The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រោងចក្រ First & Main សន្យា​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ

រោងចក្រ First & Main សន្យា​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ

រោងចក្រ First & Main សន្យា​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ

120914_07
កម្មករប្រមូលផ្តុំគ្នា នៅមុខរោងចក្រ First Main កាលពីថ្ងៃពុធ

ភ្នំពេញៈ តំណាង​កម្មករ​ម្នាក់ បាន​និយាយ​ថា ​ម្ចាស់​ក្រុមហ៊ុន​ផលិត​តុក្កតា រូប​ខ្លា​ឃ្មុំ​សំឡី First & Main ក្នុង​ខណ្ឌ​សែន​សុខ កាល​ពី​ថ្ងៃ​ម្សិលមិញ​ បាន​សន្យា​បើក​ប្រាក់​ខែ ខែ​សីហា ពាក់​កណ្តាល​ ឲ្យ​កម្មករ​ជាង​ ៣៥០​ នាក់​ នៅ​រោងចក្រ​របស់​ខ្លួន​ ដែល​បាន​បិទ​ទ្វារ។

អ្នក​ស្រី ម៉ិច​ មុំ កម្មករ​ម្នាក់​ ក្នុង​ចំណោម​កម្មករ​ជាច្រើន ដែល​បាន​ធ្វើ​ជា​សាក្សី ​ជាមួយ​នឹង​ការ​ឆ្លើយ​ឆ្លង​ជា​មួយ​ក្រុម​មន្រ្តី​ក្រសួង​សង្គម​កិច្ច បាន​និយាយ​ថា ខណៈ​ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ​រោង​ចក្រ​ បាន​ក្ស័យធន ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ហ៊ុន បាន​រាយការណ៍​ពី​ការ​បំផ្លាញ​ដោយ​ចេតនា និង​ការ​លួច លោក Brad Holes ប្រធាន​ក្រុមហ៊ុន First & Main ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​និយាយ​តាម​ Skype ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

អ្នក​ស្រី បាន​អះអាង​បន្ត​ថា​៖ «​យើង នឹង​ទៅ​រោងចក្រ​នេះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​បើក​ប្រាក់​ខែ​សម្រាប់​ខែ​សីហា​។ ក្រុម​មន្រ្តី​ក្រសួង បាន​និយាយ​ថា យើង​នឹង​ទទួល​បាន​ប្រាក់​ខែ​ពាក់​កណ្តាល​ទៀត​ នៅ​ក្នុង​រយៈ​ពេល​មួយ ឬ​ពីរ​សប្តាហ៍​ទៀត»។

អ្នក​ស្រី មុំ បាន​បញ្ជាក់​ថា លោក Holes មិន​បាន​សន្យា​​បើក​ប្រាក់​ឲ្យ​កម្មករ ក្រោយ​ពី​ឈប់​ពី​ការ​ងារ​ទេ ព្រោះ​គាត់ មាន​បំណង​បើក​រោងចក្រ​វិញ​ នៅ​ពេល​ដែល​គាត់ មាន​លុយ​។

អ្នក​ស្រី បាន​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​កម្មករ​ផ្សេង​ទៀត និង​ខ្ញុំ នឹង​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ផ្សេង​ទៀត​។ យើង​ទទួល​យក​សំណើ​នោះ​ហើយ​។  យើង​នឹង​ទៅ​យក​ប្រាក់​ខែ​ដែល​នៅ​សេស​សល់​នៅ​ពេល​ដែល​ក្រុម​មន្រ្តី​រដ្ឋបាល ទាក់​ទង​យើង​»។

កម្មករ​ ៣៥៧ ​នាក់​ នៅ​​រោង​ចក្រ​ First & Main ក្នុង​​​ខណ្ឌ​សែន​សុខ​នេះ​​ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ឈប់​សម្រាក​ដោយ​ទទួល​បាន​ប្រាក់​ខែ​ពី​​ថ្ងៃ​ទី​ ២៦ សីហាកន្លង​មក​។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ ត្រឡប់​មក​រោង​ចក្រ​វិញ​ កាល​ពី​ថ្ងៃ​ចន្ទ ​រោង​ចក្រ​ត្រូវ​បាន​​បិទ​ទ្វារ​ ហើយ​មិន​អាច​ស្វែង​រក​ជួប​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រោង​ចក្រ​​នេះ ដើម្បី​ពន្យល់​ពី​មូល​ហេតុ ដែល​រោង​ចក្រ​នេះ​ត្រូវ​បិទ​ទ្វារ​បាន​ឡើយ​។ កម្មករ​បាន​នាំ​គ្នា​ឆោ​ឡោ ស្វះ​ស្វែង​រក​ការ​ជួយ​អន្ត​រា​គមន៍​ពី​សហ​ជីព និង​ស្ថាប័ន​ពាក់ព័ន្ធ​។ កម្មករ​ក៏​គ្រោង​ហែ​ក្បួន ទៅ​ក្រសួង​ការ​ងារ​ផង​ដែរ ដើម្បី​ឲ្យ​ក្រសួង​នេះ ​ជួយ​អន្ត​រា​គមន៍ ​ទៅ​ថៅ​កែ​រោង​ចក្រ ឲ្យ​បើក​ប្រាក់​ខែ​ និង​ប្រាក់​អតីត​ភាព​ការងារ​របស់​ពួក​គេ ទៅ​តាម​ច្បាប់​ការងារ​ ប្រសិន​បើ​រោង​ចក្រ​នេះ​ត្រូវ​បិទ​ទ្វារ​ឈប់​ដំណើរ​ការ​។

យោង​តាម​លោក Holes កម្មករ បាន​សម្រុក​ចូល​រោង​ចក្រ ដោយ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ច្រើន​។ លោក​បាន​បញ្ជាក់​ថា ​ពួក​គេ បាន​វាយ​បំបែក​ប្រព័ន្ធ​សុវត្ថិភាព និង​បាន​រារាំង​​ស្រ្តី​តំណាង​អ្នក​គ្រប់គ្រង មិន​ឲ្យ​ចាក​ចេញ​ផង​ដែរ​។

អ្នក​ស្រី មុំ ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ​បាន​បដិសេធ​ថា កម្មករ មិន​បាន​បំផ្លាញ​រោងចក្រ​ទេ ហើយ​បាន​បញ្ជាក់​ថា អ្នក​ស្រី ជឿ​ថា អាច​អ្នក​ខាង​ក្រៅ បាន​លួច​សម្ភារ​ទាំង​នោះ​។

លោក Dave Welsh នាយក​ប្រចាំ​ប្រទេស នៃ​មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គី​ភាព​ការងារ​អន្តរជាតិ (ACILS) បាន​ថ្លែង​ថា ការិយាល័យ​របស់​លោក ​បាន​និង​កំពុង​ជួយ​កម្មករ ​ដែល​មិន​​មាន​សហជីព​នៅ​ឯ​រោងចក្រ​នេះ។

លោក Welsh បាន​បញ្ជាក់​ថា ACILS បាន​បញ្ជូន​បុគ្គលិក​១០​ នាក់​ទៅ​ធ្វើ​អធិការ​កិច្ច ដែល​ត្រូវ​បាន​អះអាង​ថា រោងចក្រ​​ First & Main​ ត្រូវ​បាន​គេ​បំផ្លាញ ប៉ុន្តែ​អ្វី​ដែល​គេ​បាន​រក​ឃើញ​ មិន​ស្រប​ជាមួយ​នឹង​អ្វី​ដែល​ជា​ការ​អះអាង​របស់​លោក Holes នោះ​ទេ។

លោក បាន​អះ​អាង​ថា​៖ «​យើង មិន​ឃើញ​មាន​ការ​ខូច​ខាត​ទេ​»​។ ទោះ​ជា​យ៉ាង​នេះ​ក្តី តាម​ដែល​លោក ដឹង កុំព្យូទ័រ ៣​ គ្រឿង និង​ម៉ាស៊ីន​ស្គែន​មេដៃ ត្រូវ​បាន​ខូច​ខាត​។ លោក Welsh បាន​បញ្ជាក់​ថា របាយការណ៍​ជា​ច្រើន​ដែល​ថា រោង​ចក្រ​នេះ នឹង​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ ក្នុង​ដំណាក់​កាល​ពីរ​លើក មិន​បាន​បំពេញ​តាម​កាតព្វកិច្ច​របស់​ពួក​គេ​ទេ ប្រសិន​បើ​ពួក​គេ បញ្ឈប់​ប្រតិបត្តិការ​មែន​នោះ​។ លោក បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ «​តួលេខ​ដែល​គេ​ផ្តល់​ជូន​ គឺ​គ្រាន់​តែ​ជា​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ​។ អ្នក​ទាំង​អស់​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ឈប់​ប្រតិបត្តិការ​បាន ប៉ុន្តែ​ធាតុ​ពិត​គឺ​ថា ពួក​គេ ត្រូវ​តែ​បើក​ប្រាក់​អតីត​ភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​ដល់​កម្មករ​»៕ NR

អត្ថបទគួរចាប់អារម្មណ៍