កំពង់ឆ្នាំង៖ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​សុខាភិ​បាល និង​អង្គភាព​ស៊ីម៉ាក់​រៀប​ចំក​ម្មវិធីសិក្សា​ស្រាវ​ជ្រាវ និង​អភិវឌ្ឍ​សុនខ​ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ ១៩ ដើម្បី​ចូលរួម​ទប់​ស្កាត់ និង​ប្រឆាំង​ទៅនឹង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩ ​នៅក្នុង​សហគ​មន៍។

លោក​ ហេង ​រតនា​ អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្ម​ភា​ចំចាត់មី​នកម្ពជា (CMAC) ថ្លែង​នៅក្នុង​ពិធី​ចុះមក​ពិនិត្យ​ការងារ​សុនខ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ CMAC នៅ​ខេត្ត​កំពង់ឆ្នាំ​ងនៅ​ថ្ងៃទី​ ២៤ ខែមីនា​ នេះថា ក្រុម​អ្នកវិទ្យា​សាស្ត្រ​វេជ្ជសា​ស្ត្រ​របស់​កម្ពុជា និង​ក្រុម​អ្នក​ជំនាញ​សុនខរ​បស់​អង្គ​ភាព ​CMAC ​កំពុង​សិក្សា​រួម​គ្នា​ក្នុង​ការ​ស្វែង​រក​គ្រប់​វិធី​សាស្ត្រ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឹ​កូ​វីដ ​១៩។

លោក​ ហេង ​រតនា​ ថ្លែង​ថា៖ ​«គំនិត​ផ្តួ​ចផ្តើម​នេះ បង្ហាញ​ពី​ការ​គិត​គូរ​របស់​សម្តេច​តេ​ជោ»​។

បើតា​ម លោក ហេង រតនា ផ្អែក​តាម​បទ​ពិសោធ​ជាង​ ២២ ​ឆ្នាំ ក្រុម​អ្នកប​ច្ចេកទេស​សុនខនៃ​អង្គ​ភាព​ CMAC មាន​ទំនុ​កចិត្ត​អាច​ហ្វឺ​ក​ហ្វឹ​ន​សុនខ​នៅ​កម្ពុជាក្នុ​ងការ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​បាន។ លោ​កបានត្រៀម​សុនខ​ជាច្រើន​ក្បាលត្រៀម​ឯកសារ​ហ្វឹកហ្វឺន រៀបចំ​ទីតាំង​ហ្វឹកហ្វឺន និង​អ្នកឯកទេស​សម្រាប់កា​រងារ​សិក្សា​ស្រាវជ្រាវ​នេះ ដោយ​ត្រៀម​សហការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​នៃ​ក្រសួងសុខាភិបាល។

លោក ហេង រតនា បានថ្លែងថា៖ «ខ្ញុំ​បាន​ពិភាក្សា​ការងារ​នេះ​ជាមួយ​ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រគល់​ភារកិច្ច​ឱ្យ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាលជា​អនុវត្ត​ផ្ទាល់​ជាមួយ​អង្គភាព​ស៊ីម៉ាក់»។

លោកបានបញ្ជាក់ទៀតថា មាន​ប្រទេស​មួយចំនួន​ដូចជា អាល្លឺម៉ង់ ហ្វាំងឡង់ អូស្ត្រាលី រុស្ស៊ីជាដើម បាននិងកំពុង​ប្រើប្រាស់​សុនខ​ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណាផងដែរ៕