រតនគិរី មេ​បញ្ជា​ការ​កង​រាជ​អាវុ​ធហ​ត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើ​ស​ធន​ធាន​ធម្ម​ជាតិ​លោក សៅ ​សុខា នៅថ្ងៃ​ទី ៨​ សីហា នេះ បាន​ប្រាប់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ទាំង​អស់​ និង​ក្រុម​គ្រួសារ​កុំ​​យក​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ទោះ​ឈើ​មាន​ច្បាប់​ឬ​ល្មើស​ច្បាប់​ក៏​ដោយ​ ខណៈ​ការ​ត្រួត​ពិនិត្យ​កំពុង​ដំណើរ​ការ​ ។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​អ្នក​នាំពា​ក្យ​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រា​ប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​បាន​ថ្លែង​នៅ​ថ្ងៃ ៨​ សីហា​នេះ ​ថា ​ខណៈ​លោក​ សៅ​ សុខា​ បាន​ជួប​សំណេះ​សំ​ណាល​ជា​មួយ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី​លោក​បាន​ផ្ដាំ​កុំ​ឲ្យម​ន្ត្រី និ​ង​ក្រុម​គ្រួ​សារ​ពាក់​ព័ន្ធ​ជា​មួយ​បទ​ល្មើស​ព្រៃ​ឈើ​ទោះ​ឈើ​មាន​ច្បាប់​ឬ​ល្មើស​ច្បាប់​ក៏​ដោយ​។

លោក​បន្ត​ថា ​លោក សៅ សុខា នឹង​បន្ត​ដឹក​នាំ​សម្រប​សម្រួល​ចុះ​ត្រួត​ពិនិត្យ​ និង​ស្តាប់​សេចក្តី​រាយ​ការណ៍​អំពី​ការ​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​តាម​បណ្តា​ខេត្ត​ត្បូង​ឃ្មុំ ​ក្រចេះ ​មណ្ឌល​គិរី និង​ខេត្ត​រតន​គិរី ចាប់​ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃ​ទី​ ៨ ខែ​ សីហា​ ហើយ​គ្រោង​នឹង​បន្ត​ដំណើរ​ទៅ​ខេត្ត​ស្ទឹង​ត្រែង​ទៀត​។

លោក​បន្ថែម​ថា ​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​ និង​ការងារ​បន្ត​ជា​ពិសេសឲ្យ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​អនុវត្ត​នីតិ​វិធី​ត្រឹម​ត្រូវ​ដោយ​ត្រូវ​ត្រួត​ពិនិត្យ​ណែនាំ​ក្រុម​ហ៊ុន​ឲ្យ​អនុវត្ត​តាម​កិច្ច​សន្យា​កិច្ច​ព្រម​ព្រៀង​ និង​​សហ​ការ​ឲ្យ​បាន​ល្អ​តាម​ច្បាប់​។

លោក​ អេង ​ហ៊ី​ បន្ត​ថា ក្នុង​នោះត្រូវ​រួប​រួម​គ្នា​ចុះ​​ល្បាតពួន​ស្ទាក់​តាម​យន្ត​ការ​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត ​ក្រុង ស្រុក សំខាន់​មន្ត្រី​ជំនាញ​ទាំង​ ២​ រដ្ឋ​បាល​ព្រៃ​ឈើ ​បរិស្ថាន ត្រូវ​រៀបចំ​ផែន​ការ​ដឹក​នាំអ​នុវ​ត្តនិង​មាន​ការ​ដឹក​នាំ​​ត្រួត​ពិនិត្យ ពី​សំ​ណាក់​ប្រ​ធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​និង​បន្ត​ខិតខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​។

លោក​ថា៖​ «មធ្យោ​បាយ​ដែល​កែច្នៃ​សម្រាប់​តែ​បំផ្លាញ​ឈើ​ត្រូវ​តែ​បន្ត​ដុត​បំផ្លាញ​ចោល​រីឯ​មធ្យោ​បាយ​ប្រើ​ប្រាស់​ជា​ប្រ​យោជន៍​បាន​រក្សា​ទុក​និង​ឈើ​ដែល​រឹប​អូស​ការ​ពារ​កុំ​ឲ្យ​បាត់​បង់ កុំ​ឲ្យ​ឆេះ រក្សា​ទុក​រង់​ចាំ​ការ​សម្រេច»​។

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិក​កម្ម រុក្ខា​ប្រមា​ញ់ និង​នេ​សាទ​ខេត្ត​រតន​គិរី ​បាន​ថ្លែង​ថា មន្ត្រី​ជំនាញ​ខេត្ត ​បាន​ប្រជុំ​ជា​មួយ​នាយ​ឧ​ត្ត​ម​សេ​នីយ៍ សៅ សុខា ក្នុង​អំឡុង​ពេល​លោក​បាន​ចុះ​ត្រួត​ពិនិត្យ​ការងារ​តាម​បណ្ដា​ខេត្ត។ ​ក្នុង​នោះ លោក​បាន​ផ្ដល់​អនុ​សាសន៍​មួយ​ចំនួន​ដល់​មន្ត្រី​ខេត្ត​រតន​គិរី​។

លោក​ថា៖​ «គាត់​ប្រាប់​មន្ត្រី​ថ្នាក់​ខេត្ត​រតន​គិរី​យើង​ ត្រូវ​ពង្រឹង​ការ​ងារ​បន្ថែម​ទៀត ​ក្នុង​នោះ​ គាត់​សង្កត់​ធ្ងន់​ថា ឲ្យ​យើង​ហ្នឹង​ផ្ដោត​លើ​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រ៉ឹង​ចំពោះ​បុគ្គល​ល្មើស​ច្បាប់»​។

លោក ឌិន ខន្នី មន្ត្រី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​រត​នគិរី​បាន​ថ្លែ​ង​ថា​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​នេះ​នៅតែ​បន្ត​មាន​ ប៉ុន្ដែ​មិន​សូវ​មាន​ជា​ទ្រង់​ទ្រាយ​ធំ​ទេ។ប៉ុន្តែ​លោក​ក៏​មិន​ទាន់​ទទួល​ព័ត៌​មាន​ពី​ស្ដីពី​ការ​បិទ​ទីតាំង​ក្រុម​ហ៊ុន​ជួញ​ដូរ​ឈើ​សិ​ប្បកម្ម​កែ​ច្នៃ​ឈើ​និង​ចាប់​ជន​ល្មើសដូច​នៅខេត្ត​មណ្ឌល​គិរី​ទេ​។

លោក​បន្ត​ថាបទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្តរ​តន​គិរី​ មិន​ចាញ់​នៅ​ខេត្ត​មណ្ឌល​គិរី​ទេ ​ប៉ុន្ដែ​នៅ​ខេត្ត​មណ្ឌ​ល​គិរី​​ត្រូវ​បាន​គេ​អនុវត្ត​ច្បាប់​បាន​ល្អ​ប្រសើរ «បើ​អនុវត្ត​ច្បាប់ ត្រូវ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នាគឺ​ពេញ​ប្រទេស​មិន​មែន​អនុវត្ត​តែ​ខេត្ត​ម​ណ្ឌ​ល​គិរីរតន​គិរី​ស្ងាត់​ឈឹង​អ៊ី​ចឹង​ទេ» ​។

ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​នេះ មាន​ឧកញ៉ា​​ ៣ នាក់ ​ហើយដែលត្រូវ​បាន​លោក ហៀ​ង សុភ​ក្ត្រ ព្រះ​រាជ​អាជ្ញានិង​លោក ម៉ម វ៉ាន់ដា តំណាង​អយ្យ​ការ​អម​សា​លាដំ​បូង​ខេត្ត​មណ្ឌល​គិរី​បាន​ចេញ​ដីកា​កោះហៅ​​ឲ្យ​ចូល​បំភ្លឺ​ ក្នុ​ងនោះ​មា​ន ឧក​ញ៉ា ស្រ៊ុន ម៉េង​លាង ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជា​ម្ចាស់​ក្រុម​ហ៊ុន ម៉េង​លាង, ឧក​ញ៉ា តុ​ប វី​ដា ភេទ​ប្រុស​ជា​ម្ចាស់​ក្រុម​ហ៊ុនវិ​ជ្ជ​រី និង​ឧកញ៉ា វន់ ប៊ុន​ថៃ ភេទ​ប្រុស កើត​ឆ្នាំ​ ១៩៦៤​ ខណៈ​ឧកញ៉ា ស៊ឹង សំអុល​ ត្រូវ​បាន​​តុលា​ការខេត្ត​មណ្ឌល​គិរី​ សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ ៕