The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក សម រង្ស៊ី ត្រូវបាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​នេះ

លោក សម រង្ស៊ី ត្រូវបាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​នេះ

Content image - Phnom Penh Post
លោក ស ខេង ​រដ្ឋម​ន្ត្រីក្រ​សួ​ង​ម​ហាផ្ទៃ និងលោក សម រង្ស៊ី នៅក្នុងរដ្ឋសភាជាតិកាលពីឆ្នាំ ២០១៥។ ហេង ជីវ័ន

លោក សម រង្ស៊ី ត្រូវបាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​នេះ

ភ្នំពេញៈ ​​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​​បាន​កោះ​ហៅ​​លោក សម រង្ស៊ី ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ករណី​ចោទលោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋម​ន្ត្រីក្រ​សួ​ង​ម​ហាផ្ទៃថា បា​ន​គាំ​ទ្រ​​ផែន​ការ​​សង​សឹក​​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ រឿងស្លាប់​អតីត​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក​ ហុក ឡង់ឌី។

តាម​ដីកា​កោះ​ចុះ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទើបទទួលបាន​ពី​ម្សិលមិញ​ ​ព្រះ​រាជ​អាជ្ញា​ សេង គីមឡាក់ ​បាន​កោះ​ហៅ​លោក សម រង្ស៊ី ​ដោយហៅ​ថា ​«​ជន​សង្ស័យ​»​ ​ឲ្យចូល​បំភ្លឺ​នៅ​សាលា​ដំបូង​​នៅ​ថ្ងៃ​ទី​ ៣១​ ​ខែ​ កក្កដា នា​ពេល​ព្រឹក​។ ​ដីកា​កោះ​នេះ​បាន​ធ្វើ​ឡើង​​ បន្ទាប់​ពី​មាន​​បណ្តឹង​ ១ ​​ដែល​ដាក់​ដោយ​​មេធាវី​ ៣ នាក់ ​​​រួម​មាន​ មេ​ធាវី ​ហាក់ សៀកលី មេធាវី​ ពេជ្រ​ សូរិយា​និង​មេធាវី ចៅ ប៊ុន​ហួន ដែល​តំណាង​ឲ្យ​លោក​ ស​ ខេង​ ជាដើម​បណ្តឹង។

​ដីកាកោះ​​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​សាមី​ខ្លួន​​ត្រូវ​​​ចូល​មក​តាម​ដីកា​កោះ​​នេះ​ឲ្យ​​បាន​ទាន់​ពេល​វេលា​ និង​នាំ​យក​ឯក​សារ​​ពាក់​ព័ន្ធ​​នឹង​ករណី​នេះ​​ប្រ​សិន​បើ​មាន»។

ព្រះ​រាជ​អាជ្ញា​ សេង គីម​ឡាក់​ ​ក៏​បាន​ជម្រាប​ស្នង​ការ​នគរ​បាល​​​រាជ​ធានី​ភ្នំ​ពេញ​​ផង​ដែរ​ពី​ករណី​នេះ​​ ហើយ​ប្រាប់​ឲ្យ ​«​​អនុវត្ត​​ករណី​នេះ​ទៅ​តាម​​នីតិវិធី»។

​កាល​ពី​សប្តាហ៍​មុនលោក ស ខេង ​​បាន​ដាក់​បណ្តឹង​​ប្រឆាំង​​លោក​សម​រង្ស៊ី​ដែលថា ​លោក ឌី វិជ្ជា​ ដែល​ជា​កូន​ប្រុស ​លោក ហុក ឡង់​ឌី ​កំពុង​ពិភាក្សា​ផែនការ​ជាមួយ​លោក​ដើម្បី​សងសឹក​​លោក​ ហ៊ុន សែន ​ចំពោះ​ការ ស្លាប់​ឪពុក​របស់​ខ្លួន​។ លោក សម រង្ស៊ី ​បាន​​ចោទ​លោក ហ៊ុន សែន ​ថា ​បាន​រៀប​ចំ​ផែនការ​​បំផ្ទុះ​​ឧទ្ធម្ភាគ​ចក្រ​សម្លាប់​​លោក ហុក ឡង់ឌី ក្នុង​ឆ្នាំ ២០០៨។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ លោក ស ខេង ​ថ្លែង​ថា លោក​​​​​ប្តឹង​លោក សម រង្ស៊ី ​ដើម្បី​​រំឭក​អ្នក​​នយោបាយ​​ឲ្យ​មាន​សីល​ធម៌​​ និង​មាន​វិជ្ជាជីវៈ ​​និង​ឈប់​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ។

​ទន្ទឹម​នឹង​នេះ ព្រះ​រាជ​អាជ្ញា​ក៏​បាន​​អញ្ជើញ​​មេ​ធាវី​ដើម​បណ្ដឹង​ទាំង​ ៣ នាក់​ ឲ្យចូល​សាលា​ដំបូង​រាជ​ធានីផង​ដែរ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ​​។ លោក ហាក់ សៀង​លី ​​ជា​មេ​ធាវី​ម្នាក់របស់​លោក ស ខេង ​បាន​ថ្លែង​​​ពី​ម្សិលមិញ​ថា ​ជា​នីតិវិធី​ ព្រះ​រាជ​អាជ្ញា​​នឹង​​សួរ​បន្ថែម​ទៀតពី​​បណ្តឹង​នេះ​ និង​ថា​តើ​ដើម​បណ្តឹង​​​ផ្លាស់​ប្តូរ​​ចិត្ត​ឬ​អត់​?។ លោកថា​៖ «​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ»។

លោក សម រង្ស៊ី បាន​ថ្លែង​តាម​អុីមែល​​​ពី​ម្សិលមិញថា គណបក្ស​ប្រជា​ជន​​ គួរ​ប្រើ​​វីដេអូ​ឃ្លីប​​របស់​លោក​ដែល​មាន​អ្នក​មើល​ជាង ​១,៨​ លាន​នាក់​ ដើម្បី​គាំ​ទ្រ​បទ​ចោទ ​«​ញុះ​ញង់​»​ ប្រឆាំង​លោក។

លោក​ថា​៖ «​​នៅ​​ក្នុង​វីដេ​អូ​ឃ្លីប​នេះ លោក ស ខេង ​រង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ជាង​ ដោយ​ការ​ចោទ​ប្រកាន់​របស់​ខ្ញុំ​» និង​បាន​ភ្ជាប់​​លីង​​ទៅ​​ខុមមិន​កាល​ពី​ថ្ងៃ​ទី ​៦ ខែ ​ឧសភា។ នៅ​ក្នុង​វីដេ​អូ​​នេះ លោក សម រង្ស៊ី ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ «​នឹង​រលំ​» ហើយ​លោក ស ខេង គឺ​ធម្មតា​ជាមួយ​នឹង​គាត់៕

អត្ថបទគួរចាប់អារម្មណ៍