The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស៊ុយ សែម នឹង​ចូល​បំភ្លឺ​សភា​នៅ​ថ្ងៃ​ស្អែក​រឿង​ លុយ​លក់​ខ្សាច់




លោក ស៊ុយ សែម នឹង​ចូល​បំភ្លឺ​សភា​នៅ​ថ្ងៃ​ស្អែក​រឿង​ លុយ​លក់​ខ្សាច់

Content image - Phnom Penh Post
រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ លោក ស៊ុយ សែម។ ហេង ជីវ័ន

លោក ស៊ុយ សែម នឹង​ចូល​បំភ្លឺ​សភា​នៅ​ថ្ងៃ​ស្អែក​រឿង​ លុយ​លក់​ខ្សាច់

ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ លោក ស៊ុយ សែម នឹងទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃ​ស្អែក​ទាក់​ទង​នឹង​ភាព​ខុស​គ្នា​នៃ​ទឹក​ប្រាក់​ជាង​ ៧០០ ​លាន​ដុល្លារ​បាន​ពី​ការ​នាំ​ខ្សាច់​ទៅ​ សិង្ហបុរី។ ​នេះ​បើ​តាម​លិខិត​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ចន្ទ។

ក្នុង​លិខិត​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​អនុញ្ញាត​តាម​សំណើ​លោក​ ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី ១០ នៃ​រដ្ឋសភា​ដែល​ស្នើ​លោក​ ស៊ុយ សែម ​ចូល​ទៅ​បំភ្លឺ។

មាន​សម្ពាធ​ជាច្រើន​បាន​ដាក់​បន្ទុក​លើ​ក្រសួង​នេះ​ឲ្យ​ឆ្លើយ​តប​នឹង​ទិន្នន័យ​របស់​ UN ​បាន​បង្ហាញ​ថា ​មាន​ទឹក​ប្រាក់​ ៧៥២ លាន​ដុល្លារ​បាន​ពី​ការ​នាំ​ខ្សាច់​ពី​កម្ពុជា​ទៅ​ សិង្ហបុរី ចាប់​ពី​ឆ្នាំ ២០០៧ មក ប៉ុន្តែ​តួលេខ​​រដ្ឋាភិបាល​គឺ​មាន​តែ​ ៥ ​លាន​ដុល្លារ។

ពី​ម្សិល​មិញ​ លោក​ ហូរ វ៉ាន់​បាន​ថ្លែង​ថា​ នឹង​ដុត (សួរ) រដ្ឋមន្ត្រី​រូប​នេះ។

លោកថា៖ «ប្រសិន​បើ​ពុំមាន​ការ​បាត់​បង់​ [ចំណូល] ទេ​ ខ្ញុំ​សង្ឃឹម​ថា​ គាត់​នឹង​ផ្តល់​ភ័ស្តុ​តាង​​ប្រាប់​យើង»។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អនុញ្ញាត​ឲ្យ​លោក​ ម៉ម ​ប៊ុន ហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចូល​បំភ្លឺ​ផងដែរ ពី​សេវា​កម្ម​សុខាភិបាល​អន់​ខ្សោយ...៕ NS

អត្ថបទគួរចាប់អារម្មណ៍