កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៩ មេសា បានរៀបចំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងថា ចំពោះភូមិដែលរដ្ឋបាលឃុំ-សង្កាត់ បានស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ និងការលុបភូមិរបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ ២០២១ រួមមាន ការស្នើសុំបង្កើតភូមិថ្មីចំនួន ៧ ភូមិ ដែលត្រូវស្នើសុំបំបែកចំនួន ៤១ ភូមិស្នើសុំលុបចំនួន ៨ និងភូមិដែលត្រូវស្នើសុំកាត់ចេញចំនួន ២ ភូមិ។
លោកអភិបាលខេត្តថ្លែងថា៖ "ខេត្តកំពង់ចាម បច្ចុប្បន្នមានស្រុក-ក្រុង ចំនួន ១០។ ឃុំ-សង្កាត់ ១០៩ និងភូមិ ចំនួន ៩១៦ ដោយមិនទាន់រាប់បញ្ចូលភូមិដែលត្រូវបានស្នើសុំបង្កើតថ្មីនៅឡើយទេ"៕