេ​ទ្យគ​ន្ធ​បុ​ប្ផា​ទាំង ៥ ​ទីតាំ​ង ប្រ​ចាំ​ថ្ងៃ​ចន្ទ​ទី ១៧ ​ខែ មិថុនា​ ឆ្នាំ ២០១៩ បាន​បង្ហាញ​ថា កុ​មារមា​នជំ​ងឺចំនួ​ន ៤​ ៣០៥​ នាក់ ត្រូវ​បាន​ពិនិត្យនិង​ព្យាបា​លនៅផ្នែ​កពិគ្រោះជំ​ងឺក្រៅនិង​កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន​ ២ ​៩៩០ នាក់កំពុង​សម្រាក​ព្យាបា​លក្នុងម​ន្ទីរ​ពេទ្យគ​ន្ធ​បុ​ប្ផា ក្នុងនោះមាន​ ៥៧៧ នា​ក់ ត្រូវ​បាន​រ​កឃើ​ញថា មានជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបា​លនៅក្នុ​ងមន្ទី​រពេទ្យគ​ន្ធបុប្ផា និង​ ៨៩ ​នាក់​ ត្រូវ​បាន​វះកាត់»។

ជា​មួយ​គ្នា​នេះ ​មូលនិ​ធិ​គន្ធបុ​ប្ផា​ក៏​បានអំ​ពាវនា​វឲ្យអា​ណាព្យាបា​លកុមា​រមេត្តាប្រុងប្រយ័ត្ន និង​ចូល​រួមទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ តាមរយៈ​ការ​កា​រពារកុ​មា​រកុំ​ឲ្យមូ​សខ្លា​ខាំ។

ចំណែ​កលោក​ កែវ​ សុភ័ត្រា ប្រធាន​មន្ទី​រសុខា​ភិបាលខេ​ត្តបន្ទាយ​មានជ័យ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីម្សិលមិ​ញ​ថា នៅ​ក្នុង​ឆ្នាំនេះ​ ខេត្តបន្ទា​យមាន​ជ័យ ករណីជំ​ងឺគ្រុ​នឈាម​កើ​នឡើង​ជាង ៣ ​ដង​ បើ​ធៀប​នឹង​ឆ្នាំមុន។

លោក​បានថ្លែងថា​ ក្នុងរ​យៈពេល​ ៥ ខែ​ ដើមឆ្នាំ​ ២០១៩​ នេះ ​មាន​កុមារ​ ៧២៨​ នាក់​ បាន​កើត​ជំងឺ​គ្រុន​ឈាម​ក្នុង​នោះ ៧​០ ភាគរយ ត្រូវ​បាន​​បញ្ជូន​ទៅ​ព្យាបា​លនៅមន្ទី​រពេទ្យ​គន្ធបុប្ផា កុមារអ​ង្គរខេ​ត្តសៀ​មរាប។ ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់​នោះ​ទេ​នៅក្នុ​ង​ឆ្នាំនេះ ខណៈ​រយៈពេ​ល​ដូច​គ្នាកាល​ពីឆ្នាំមុ​ន មានកុមារ​​កើត​ជំងឺគ្រុន​ឈាមត្រឹ​មតែ ​២១​៤ ក​រណី​​ ក្នុង​នោះ​មាន​កុមារ​ម្នាក់​បាន​ស្លាប់។

លោក​បាន​បញ្ជាក់​ថា៖ ​«ទោះជា​បែប​ណាក្ដី ក្រុម​មន្ត្រី​សុខាភិ​បាល​យើង​កំពុង​បន្ត​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​អប់​រំអ​នាម័យ​ សុខ​ភាព​ ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន តាម​សាលា​រៀន និង​ទីសា​ធារ​ណៈ ​អំពី​វិធាន​ការ​បង្កា​រ ទប់​ស្កាត់​ការ​ឆ្លង​រីក​រា​ល​ដា​ល​នៃ​ជំងឺ​គ្រុន​ឈាម»។

លោក​​ប​ន្ថែ​មថា៖ «វិធា​នកា​រ​សំខាន់​នោះ​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យមូស​ខ្លាញីខាំ​គឺត្រូវ​ស្លៀក​ពាក់​ខោអា​វវែ​ងៗ និងត្រូ​វដេក​ក្នុង​មុងជាប្រចាំ ពិសេសគឺ​ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ និង​សហគមន៍​របស់​យើង​ឲ្យ​បាន​ល្អ»។ ​

​យោងតា​ម​រ​បា​យកា​រ​ណ៍រ​បស់​ក្រសួង​សុខាភិ​បាល​ ក្នុង​​រ​យៈពេ​ល ៥ ខែ ដើមឆ្នាំ​ ២០១៩ នេះ មានអ្នក​កើត​ជំ​ងឺ​គ្រុ​ន​ឈាម​ចំ​នួន​ជាង​ ១២​ ០០០​ នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ចំនួន ២១ ​នាក់​បាន​ស្លាប់៕