
ក្រុមគ្រូពេទ្យធ្វើការយកសំណាកពីប្រជាពលរដ្ឋ និងអាជីវករផ្សារច្បារអំពៅ កាលពីខែមេសា។ រូបថត TYDA Page
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៦៧២ នាក់បន្ថែមទៀត ខណៈមានអ្នកព្យាបាលជាសះស្បើយចំនួន ២២៨ នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ០៣ នាក់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃពុធ ទី ០៥ ខែឧសភានេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានអ្នកដំណើរមកពីក្រៅប្រទេសចំនួន ៥ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបនៅទូទាំងប្រទេសមានចំនួន ១៦ ៩៧១ នាក់ ក្នុងនោះចំនួនអ្នកឆ្លងតែក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានរហូតដល់ ១៦ ៤១៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ៦ ០១៩ នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ បានកើនឡើងដល់ ១១០ នាក់៕