The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​លន់​ឫទ្ធិ​ប្រើ​លុយ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ

លោក​លន់​ឫទ្ធិ​ប្រើ​លុយ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ

លោក​លន់​ឫទ្ធិ​ប្រើ​លុយ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ

Content image - Phnom Penh Post
លោក លន់ រិទ្ធិ (រូបកណ្តាល)នៅក្នុងសន្និសីទកាសែតម្សិលមិញ ផា លីណា

ភ្នំពេញៈ លោក លន់  ឫទ្ធិ កូន​ប្រុស​លោក ​សេនា​ប្រមុខ​ លន់ នល់ ដែល​ជា​អតីត​ប្រធានា​ធិបតី​ក្នុង​របប​សាធារណ​រដ្ឋ​ខ្មែរ​ បាន​ប្រកាស​ថា​ លោក​នឹង​ប្រើ​លុយ​ច្រើន​ជាង​មុន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ ឆ្នាំ​២០១២​ ។

ថ្លែង​ក្នុង​សន្និ​សីទ​កាសែត​កាល​ពី​ម្សិល​មិញ​លោក លន់​ ឫទ្ធិ បាន​មាន​ប្រសាសន៍ ថា គណបក្ស​​ខ្មែរ​សាធារណ​រដ្ឋ បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ចាប់​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់ ​មូល​ដ្ឋាន ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ -សង្កាត់​ឆ្នាំ​២០១២ ដោយ​សង្ឃឹម​ថា​ គណបក្ស​នេះ​អាច​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ពី​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​បោះ​ ឆ្នោត​ឃុំ-សង្កាត់​និង​ការ​បោះ​ឆ្នោត​ជាតិ​ ព្រោះ​គណបក្ស​របស់​លោក​មាន​កម្ម​វិធី​នយោបាយ​ច្បាស់​លាស់ ហើយ​បាន​សន្យា​ថា ​នឹង​ផ្តល់​អំណាច​ទៅ​ជូន​ថ្នាក់​មូល​ដ្ឋាន។

លោក លន់ ឫទ្ធិ បានអះ​អាង​ថា​ គណ បក្ស​លោក​មិន​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ឡើយ​ ហើយ​ក៏​មិន​គាំទ្រ​ចំណុច​អវិជ្ជ​មាន​របស់​រដ្ឋាភិបាល​ដែរ។ គណបក្ស​របស់​លោក​នឹង​ជួយ​បំពេញ​ការ​ខ្វះ​ខាត​របស់​រដ្ឋា​ភិបាល។​ លោក ​ថា​ ទោះ​បី​ជា​គណ​បក្ស​នេះ​មាន​ឈ្មោះ​ជា​គណបក្ស​ខ្មែរ​សាធារណ​រដ្ឋ​ក៏​ដោយ​លោក លន់​ ឫទ្ធិ បាន​ថ្លែង​ថា៖ «គណបក្ស​ខ្មែរ​សាធារណ​រដ្ឋ​ គោរព​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​។​យើង​នឹង​មិន​ធ្វើ​អ្វី​ផ្ទុយ​រដ្ឋ​ធម្មនុញ្ញ​ឡើយ​​»។

លោក​ លន់ ឫ​ទ្ធិ  បាន​បន្ត​ទៀត​ថា លោក​ត្រៀម​ថវិកា​រាប់​សែន​ដុល្លារ​ដល់​រាប់​លាន​ដុល្លារ ​​សម្រាប់​​យុទ្ធ​នាការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ខាង​មុខ​នេះ។

លោក គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គ​ការ ខុម​ ហ្វ្រែល​បាន​ជំរុញ​ឲ្យ​គណបក្ស​ខ្មែរ​សាធារណ​រដ្ឋ​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​ -សង្កាត់​ ដោយ​រំពឹង​ថា​ គណ​បក្ស​នេះ​អាច​ទាក់​ទាញ​សំឡេង​ឆ្នោត​ពី​ពល​រដ្ឋ​ប្រសិន​បើ​គណបក្ស​នេះ​ព្យាយាម​ធ្វើ​ការ​ចាប់​ពី​ពេល​នេះ​ទៅ។

លោក ផៃ ស៊ី​ផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ គណៈ​រដ្ឋ​មន្រ្តី​បាន​ស្វាគមន៍​វត្ត​មាន​របស់​លោក លន់​ ឫទ្ធិ ក្នុង​ការ​ប្រកួត​ជែង​ក្នុង​ការ​បោះ​ឆ្នោត​ ដោយ​លោក​អះ​អាង​ថា គណ បក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ខ្លាច​គណ​បក្ស​ដទៃ​ឡើយ​ ព្រោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​មាន​គុណ​សម្បត្តិ​ល្អ​ៗ​​ក្នុង​ការ​ដឹក​នាំ​។ លោក ថ្លែង​ថា​៖ «យើង​មិន​ខ្លាច​ប្រកួត​ប្រជែង​ជា​មួយ​បក្ស​ដទៃ​ទេ និង​លើក​ទឹក​ចិត្ត​ឲ្យ​ គណ បក្ស​ដទៃ​ឲ្យ​រួម​ប្រកួត​ប្រ​ជែង​»៕ KS

អត្ថបទគួរចាប់អារម្មណ៍