សណ្ឋាគារ Raffles Grand Hotel d’Angkor ជា​សណ្ឋាគារ​ដ៏លេចធ្លោ​មួយ​នៅក្នុង​តំបន់​ឥណ្ឌូចិន ដែល​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ឡើងវិញ បន្ទាប់ពី​ដំណើរ​ការជួសជុល​រយៈពេល​ ៦ ​ខែ​ ត្រូវ​បានបញ្ចប់​។

បើក​ដំណើរការ​ដំបូង​នៅក្នុង​ឆ្នាំ​ ១៩៣២ មាន​ឈ្មោះថា La Grande Dame de Angkor ជា​សណ្ឋាគារ​ដែល​បាន​ស្វាគមន៍​ភ្ញៀវទេសចរ និង​ឥស្សរជន​ល្បីៗ​រាប់​ចាប់ពី​លោក Charlie Chaplin លោក Jackie Kennedy និង​ស្រី Michelle Obama ជាដើម ដែល​ជា​សណ្ឋាគារ​មាន​អាយុកាល​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ ៨០ ​ឆ្នាំ​មកហើយ​។

សណ្ឋាគារ​នេះ​ត្រូវបាន​រចនា​ពោរពេញ​ដោយ​ភាពប្រណីត និង​រក្សា​បាន​នូវ​រចនាប័ទ្ម​អាណានិគម​ដែល​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ដូចគ្នា​នឹង​បេតិកភណ្ឌ និង​ប្រវត្តិសាស្ត្រ​របស់​យីហោ Raffles ដែរ​។ បន្ទប់​ទាំង​ ១១៩ ត្រូវបាន​តុបតែង​យ៉ាង​ប្រណីត និង​ល្អឥតខ្ចោះ​។ កម្រាល​ផ្ទៃ​ខាងក្នុង​ភ្លឺរលោង ទាន់​សម័យ មាន​ម៉ាស៊ីន​ឆុង​កាហ្វេ Segafredo ពួក និង​ខ្នើយ​ម៉ាក Simmons ទន់ល្មើយ មាន​ផាសុកភាព មាន​កន្លែង​សាក USB មាន​កង្ហារ​នៅលើ​ពិតាន និង​ទូរស័ព្ទ​លើ​តុ​។

បន្ទប់ទឹក​ទាំងអស់​ត្រូវ​បាន​កែលម្អ​កាន់តែ​ទំនើប និង​មាន​ទំហំ​ធំ​ទូលំទូលាយ ក្រាល​ដោយ​ឥដ្ឋ​ការ៉ូ​អ៊ីតាលី​ថ្មី កន្លែង​ងូតទឹក​មាន​លក្ខណពិសេស ជាមួយ​នឹង​អាង​ហែល​ទឹក​ដ៏ស្រស់ស្អាត​បំផុត​។

សណ្ឋាគារ Raffles Grand Hotel d’Angkor បាន​រក្សា​នូវ​ភាពទាក់ទាញ​នៃ​រចនាប័ទ្ម​អាណានិគម​បារាំង​ដ៏ប្រណីត និង​ផ្តល់​ផាសុកភាព​ខ្ពស់បំផុត​។ ជណ្តើរយន្ត​មាន​ភាពរឹងមាំ រក្សា​បាន​នូវ​ស្ថាបត្យកម្ម​ល្អឥតខ្ចោះ ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់បំផុត​ដល់​អ្នកប្រើប្រាស់​។

លោក Patrick Basset នាយក​ប្រតិបតិ្ត​ក្រុមហ៊ុន Accor ប្រចាំ​តំបន់​អាស៊ី និង​ម៉ាល់ឌីវ បាន​ឲ្យ​ដឹងថា​៖ «​សណ្ឋាគារ Raffles Hotels & Resorts មាន​ប្រវត្តិសាស្ត្រ​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់ ពីព្រោះ​សណ្ឋាគារ​មួយ​នេះ​បាន​ស្វាគមន៍​ភ្ញៀវ​មកពី​គ្រប់​ទិសទី​ដែល​ស្វែងរក​បទពិសោធ​ដែល​មិនអាច​បំភ្លេចបាន​»​។

សណ្ឋាគារ​ដ៏ប្រណីត​នេះ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅក្នុង​វប្បធម៌​ក្នុងស្រុក​។ ការកែលម្អ​ឡើងវិញ​បាន​រក្សា​នូវ​ភាព​ទាក់ទាញ​នៃ​បេតិកភណ្ឌ និង​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ខ្លាំង​បំផុត​របស់​ភ្ញៀវ​នាពេល​បច្ចុប្បន្ន​។

ការបន្ថែម​ថ្មី​ដ៏សំខាន់​មួយទៀត​សម្រាប់​សណ្ឋាគារ​នេះ​គឺ​ក្លិប Sugar Palm Club ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​លើកកម្ពស់​ស្មារតី​នៃ​ការផ្សងព្រេង​សម្រាប់​កុមារ​។ រាប់​ចាប់ពី​ដំណើរ​កម្សាន្ត​ប្រវត្តិសាស្ត្រ​របស់​សណ្ឋាគារ រហូត​ដល់​ការបោះ​តង់​ពិសេស​គឺ​ក្លឹប​កុមារ​នេះ​ផ្តល់នូវ​សកម្មភាព​ជាច្រើន​សម្រាប់​កុមារ ដែល​បើក​ពិភពលោក​ឲ្យ​កាន់តែ​ទូលាយ​សម្រាប់​ពួកគេ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​អស្ចារ្យ​។

បន្ថែម​ទៅលើ​លក្ខណពិសេស​នៃ​សួន​បែប​បារាំង​ដ៏ប្រណីត​ស្ថិតនៅ​លើ​ដី​ទំហំ​ ១៥ ​អេឃឺ គឺ​សាល The Raffles Marquee ដែល​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ មាន​ទំហំ​ធំ​ទូលាយ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ ឬ​កម្មវិធី​ផ្សេងៗ​។

ជាមួយ​នឹង​មេ​ចុងភៅ Angela Brown សណ្ឋាគារ​នឹង​ផ្តល់​ជូន​នូវ​មុខម្ហូប​ថ្មី​ជាច្រើន​ជម្រើស​។ ត្រូវ​បាន​ដាក់ឈ្មោះ​តាម​ឆ្នាំ​ដែល​សណ្ឋាគារ Raffles Grand Hotel d’Angkor បាន​បើក​ដំណើរការ​ដំបូង ភោជនីយដ្ឋាន ១៩៣២ គឺជា​ភោជនីយដ្ឋាន​ដែល​មាន​បម្រើ​ជូន​មុខម្ហូប​ដ៏ឆ្ងុយឆ្ងាញ់​ពី​សំណាក់​មេ​ចុងភៅ​ដ៏ចំណាន​គឺ​លោក Brown ជាមួយ​នឹង​ម្ហូប​ខ្មែរ ចម្អិន​ដោយ​គ្រឿងផ្សំ​ក្នុងស្រុក​ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់​។

Raffles ផ្តល់ជូន​នូវ​បទពិសោធ​ថ្មី​ និង​រស់រវើក​ដូចដែល​ត្រូវបាន​បង្ហាញ​កាលពី​ឆ្នាំ​ ១៩៣២ ដោយ​បច្ចុប្បន្ន​វា​ជា​ទិសដៅ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់ជូន​នូវ​ម្ហូប​ខ្មែរ (Royal Khmer cuisine) មាន​ប្រភព​មកពី​រូបមន្ត​ដើម​របស់​ខ្មែរ​ដែល​បាន​ផ្តល់ជូន​ដោយ​រាជក្រឹត្យ​។

ភ្ញៀវ​អាច​ភ្លក្ស​ម្ហូប​រសជាតិ​មុខម្ហូប​ដ៏ឆ្ងុយឆ្ងាញ់​ដែល​មាន​ដូចជា​ដូច​ឡុកឡាក់ សាច់គោ Wagyu ទទួលទាន​ជាមួយ​ទឹកជ្រលក់​ធ្វើ​ពី​ទំពាំងបាយជូរ ជ្រក់ព្រលឹត ក្រួច​ប្រឡាក់​គ្រឿង​ឈ្ងុយឆ្ងាញ់ ដំឡូង​ផ្អែម សាឡាត់​សណ្តែកកួរវែង និង ម្ហូប​ជាច្រើន​មុខ​ទៀត​។

ចំពោះ​មុខម្ហូប​សម្លរការី​ខ្មែរ ក៏ដូចជា​មុខម្ហូប​ពិសេសៗ​ជាច្រើន​ទៀត​គឺ​ត្រូវបាន​ចម្អិន​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ក្នុងស្រុក​ស្រស់ៗ​។ ភ្ញៀវ​អាច​ជ្រើសរើស​ទទួលទាន​អាហារ​នៅ​ភោជនីដ្ឋាន Sipsmith’s Raffles 1915 Gin នៅក្នុង​បារ៍ Elephant Bar ដ៏ទាន់សម័យ ឬ​រីករាយ​ជាមួយ​ការទទួល​ទាន​ទឹកតែ​នាពេល​រសៀល​បែប​សម័យ​អាណានិគម​។

សណ្ឋាគារ Raffles Grand Hotel d’Angkor មាន​ចម្ងាយ​តែ​ ២០ ​នាទី​ប៉ុណ្ណោះ​ពី​ប្រាសាទ​អង្គរវត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ ដើម្បីឱ្យ​ភ្ញៀវ​ស្វែងយល់​អំពី​ទិសដៅ​ទេសចរណ៍​ដ៏គួរឱ្យ​ចាប់អារម្មណ៍​ផ្សេងទៀត សណ្ឋាគារ Raffles Grand Hotel d’Angkor រៀបចំ​នូវ​ដំណើរ​កម្សាន្ត​ និង​កម្មវិធី Resort Programs ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់​បទពិសោធ​ក្នុង​តំបន់​ដ៏អស្ទារ្យ​ដល់​ភ្ញៀវ​។ ភ្ញៀវ​អាច​ជិះ​ម៉ូតូ Vespa ទស្សនា និង​ស្វែងយល់​អំពី​ឧទ្យាន​បុរាណ​អង្គរ​ដ៏ល្បីល្បាញ​នៅលើ​ពិភពលោក​។

លើសពីនេះ​ទៀត​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​កម្សាន្ត​តាម​ម៉ូតូ​កង់​បី​ (​តុក តុក​) ដែល​រំលេច​ដោយ​ស្នាដៃ​សិល្បៈ​ប្រណីត ឬ​ធ្វើដំណើរ​ទៅ​ទស្សនា​ប្រាសាទបន្ទាយស្រី​ដែល​មាន​ក្បួរក្សាច់​ដ៏ស្រស់ស្អាត និង​អាច​ទៅ​ទស្សនា​កសិដ្ឋាន​សូត្រ​ពណ៌​មាស​ផងដែរ​។

ភ្ញៀវ​អាច​ភ្លក្ស​ម្ហូបអាហារ​ខ្មែរ​ក្នុង​ខេត្តសៀមរាប​ដ៏ឆ្ងុយឆ្ងាញ់ ទស្សនា​ទេសភាព​ដ៏ស្រស់ត្រកាល ហើយ​សម្រាប់​អ្នក​ស្រឡាញ់​វប្បធម៌​ពួកគេ​នឹង​រីករាយ​ជាមួយ​ការសម្តែង​របាំ​អប្សរា​ដ៏រស់រវើក​។

នៅក្នុង​បរិវេណ​រមណីយដ្ឋាន ភ្ញៀវ​អាច​ចូលរួម​ជាមួយ​សកម្មភាព​ជាច្រើន ដូចជា​ការ​ឲ្យ​ពរជ័យ​ពី​ព្រះសង្ឃ រៀន​ធ្វើ​ស្រាក្រឡុក Singapore Sling ដំណើរ​កម្សាន្ត​សួន​ដំណាំ​សម្រាប់​ចម្អិន​ម្ហូបអាហារ និង​ដំណើរ​កម្សាន្ត​ជាមួយ​ប្រវត្តិវិទូ​របស់​សណ្ឋាគារ​។

លោក Oliver Dudler នាយក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ Raffles Grand Hotel d’Angkor ថ្លែងថា​៖ «​យើង​មាន​កិត្តិយស​ណាស់​ដែល​បាន​ក្លាយជា​អ្នកថែរក្សា​កេរដំណែល​រយៈពេល​ ៨៧ ​ឆ្នាំ​របស់​សណ្ឋាគារ និង​បាន​ការពារ​បេតិកភណ្ឌ​របស់ខ្លួន ខណៈ​ដែល​កំពុង​ធ្វើឱ្យ​កាន់​តែ​ទំនើប​សម្រាប់​យុគ​ទំនើប​នេះ​។ តាងនាម​ឲ្យ​ក្រុម​ការងារ​ទាំងអស់ យើង​កំពុង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ត្រឡប់​មក​ស្នាក់នៅ​សណ្ឋាគារ​ដ៏ល្បីល្បាញ​របស់​យើង​ឡើងវិញ ដើម្បី​ទទួល​បាន​បទពិសោធ​ដ៏អស្ទារ្យ​ចំពោះ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

សណ្ឋាគារ Raffles គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Accor ដែលជា​ក្រុម​បដិសណ្ឋារកិច្ច​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ដែល​ផ្តល់នូវ​បទពិសោធ​ល្អឥតខ្ចោះ​តាមរយៈ​សណ្ឋាគារ និង​គេហដ្ឋាន​ចំនួន ៤៩០០ នៅ​ទូទាំង ១១០ ប្រទេស​លើ​ពិភពលោក​។ សណ្ឋាគារ Raffles នីមួយៗ​នៅ​ទីក្រុង​ប៉ារីស អ៊ីស្តង់ប៊ុល ទីក្រុង Warsaw ទីក្រុង​ហ្សាការតា ឬ​ទីក្រុង Seychelles ជា​ទីកន្លែង​ដែល​ភ្ញៀវទេសចរ​មក​ដល់​ក្នុង​នាម​ជា​ភ្ញៀវ​ពេល​ចាកចេញ​ជា​មិត្តភក្តិ ហើយ​ត្រឡប់​មក​ជា​ក្រុមគ្រួសារ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.raffles.com/siem-reap​។ សម្រាប់​ការ​កក់​ទុក សូម​ផ្ញើ​សារ​ទៅកាន់​អ៊ីមែល siemreap@raffles.com ឬ ទូរស័ព្ទ​លេខ​+៨៥៥ ៦៣ ៩៦៣ ៨៨៨ ៕