​ភ្នំពេញៈ លោក​ ប្រាក់ ​សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ ការ​បរ​ទេស​នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​សា​ធារ​ណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ពី​ថ្ងៃ​ទី​០១ ​ដល់​ថ្ងៃ​ទី​០៣ ​ខែកុម្ភៈ ​ឆ្នាំ ២០១៨​ បំណង​ដើម្បី​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភា​គី​និង​ពហុ​ភាគី។​

​យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​របស់​ក្រសួង​ការ​ប​រ​ទេស​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា​៖​ «​ដំ​ណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នេះ ​ត្រូវ​គេ​រំពឹង​ថា​ ជា​ជំ​ហាន​ដ៏​សំ​ខាន់​មួយ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​ នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទាំ​ង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភា​គី​ និង​ពហុ​ភា​គី»។​

​ដំ​ណើរ​ទស្សន​កិច្ច​នេះ​បាន​រៀប​ចំ​ឡើង​ក្រោយ​ពី​មាន​ការ​អញ្ជើញ​ពី​លោក​ស្រី ​រ៉េត​ណូ ​អិ​ល​ភី​ ម៉ារ​ស៊ូ​ឌី​ (Retno​ LP. Marsudi) ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​នៃ​សាធារ​ណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី។ ​

លោក​ប្រាក់​ សុខុ​ន​ នឹង​ជួប​ពិភា​ក្សា​​ការ​ងា​រ​ជា​មួយ​អនុ​ប្រ​ធា​នា​ធិ​ប​តី​ឥណ្ឌូនេស៊ីលោក​ យូ​ ​សុ​​វ​​កា​ឡា ​(​J​us​uf​ ​K​alla) ​និង​ជួប​ពិ​ភាក្សា​​ទ្វេ​ភា​គី​​ជា​មួយ​​លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ឥណ្ឌូ​នេ​ស៊ី៕​