The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល ប្រកាសកែសម្រួលការកំហិតលើការធ្វើដំណើរ គឺប្រជាពលរដ្ឋអាចធ្វើ ដំណើរពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយបាន




រដ្ឋាភិបាល ប្រកាសកែសម្រួលការកំហិតលើការធ្វើដំណើរ គឺប្រជាពលរដ្ឋអាចធ្វើ ដំណើរពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយបាន

Content image - Phnom Penh Post
ប៉ូលីស​សួរ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ១ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

រដ្ឋាភិបាល ប្រកាសកែសម្រួលការកំហិតលើការធ្វើដំណើរ គឺប្រជាពលរដ្ឋអាចធ្វើ ដំណើរពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយបាន

ភ្នំពេញ៖ រដ្ឋាភិបាល បានចេញសេចក្តីសម្រេចកែសម្រួល ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយនៅក្នុងខេត្តតែមួយបាន។

តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបាន បានឲ្យដឹងថា កំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

សេចក្ដីសម្រេចបន្តថា សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។

ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបាន៖

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍