ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​មេសា បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​បុគ្គល ១០ រូប ដែល​មាន​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ហើយ​គេចវេះ​ពី​ការ​ព្យាបាល។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បុគ្គល​ដែល​ជា​អ្នក​ជំងឺ​កូវីដ ១៩ ទាំង ១០ នាក់​នោះ រួមមាន៖

១-ឈ្មោះ សាំង សុភាព ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជា​អាជីវករ​ផ្សារ​អូរឫស្សី លក់​គ្រឿង​កាឡៃ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៩ ផ្លូវ​លេខ ១៦៦ សង្កាត់​អូរឫស្សី ៣ ខណ្ឌ​៧មករា;

២-ឈ្មោះ យូ សារី ភេទ​ស្រី អាយុ ២៧ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ;

៣-ឈ្មោះ វិន ចិត្រ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ;

៤-ឈ្មោះ ខែ ស្រីខន ភេទស្រី អាយុ ៣១ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ;

៥-ឈ្មោះយិន សារិត ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ;

៦-ឈ្មោះ តុប មឿន ភេទប្រុស អាយុ ៤៨ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្លូវ​បេតុង ភូមិ​គោកឃ្លាំង សង្កាត់​គោកឃ្លាំង ខណ្ឌ​សែនសុខ;

៧-ឈ្មោះ ជឿត សុជា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល ភូមិ ៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន;

៨-ឈ្មោះ ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិដីថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ;

៩-ឈ្មោះ ជន់ សុខាវតី ភេទស្រី អាយុ ១៧ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​បឹងព្រលិត ខណ្ឌ ៧មករា; និង

១០-ឈ្មោះ រឿន វីរៈ ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិភ្នាត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។

រដ្ឋបាលរាជ​ធានីភ្នំពេញ​បាន​អំពាវនាវ​ដល់​សាមី​ខ្លួន សាច់ញាតិ ឬ​អ្នក​ដែល​ស្គាល់​អ្នក​ជំងឺ​ទាំង​នោះ ប្រញាប់​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល ៣ ថ្ងៃ​ជា​កំហិត គិត​ចាប់​ពី​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ តទៅ ដើម្បី​មក​ទទួល​យក​ការ​ព្យាបាល ដោយ​សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ ១២៩៩ ឬ ១១៥។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ថា៖ "ក្នុង​ករណី​សាមី​អ្នក​ជំងឺ​ទាំង ១០ នាក់​នេះ មិន​បាន​មក​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ" ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​សកម្មភាព​របស់​បុគ្គល​ជា​អ្នក​ជំងឺ​ទាំង​ ១០ នាក់​នោះ​ថា ​ជា​អំពើ​គេច​វេះ​ពី​ការ​តម្រូវ​ឱ្យ​ទទួល​ការ​ព្យាបាល ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥ លាន​រៀល ទៅ ២០ រៀល ហើយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ កាល​បើ​អំពើ​ខាង​លើ​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ ១៩ ដល់​អ្នក​ដទៃ អនុលោម​តាម​មាត្រា ៨ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត៕