ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃសុក្រទី ១៤ ខែ ឧសភា នេះបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥៨ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៣៤៨ នាក់ និងអ្នកស្លាប់ថ្មីមានចំនួន ៥ នាក់។
ក្រសួងបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មី ៣៥៨ នាក់នេះមានករណីឆ្លងក្នុងសហគមន៍ ៣៥០ នាក់ និងអ្នកដំណើរពីបរទេសចំនួន ០៨ នាក់។
គិតត្រឹមថ្ងៃទី ១៤ ខែឧសភានេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១ ៤៩៩ នាក់ អ្នកជាសះស្បើយចំនួន ៩ ៨៦៧ នាក់ និងអ្នកស្លាប់ដោយសារជំងឺឆ្លងកាចសាហាវនេះកើនដល់ ១៤៧ នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ២០២១ ដល់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ ពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ២០ ៦៤ ៨៣៣ នាក់។ ក្នុងនោះអ្នកចាក់វ៉ាក់សាំង Sinopharm ចំនួន ៨៦៩ ៩៨៤ នាក់ Sinovac ចំនួន ១ ០៣៣ ៨២៩ និងអ្នកចាក់វ៉ាក់សាំង Covishield (AstraZeneca) មានចំនួន ១៦១ ០២០ នាក់៕