ភ្នំពេញៈ រដ្ឋាភិ​បាល​ បាន​បង្កើត​គោល​នយោ​បាយ​ជាតិ​ស្តី​ពី​ធនធា​នរ៉ែ​រយៈ​ពេល​ ១០​ ឆ្នាំ​គិត​ពី​ឆ្នាំ​ ២០១៨​ ដល់​ ២០២៨​ ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​នានា​និង​គ្រប់​គ្រង​ធន​ធាន​រ៉ែ​ក៏​ដូច​ជា​ការ​ប្រមូល​ចំណូល​ចូល​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធ​ភាព។ នេះបើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​រ៉ែ​និង​ថាម​ពល។​

គោល​នយោ​បាយ​នេះ​មាន​ ២៣​ ទំព័រ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃទី ​២៩ ​ខែ ឧសភា​ ដែល​ក្រសួង​រ៉ែ​និង​ថាម​ពល​ទើប​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ ៣០​ វិច្ឆិ​កា​ គឺ​សំដៅ​លើរ៉ែ ​ដែល​មិន​មែន​ជា​ប្រេង​និង​ឧស្ម័ន​ក្នុង​គោល​បំណង​គ្រប់​គ្រង​និង​អភិ​វឌ្ឍ​ប្រកប​ដោយ​​ចរីភាព​ក្នុង​ការ​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​ដល់​ការ​អ​ភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សំណង់​ព្រមទាំង​​បង្កើត​ប្រ​ភព​ចំណូល​ផងដែរ។

ដោយ​បាន​លើក​ឡើង​ក្នុង​គោល​នយោ​បាយ​នេះ​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែនិ​ង​ថា​មព​ល លោក ស៊ុយ​ សែ​ម បាន​ថ្លែង​ថា ​ការ​រៀប​ចំ​​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​តថ​ភាព​នៃ​​វិស័យរ៉ែ​របស់​កម្ពុជា​បច្ចុប្បន្ន​និង​បាន​ពិនិត្យ​មើល​លើ​មេរៀន​និង​បទ​ពិសោធ​នៃ​ការ​អភិវឌ្ឍ​ធន​ធាន​រ៉ែ​តាម​បណ្តា​ប្រ​ទេស​ជឿន​លឿន​នានា​។

លោក​ថា៖​«គោល​នយោ​បាយ​ជាតិ​ស្ដីពី​ធន​ធាន​រ៉ែ​ឆ្នាំ ២​០១៨-​២០២​៨​ នេះ…យក​ចិត្ត​ទុក​ដាក់​ចម្ប​ង​លើក​ត្តា​ធំ​ៗចំ​នួ​នបី​គឺ ប​រិស្ថា​ន សង្គម ​និង​ សេដ្ឋ​កិច្ច»។​

ដោយ​ឡែក​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ បាន​លើក​ឡើង​ដែរ​ថា​ ធន​ធាន​រ៉ែ​មិន​កកើត​ឡើង​វិញ​ទេ ដែល​តម្រូវ​ឱ្យមា​ន​ការ​គ្រប់​គ្រង​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ដោយ​ការ​អភិវឌ្ឍ​ត្រូវ​មាន​តុល្យ​ភាព​នឹង​ការ​អភិរ​ក្ស​ ប៉ុន្តែ​លោក​មាន​ជំនឿ​លើ​ផល​ប្រ​យោជន៍​នៃ​គោល​នយោ​បាយ​នេះ​។​

លោក​បាន​ថ្លែង​ថា​៖ «ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​គោល​នយោបាយ​ជាតិ​ស្តី​ពី​ធនធាន​រ៉ែ​នឹង​ជួយឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​មួយ​គឺ​អភិវឌ្ឍ​ធន​ធាន​រ៉ែ​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិ​ច្ច​និង​សង្គម​ប្រកប​ដោយ​អភិបាលកិច្ច​ល្អ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​បរិ​ស្ថាន»។

តាម​គោល​នយោ​បាយ​នេះ​ក៏នឹង​ជំរុញ​ដល់​ការ​រៀប​ចំ​ក្រម​ស្តី​ពី​ធន​ធាន​រ៉ែ​ ស្តី​ពី​ការ​គ្រប់គ្រង​ប្រតិបត្តិ​ការ​ធនធាន​រ៉ែ​ សុវត្ថិភាព​អណ្តូងរ៉ែ​​ និង​ពង្រឹង​សមត្ថ​ភាពមន្រ្តី​ក្នុងការ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​រ៉ែ​និង​ធ្វើ​អធិការ​កិច្ច​ការដ្ឋាន ក៏ដូចជាការ​ជំរុញ​រៀប​ចំ​សារពើ​ភណ្ឌជាតិ​ធនធា​នរ៉ែ​ ដើម្បី​កំណត់​អំពី​អត្តស​ញ្ញាណ​សក្តា​នុពល​ធន​ធាន។​

ក្រៅ​ពី​នេះគោ​លន​យោ​បាយ​នេះ​ក៏​បា​ន​កំ​ណត់​ឲ្យក្រុមហ៊ុន​រៀប​ចំ​ផែន​ការ​​ទទួល​ខុសត្រូវ​សង្គម​រួម​ក្នុង​ពេល​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​និង​មាន​ការ​បញ្ជ្រាប​ការ​យល់ដឹង​ជា​សាធារណៈ​ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​​និងត្រូវ​គោរព​នូវ​សិទិ្ធ​សេរីភាព​ ទំនៀម​ទម្លាប់​ ប្រពៃណី​ វប្ប​ធម៌ និង​ជំនឿ​សា​សនា​ របស់​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ដើម​។​

តាម​ទិ​ន្នន័​យ​នៃ​របា​យ​កា​រ​ណ៍​នេះបាន​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​ ២០១៧​ មាន​អាជ្ញា​ប័ណ្ណ​បើក​អណ្តូង​រ៉ែ​និង​ការ​ដ្ឋាន​វាយ​ថ្ម​ប្រ​មាណ​ ២៦០​ ត្រូវបានផ្តល់​ឱ្យ​អា​ជីវករ​ធ្វើ​អាជី​វកម្ម​​ធន​ធានរ៉ែ​សំណង់​លើ​ផ្ទៃដី​ប្រមាណ ​៦ ០០០​ ហិក​តា។

ទាក់​ទង​នឹង​រ៉ែលោ​ហៈ​ ក្រ​សួ​ង​បាន​ផ្ត​ល់​អាជ្ញា​ប​ណ្ណ​ស្វែង​រុ​ក​រក​ធ​នធា​នរ៉ែ​ចំ​នួន​ ៥​៤ អាជ្ញា​ប័​ណ្ណគិ​ត​ត្រឹ​មចុ​ង​ឆ្នាំ​២០​១៧​​ រួ​មមាន រ៉ែ​ដែក​ មាស ទង់​ដែង និង រ៉ែ​បុក​ស៊ី​ត​។

លោក ​យស ​មុនី​រ៉ាត់​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ធន​ធា​នរ៉ែ​ ក្រសួង​រ៉ែ​និង​ថាម​ពល​បាន​ថ្លែង​នៅថ្ងៃ ២ ធ្នូ នេះ​ថា ​នេះ​ជា​គោល​នយោ​បាយ​លើក​ទី​ ១​ ដែល​តាក់​តែង​ឡើង​ដើម្បី​តម្រង់​ទិស​លើ​ការ​អ​ភិ​វ​ឌ្ឍ​វិ​ស័យ​នេះប៉ុន្តែ​ពុំ​មាន​ពឹ​ង

ប​រ​ទេ​សទេ​។​

លោក​ថា៖​ «វា​ជាគោ​ល​ន​យោបា​យ​លើ​ក​ទីមួ​យ​​ក្នុង​វិ​ស័យ​រ៉ែ។ ​វា​គ្រាន់តែ​ជា​ការ​ត​ម្រង់​ទិ​ស​ទៅលើ​ការ​​អភិវឌ្ឍន​វិស័យ​រ៉ែ​ក្នុង​រយៈ​ពេល​ ១០​ ឆ្នាំហ្នឹ​ង​មាន​ទិស​ដៅ​អភិ​វ​ឌ្ឍ​ន៍​របៀ​ប​ម៉េច។​​…«យើង​អ​ត់មា​ន​ពឹ​ងប​រ​ទេ​សអី​ម​ក​ជួយ​ស​រ​សេរ​ឱ្យ​យើង​ទេ។ ​គ្រាន់​តែយើ​ង​បាន​ពិគ្រោះ​យោប​ល់​ជា​មួយ​ភា​គី​ពាក់​ព័​ន្ធ​​ដែល​មាន​ NGO ក្រុម​ហ៊ុន​ឯ​ក​ជន​ហើ​យ​និង​ក្រសួង​ពាក់​ព័ន្ធ​អី​ហ្នឹ​ង​»៕​