The Phnom Penh Post Search

Search form

លោក ម៉ម សូណង់ដូ បាន​ត្រឡប់​មក​ដឹកនាំ​គណ​បក្ស​វិញ​

Content image - Phnom Penh Post
លោក ម៉ម សូណង់​ដូ ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​បក្ស​នាពេល​កន្លង​មក​។ ផា លីណា

លោក ម៉ម សូណង់ដូ បាន​ត្រឡប់​មក​ដឹកនាំ​គណ​បក្ស​វិញ​

ភ្នំ​ពេញៈ ​លោក ​ម៉ម​ ​សូណង់​ដូ ដែល​ជា​​ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​និយាយ​មិន​សំចៃ​មាត់​ ​បាន​ចូល​មក​គ្រប់​គ្រង​​គណបក្ស​​សំបុក​ឃ្មុំ​សង្គម​និយម​ ជា​ថ្មី​ម្តង​ទៀត​ ​បន្ទាប់​ពី​លោក​​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​​ធ្វើ​ជា​ប្រធាន​គណបក្ស​​នេះ​​ នៅ​ក្នុង​សមាជ​​​របស់​បក្ស​ កាល​ពី​ថ្ងៃ​អាទិត្យ។​

​លោក ​ម៉ម ​សូណង់​ដូ ​បាន​លាលែង​​ឈប់​ធ្វើ​ជា​ប្រធាន​គណបក្ស​ កាល​ពី​ខែ​សីហា ឆ្នាំ​មុន​ បន្ទាប់​ពី​​គណបក្ស​សំបុក​ឃ្មុំ​​ទទួល​បាន​លទ្ធ​ផល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​ ខែ​មិថុនា ឆ្នាំ​២០១៧ តិច​តួច​ ​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ខែ​តុលា ​គឺ​លោក​មាន​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង។

លោក​បាន​ថ្លែង​ថា​៖«​​ខ្ញុំ​ពិត​ជា​​ជឿ​ជាក់​​យ៉ាង​វិជ្ជ​មាន​​​នៅក្នុង​ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ​ ​ហើយ​​​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ​​ ឬ​អត់ វា​អាស្រ័យ​ទៅ​លើ​ប្រជា​ពល​រដ្ឋ​​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រជា​ពល​រដ្ឋ​​យល់​អំពី​ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន​»។ «​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​រំលាយ​ ប្រជា​ពល​រដ្ឋ​ដឹង ​ហើយ​ពួក​គេ​នឹង​គាំ​ទ្រ​គណបក្ស​​សំបុក​ឃ្មុំ​ ​ព្រោះ​ពួក​គេ​មាន​ផ្លូវ​តែ​មួយ​​»។

​ប៉ុន្តែ​​នៅ​​ក្នុង​អ៊ីម៉ែល​​កាល​ពី​ម្សិលមិញ ​លោក ​សម ​រង្ស៊ី អតី​ត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​​បាន​​ថ្លែង​ចំពោះ​ការ​លើក​ឡើង​របស់​លោក ម៉ម សូណង់​ដូរ​ថា៖«​គ្មាន​អ្វី​អាច​ជំនួស​គណប​ក្ស​សង្គ្រោះ​ជាតិ​​ បាន​ទេ​ ដែល​ជា​កម្លាំង​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​​និង​មាន​ប្រជា​ប្រិយ​​តែ​មួយ​គត់​ លោក ហ៊ុន សែន ភ័យ​ខ្លាច​»។

​លោក​បាន​​ថ្លែង​បន្ត​ថា​ ប្រសិន​បើ​​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​«ការ​បោះ​ឆ្នោត​​​មួយ​ដែល​ស្មោះ​ត្រង់​»​​នោះទេ​ ​នោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​​​គឺ​មិន​មែន​អ្វី​ក្រៅ​ពី​«​​ការ​បង្ហាញ​ល្ខោន​នោះ​ទេ​»។​

ភាព​មិន​ច្បាស់​លាស់​នៃ​​បញ្ហា​ផ្លូវ​ច្បាប់​​ក៏​អាច​ប៉ះ​ពាល់​ដល់​​​ភាព​ជា​ប្រធាន​របស់​លោក ម៉ម សូណង់​ដូ ផង​ដែរ​។ ​វិសោធនកម្ម​ថ្មី​​ចំពោះ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​​ ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ កាល​ពី​ឆ្នាំ​មុន មាន​ន័យ​ថា អ្នក​ដែល​មាន​ទោស​​ព្រហ្មទណ្ឌ​​​មិន​អាច​កាន់​តំ​ណែង​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​​នៅ​ក្នុង​គណបក្ស​នយោបាយ​បាន​ទេ​លុះ​ត្រា​តែ​ពួក​គេ​ទទួល​បានការ​លើក​លែង​ទោស​ពី​​ព្រះ​មហាក្សត្រ​​ឬ​​ទោស​របស់​ពួកគេ​ត្រូវ​បាន​ព្យួរ​។ ទោះ​យ៉ាង​ណា​ក្តី​ ​វា​​មិន​ច្បាស់​ពី​ភាសា​នៃ​ច្បាប់​​នេះ​ថា​តើ​ការ​កាត់​ទោស​នេះ​ត្រូវ​​បាន​ព្យួរ​នៅ​ពេល​កាត់​ទោស​នោះ​ឬ​អត់​។

លោក សូណង់​ដូ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ២០ ​ឆ្នាំ ​​កាល​ពី​ឆ្នាំ​ ២០១២​​ ពី​បទ ​«​ញុះ​ញង់​»​ ​និង​រៀប​ចំ​ផែន​អប​គមន៍​។ ​បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​ពី​​អន្តរជាតិ​ ​​ទោស​របស់លោក​ត្រូវ​បាន​​បន្ថយ​ ​បន្ទាប់​ពី​​រយៈ​ពេល​ ៨ ​ខែ​ ​ហើយ​ត្រូវ​បាន​ព្យួរ​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​លោក ខៀវ សុភ័គ ​បាន​ថ្លែង​ថា ​លោក​មិន​ប្រាកដ​ ថា​តើ ​លោក សូណង់​ដូ ​នឹង​អាច​រក្សា​តំណែង​របស់​លោក​បាន​​​ឬ​អត់​។ លោក​បាន​ថ្លែង​ថា​៖«​​ខ្ញុំ​មិន​ទាន់​ទទួល​បាន​របាយការណ៍​នៅ​ឡើយ​ទេ។ ទុក​ឲ្យ​មេ​ធាវី​របស់​យើង​ផ្ទៀង​ផ្ទាត់​សិន​»។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​​​សរសើរ​​អំពី​ការ​ដឹក​នាំ​ឯក​បក្ស​នៅ​ក្នុង​ប្រទេស​ចិន​ថា​ជា​គំរូល្អ​មួយ​ ​ហើយ​បាន​ថ្លែង​ថា ​ពិត​ណាស់ កម្ពុជា​គឺ​ជា​ប្រទេស​«​ប្រជា​ធិបតេយ្យ​​សេរី​ពហុបក្ស​»​​ ដោយ​សារ​មាន​គណបក្ស​​នយោបាយ​ចំនួន​៣៥ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​​ផ្ទៃ​។

លោក ​ឥសាន ​បាន​ថ្លែង​ថា៖«​ប្រសិន​បើ​ថា សូណង់​ដូ​ ចង់​ចូល​រួម​​ឆាក​នយោបាយ​ វា​ជា​សិទ្ធិ​របស់​គាត់​»។ «​វា​បង្ហាញ​ពី​ប្រជា​ធិបតេយ្យ​។ ​យើង​​មិន​ចង្អៀត​ចង្អល់​​នោះ​ទេ​»។​

នៅ​ពេលសួរ​អំពី​ការ​កាត់​ទោស​ កាល​ពី​ពេល​មុន​របស់​លោក សូណង់​ដូ លោក សុខ​ ឥសាន បាន​អះ​អាង​ថា លោក សូណង់​ដូ​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ ​និង​បាន​ថ្លែង​ថា៖ «​​ការ​លើក​ឡើង​រឿង​ចាស់ វា​មិន​ត្រឹម​ត្រូវ​ទេ​»៕ PS

រាយ​ការណ៍​បន្ថែម​ដោយ ​បែន សុខហ៊ាន​

អត្ថបទគួរចាប់អារម្មណ៍