សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាជាតិអនុម័តរួចហើយ នៅក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃស្រុកនេះ ដោយមានសំឡេងគាំទ្រ ១១៥ លើ ១១៥។

ច្បាប់នេះ គឺមាន៥ជំពូកនិង១២មាត្រា ដែលខ្លឹមសារសង្ខេប មានដូចជា ជំពូកទី១ចែងអំពីបទប្បញ្ញត្តិទូទៅដែលកំណត់អំពីគោលបំណងនិងវិសាលភាព។ ជំពូកទី២ ចែងអំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ជំពូកទី៣ កំណត់អំពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងអំពីរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនទៅរដ្ឋសភានិងព្រឹទ្ធសភា។ ជំពូកទី៤ ចែងអំពីទោសបញ្ញត្តិដែលកំណត់អំពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បទមិនគោរពវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល និងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។

ចំណែកជំពូកទី៥ ចែងអំពីអវសានប្បញ្ញត្តិ ដែលកំណត់អំពីនិរាករណ៍និងការប្រកាសជាការប្រញាប់៕