The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ទៀ បាញ់ ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន

លោក​ ទៀ បាញ់ ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន

លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។
លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។ រូបថត (ឯកសារ) គឹមឡុង គឹមឡុង

លោក​ ទៀ បាញ់ ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន

ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​ចាកចេញ​ទៅ​ប្រទេស​ចិន​កាល​ព្រឹក​ម្សិលមិញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ជំរុញ​​កិច្ចសហប្រតិបត្តិការ​​​យោធា​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​ជាមួយ​កម្ពុជា​។

បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​កាល​ម្សិលមិញ​​បាន​ឲ្យ​ដឹង​ថា លោក ទៀ បាញ់ នឹង​ស្នាក់​នៅ​ទីក្រុង​ប៉េកាំង​​ពី​ថ្ងៃ​ទី​ ៨‑១២​​ កក្កដា ​ហើយ​នឹង​ជួប​ជជែក​ទ្វេភាគី​​ជាមួយ​សមភាគី​​ចិន​​​លោក​ឧត្តមសេនីយ៍ Chang Wanquan និង​មន្រ្តី​យោធា​ជាន់ខ្ពស់​ដទៃៗ​ទៀត​​របស់​ប្រទេស​ចិន​។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ទៀ បាញ់ និង​គណៈប្រតិភូ​នឹង​​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​ចិន​​ឈ្មោះ Union Development Group (UDG) ដែល​ក្រុមហ៊ុន​នេះ​បច្ចុប្បន្ន​កំពុង​មាន​​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ប្រជាជន​ក្នុង​ខេត្ត​កោះកុង​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ។

លោក​ឧត្តមសេនីយ៍ ណែម សុវាត់ នាយ​ខុទ្ទកាល័យ​​នៅ​ក្រសួង​ការពារ​ជាតិ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រុមហ៊ុន UDG ក្នុង​ប្រទេស​ចិន​​នេះ​ដោយ​និយាយ​ថា​នឹង​ធ្វើការ​ប្រកាស​នៅពេល​ក្រោយ​ទៀត​។

ប្រទេស​ចិន​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នាំ​មុខ​​​គេ​ក្នុង​ការ​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា​ហើយ​ក៏​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ជំនួយ​ និង​កម្ចី​រាប់រយ​លាន​ដុល្លារ​ផង​ដែរ​សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​សង្គម​ និង​សេដ្ឋ​កិច្ច​៕ PS

អត្ថបទគួរចាប់អារម្មណ៍