ភ្នំពេញៈ ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្រ្តាក់​កាល​ពី​ល្ងាច​ម្សិល​ម្ង៉ៃ​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣ ​នាក់​រ​ងរបួស និង​ខូច​ខាត​ផ្ទះ​សំបែង​របស់​ពល​រដ្ឋ​ ៣៧​ ខ្នង​​ នៅ​ក្នុង​ខេត្ត​ចំនួន ​៣​ រួម​មាន​ ខេត្ត​ព្រៃវែ​ង​ បន្ទាយ​មាន​ជ័យ​ និង​កណ្ដាល​ ខណៈ​នៅរាជ​ធានីភ្នំពេញ​មាន​បង្គោល​អគ្គិ​សនី​​ចំនួន​ ២៤ ​ដើម​ បាន​ដួលរលំ។នេះ​បើតាម​របាយការណ៍​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិល។

លោក​ លី​ ចាន់​ថា ​នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ព្រែក​ខ្សាយ (ក) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីម្សិល​មិញ​ថា ​ភ្លៀង​ខ្យល់​កាល​ពី​ល្ងាច​​ថ្ងៃ​អង្គារ​ បាន​បង្ក​ឲ្យ​លំនៅ​ឋាន​របស់​​ពលរដ្ឋ​ ៣ ​ខ្នង​ នៅ​ភូមិ​ព្រែក​ខ្យាយ ​ឃុំ​ព្រែក​ខ្សាយ ​(​ក​) ស្រុក​ពាមរ​ក៍​ ខេត្ត​ព្រៃវែង ដែលធ្វើ​​ពី​ឈើ​ប្រក់​ស័ង្ក​សីបាន​ដួល​រលំ​បាក់​រាប​ដល់​ដី។

លោក​បាន​បញ្ជាក់​ថា៖ «​នៅក្នុ​ងគ្រោះ​ថ្នាក់ដែល​បង្កឡើ​ងដោ​យបា​តុ​ភូត​គ្រោះ​ធម្មជា​តិខា​ងលើនេះ ​បាន​ធ្វើឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​ចំនួន​ ៣ ​នាក់ [ជីដូន​ និង​ចៅប្រុស] រង​របួស​ជា​មធ្យម​ផង​ដែរ ដោយ​សារ​តែផ្ទះ​បាក់​សង្កត់​លើ។ បច្ចុប្បន្ន​ជន​រងគ្រោះ​ទាំង​ ៣ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ដើម្បី​ព្យាបាល​របួស»។

ដោយ​ឡែក​នៅ​ខេ​ត្តបន្ទាយ​មាន​ជ័យ​ឯ​ណោះវិ​​ញ ភ្លៀ​ង​ខ្យល់​កន្ត្រាក់​កាលពី​​ថ្ងៃអ​ង្គា​របាន​​បង្ក​ការ​ខូច​ខាតផ្ទះ​ពលរដ្ឋ​ចំនួ​ន ៣៤ ខ្ន​ងនៅ​ក្នុង​​​ភូមិ​ចំនួន​ ៤ ​នៃ​ឃុំ​តា​បែន​ ស្រុក​ស្វាយ​ចេក​ ក្នុង​នោះ ​ភូមិតា​បែន​មាន​ខូចខាត​ផ្ទះ ១៣​ ខ្នង, ភូមិ​អូរ​វែង​ខាង​ត្បូងខូច​ខាត​ផ្ទះ​ ១២​ ខ្នង ភូមិ​គោក​រកា​ ខូច​ខាត​ផ្ទះ​ ៣ ​ខ្នង ​និង​ ភូមិ​គោក​តា​ឯក​ ខូច​ខាត​ផ្ទះ​ ៦​ ខ្នង​។ប៉ុន្តែ​មិន​ប៉ះពាល់ដល់​អាយុ​ជីវិត​ពល​រដ្ឋ​ណា​ម្នាក់​ឡើយ​។​នេះ​បើ​តាម​លោក​ អ៊ុំ​ រាត្រី​ អភិបាល​អះអាង​កាល​ពី​ម្សិលមិញ។

លោក​បាន​បញ្ជាក់​ថា៖​ «នៅ​ពេល​នេះ ខ្ញុំ​កំពុង​ដឹក​នាំ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ជិត​ ៤០០​នាក់ ចុះ​អន្តរា​គមន៍​ជួយ​កសាង​និងជួសជុល​ផ្ទះ​ជូន​ពល​រដ្ឋ​រង​គ្រោះ​ឡើង​វិញ​ដើម្បី​ឲ្យ​ពួក​គាត់​រស់​នៅ​ដោយ​សុវត្ថិ​ភាព ​ហើយ​យើង​ក៏បាន​ផ្ដល់​ស្បៀង​អា​ហារ​មួយ​ចំនួន​ដល់​ពួកគាត់​ផង​ដែរ​ ដើម្បី​ជួយ​សម្រាល​ការ​លំ​បាក​ពេល​កំពុង​ខ្វះខាត​នៅ​ពេល​នេះ»។

ពាក់​ព័ន្ធ​នឹ​ងគ្រោះ​ធម្មជាតិ​នេះ អគ្គិ​សនី​កម្ពុជា​ក៏​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​ជូ​នដំណឹង​ដល់​អតិថិ​ជន​ភ្លាមៗ​ផង​ដែរ​ អំពី​ករណី​ដាច់​ចរន្ត​អគ្គិសនី​ក្នុង​​តំបន់​មួយ​ចំនួននៅ​រាជ​ធា​នីភ្នំ​ពេញ​និង​មួយ​ផ្នែក​នៃ​ខេត្តក​ណ្ដាលក្រោ​យពី​មានភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង​កាលពី​ល្ងាច​​ថ្ងៃទី​ ៤ ​ខែ ​មិថុនា ​ឆ្នាំ​នេះ។ ​

តា​ម​សេ​ចក្ដី​ជូន​ដំណឹង​ដែល​ត្រូវ​បាន​ផ្ស​ព្វផ្សា​យ​​លើ​ Face​book ផ្លូវ​ការ​របស់​ «អគ្គិ​សនី​កម្ពុជា E​DC»​ ​នាល្ងាចថ្ងៃ​នោះ​បាន​បញ្ជាក់​ថា ​មូល​ហេតុ​ដែល​នាំ​ឲ្យដា​ច់​ចរន្ត​អគ្គិ​សនី​​ក្នុង​តំប​ន់អនុ​ស្ថា​នីយ​ទី ១០ ​​(GS0-F7 និងអនុ​ស្ថានីយ​ទី ៥ ​(GS5-F11) គឺ​បណ្ដាល​មកពី​បាតុភូត​ភ្លៀងខ្យ​ល់​ខ្លាំង​ធ្វើ​ឲ្យបា​ក់ប​ង្គោល​ខ្សែ​បណ្តាញ​តង់​ស្យុង​មធ្យម (MV)​ សរុ​បចំនួ​ន ២៤ ​ដើមស្ថិ​តតា​ម​ប​ណ្ដោយ​ផ្លូ​វជាតិ​លេខ ៤ ​និង​ផ្លូវ​មួយ​ចំនួន​ទៀត​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​និង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល។

យ៉ាង​ណា​ក៏ដោ​យ​ កា​លពី​ម្សិ​ល​មិញ​ ក្រុម​កា​រ​ងារ​បច្ចេកទេ​ស​អ​គ្គិ​សនីកម្ពុ​ជាបានចុះ​ត្រួត​ពិ​និត្យ​ និង​ដាំប​ង្គោ​ល​​ខ្សែ​បណ្តាញត​ង់​ស្យុង​មធ្យម (MV) ឡើង​វិ​ញ និងរៀប​ចំ​តភ្ជាប់​ចរ​ន្តអ​គ្គិស​នី ដើម្បី​ឲ្យព​លរដ្ឋ​ឬ​អតិថិ​ជន​របស់​ខ្លួន​នៅក្នុង​តំបន់ទាំង​នោះ​បាន​ប្រើប្រាស់​ឡើង​វិញ។​

​ខ​ណៈនេះ​ប្រទេស កម្ពុជា​ កំពុង​រង​នូ​វឥទ្ធិ​ពលស​ម្ពាធទា​បនិ​ងខ្យល់មូ​សុងនិ​រតី​ ស្រប​ពេល​ដែល​ឥទ្ធិ​ពល​ ElNino កំពុងមាន​ការ​ថម​ថយ​ចុះប​ន្តិច ប៉ុន្តែ​កម្ពុជា​នៅមិ​នទា​ន់​ឆ្លង​ផុត​បាតុភូត​នេះ​នៅ​ឡើយ​ទេ។

ក្នុង​លក្ខណៈ​បែប​នេះ ​នឹង​ធ្វើឲ្យ​អាកា​សធា​តុក្នុង​ប្រ​ទេស​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​រាយ​ប៉ាយ​នៅ​ទូទាំង​ប្រ​ទេស​ចាប់​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះរ​ហូត​ដល់ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

ទន្ទឹម​នោះ​បាតុ​ភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្រ្តាក់​ក៏​នឹង​បន្ត​កើត​មាន​ច្រើន​ផង​ដែរ​ដែល​គប្បី​ពលរដ្ឋត្រូវ​បង្កើ​ន​ការ ប្រុងប្រ​យ័ត្នដើ​ម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ជាយ​ថាហេ​តុ។ នេះបើ​យោង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួ​ងធន​ធាន​ទឹក ​និង​ឧតុ​និ​យមដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ៕