ភ្នំពេញ​៖ ​លោក ​ស ​ខេង ​រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​បាន​អះអាង​ថា ​ការ​យឺត​យ៉ាវ ​នៃ​នីតិ​វិធី​ក្នុង​ការ​ជម្រះ​ក្ដី​ជន​ជាប់​ឃុំ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជប់​ឃុំ ​កើន​ឡើង​យ៉ាង​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​លើក​កម្ពស់​សុខ​មាល​ភាព​ និង​ការ​ផ្តល់​សេវា​ចាំបាច់​នានា នៅ​តាម​ពន្ធនា​គារ​ ​ទូ​ទាំង​ប្រទេស​ហើយ​បាន​បង្ក​ការ​រាំង​ស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់រាជ​រដ្ឋាភិ​បាល​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​អនុ​សញ្ញា​ប្រឆាំង​ទារុណ​កម្ម​ផង​ដែរ​។​

ការ​លើក​ឡើង​របស់​លោក​ ​ស​ខេង​ធ្វើ​ឡើ​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​តួនា​ទី​ និង​ភារ​កិច្ច​​របស់ គណៈ​កម្មា​ធិការ​ជាតិ​ ​ប្រឆាំង​ទារុណ​កម្ម​ អំពើ​ឃោ​ឃៅ ​អំពើ​អមនុស្ស​ធ​អំពើ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នេ​ញ​ឬ​ទណ្ឌ​កម្មម​ ​(​គ​.​ជ​.​ប​.​ទ​)​ និង​ការ​អនុវត្ត​បទដ្ឋាន​ សិទ្ធិ​មនុស្ស អន្ដ​​​រ​​​ជាតិ​នៅ​​​​​ស​ណ្ឋា​រ៉ា​​​ហ្វ​​​ល​​​ឡឺ​​​រ៉ូយ៉ាល់​​​នៅ​​​ព្រឹក​​​ថ្ងៃ​ទី​ ៤ ​ខែ​ធ្នូ​ ឆ្នាំ​ ២០១៨​ ហើយ​​​លោក​ក៏​បានឲ្យ​​​ដឹ​​​ង​ផង​ដែរ​​​ថា ពីមួយ​​​ឆ្នាំ​ទៅ​ មួ​យ​ឆ្នាំ​ចំ​នួន​អ្នក​​​ជាប់​​​​ឃុំ​​​មាន​ការ​​​កើន​​​ឡើងជា​​​លំដាប់​​​និង​ថា​ បច្ចុប្បន្ន​​​ពន្ធនា​គារ​​​ទាំ​​​ង​ ២៨ នៅ​​​ទូទាំង​ប្រទេស​​​បាន ​​​ផ្ទុក​​​អ្នក​​​ជាប់​ឃុំ​​​​​ជាង​៣​ម៉ឺន​​​​​នាក់​ ហើយ​​​អ្នក​​​ជាប់​​ឃុំ​ជា​ទណ្ឌិ​ប្រមាណ​ ៩,០០០​ នាក់ ​​​ក្រៅ​ពី​នោះ​ អ្នក​​​ដែល​​​ជាប់ ឃុំ​​​រងចាំ​នីតិ​​​វិធី​​​តុលា​ការ​ មាន​ចំនួន​ជាង​ ២ ម៉ឺន​នាក់។​

លោក​​បាន​អះ​អាង​បន្ថែម​ថា ​យុទ្ធ​នាការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ ​ដែល​កម្ពុជា​ ​បាន​និង​ ​កំពុង​អនុវត្ត​យ៉ាង​សស្រាក់​សស្រាំ​ ​នៅ​ទូទាំ​ង​ប្រ​ទេស​ ​ក៏​បាន​រួម​ចំណែក​មួយ​ផ្នែក​ ​ដល់​ការ​កើន​ឡើង​ ​នៃ​ចំនួន​ ​អ្នក​ជាប់​ឃុំផ​ង​ដែរ។​

លោក​​​បញ្ជាក់​ថា៖ «​ញ្ហា​​​ប្រឈម​ធំៗចំ​​​ពោះមុ​ខទាំ​ង​​​ពីនេះ​​​ជា​​​កត្តា​​​ចម្បង​​​បង្ក​​​ឲ្យ​​​មាន​​​ភាព​​​ចង្អៀត​​​​​​ណេ​​​ន​​​ក្នុង​​​ពន្ធ​នា​គារ​​​ដែល​​​ផល​​​​​ប៉ះ​​​លប​​​ង្ក​​​ផល​​​ប៉ះ​​​ផល​​​ប​ពាលា់​​ល់​នឹង​រាំ​ស្ទះ​​​ដល់​​​កិច្ចខិតខំ​​​ប្រឹងប្រែង​​​រប​​​ស់​​​យើង​​​ក្នុងការ​​​លើក​កម្ពស់​​​សុខ​​​មា​​​ភាព​​​និង​​​ការផ្តល់​សេវា​​​ចាំបាច់​​​នានា​​​នៅ​តាម​​​ពន្ធនា​ការ​ ​ទូទាំង​​​ព្រះ​រាជា​នា​ចក្រ​កម្ពុជា​មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​​​បង្ក​​​រាំងស្ទះ​​​ដល់​​​កិច្ចខិ​តខំ​​​ប្រឹង​ប្រែង​​​រប​​​ស់​រាជ​​​រដ្ឋាភិ​បាល​​​ក្នុង​ការ​​​អនុវត្ត​​​ឲ្យ​​​បាន​​​ពេញ ​លេញ​នូវ​កាត​ព្វ​កិច្ច​ជា​អន្ត​រជា​តិ​ស្រប​តាម​អនុ​សញ្ញ​ប្រឆាំង​ទារុណ​កម្ម»​។​

លោក​ ​ស​ ខេ​ង​ បាន​បន្ត​ថា ​​​ដើម្បី​​​ដោះ​ស្រាយ​​​បញ្ហា​​​ប្រឈម​នេះ​និ​ង​ធ្វើ​ឲ្យ​​​ប្រសើ​រឡើង​​​នូវ​​​ស្ថាន​ភាព​ និង​​​សុខ​មាភាព របស់​អ្នក​ជប់​ឃុំ ​នៅ​ពន្ធ​នា​ការ ​ក៏​ដូច​ជា​ការ​ចូល​រួម​អនុ​វត្ត​ឲ្យ​បាន​សម​ស្រប​តាម​អនុ​សញ្ញា​ប្រឆាំង​ទារុណ​កម្ម ​និង​ដើម្បី​ធានា​សន្ដិ​សុខ​ ​និង​ ​សុវ​ត្ថិ​ភា​ព​សង្គម​ ​ឲ្យ​បាន​រឹង​មាំ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​បាន​និង​កំពុង​ខិត​ខំ​ក​សាង​ពង្រីក​បន្ថែម​ និង​ កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មន្ទីរ​ឃុំឃាំង​ ​នៅ​តាម​បណ្ដា​ រាជ​ធានី​-​ខេត្ត​ ​ដើម្បី​ប​ន្ថូ​រ​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធ​នា​គារ​ហើយ​ក្រ​សួង​មហា​ផ្ទៃ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​នឹង​កំពុង​យក​ចិត្ត​ ទុក​ដាក់​រក​វិធី​ដើម្បី​បង្កើត​យន្ដ​ការ​ពន្លឿន​ ​នីតិ​វិធី​ក្នុង​ការ​ជម្រះ​ក្ដី​ជន​ជាប់​ឃុំ។​

លោក​ ស ​ខេង​ បញ្ជាក់​ដូច្នេះ​ថា​៖​«​ការ​​​បើ​​​សវនា​ការ​កាត់ក្តី​​​អ្នក​​​ជប់​​​ឃុំ​​​នេះ​​​គឺជា​​​សិទ្ធ​​​អំនាច​​​របស់​​​តុលា​ការ​​​ដែល​ជា​​​ស្ថាប័ន​​​ឯករាជ្យ​​​ប៉ុន្តែ​​​​ប៉ុន្តែ បើ​​​គ្មាន កិច្ច​​​សហប្រតិ​​​ប​​​ត្ត​​​ការណ៍​ ​ពី​អង្គការ​​​និ​​​ត្តិ​ប្រ​តិ​បត្តិ​​​ពី​​​រដ្ឋា​ភិបាល​ ​វា​ក៏មាន​​​ការ​លំ​បាក់​ដូច្នេះ​​​ស្ថាប័ន​​​ទាំង​ពីំ​​​ង​​​ពី​ តុ​លា​ការ​​​និង ​ស្ថាប័ន​​​របស់​​​រ​រដ្ឋាភិ​បាល​នឹង​​​សហ​ការគ្នា​​​អំពី​​​ពី​​​បញ្ហានេះ​ ដើ​ម្បីផល​​​ប្រ​​​យោ​​​ជ​​​ន៏​​​សង្គម​​​រួម​​​ដូច្នេះ​​​ដូច្នេះ​​​យើង​​​នឹង​​​នាំ​​គ្នា​​​ពិនិត្យ​​​មើល​ថា​​​ក្នុង​ចំណោម​ ចំនួន​ ២០០០០​នាក់​​​នេះថា​​​តើ​​​មាន​​​មូលហេតុ​​​អ្វីខ្លះ​​​ដែល​មិន អាច​ជម្រុញ​និតិ​វិធី​កាត់​ក្តី​ហ្នឹង​បាន​»​។​

លោក​បាន​បន្ថែម​ថា​ប្រសិន​ដំណើរ​​ស​វ​នា​ការ​កាត់​ក្តី​កាន់​តែ​យឺ​យ៉ាវ​ត​ទៅ​ទៀត​ វា​នឹង​ធ្វើ​ឲ្យើ​ឲ្យ ​ចំនួន​អ្នក​ដែល​ជាប់​ឃុំ​កាន់​ តែ​កើន​ឡើង ​ហើយ​នឹង​ធ្វើ​ឲ្យ​បន្ទុក​ទទួល​ខុស​ត្រូវ​កាន់​តែ​ធ្ងន់​ហើយ​បាន​លើក​ឡើង​ថា​នៅ​ពេល​ក្រសួង​រក​វិ​ធី ដើ​ម្បី​នឹង​ពន្លឿន​និតិ​វិធី ​កាត់​ក្តី​ឲ្យ​បាន​ លឿន ​វា​នឹង​ជួយ​បន្ថូ​ ​ដល់​ភាព​ណែន​ចង្អៀត​ ​នៅ​ក្នុង​ពន្ធ​នាគារ​។​

ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​បង្កើត​ក្រុម​ការ​ងារ​ រៀប​ចំ​ខ្លឹម​សារ​នៃ​កិច្ច​ប្រជុំ​ព​ន្លឿ​ន​នី​តិ​វិធី​ជំនំ​ជម្រះ​ក្តី ​និង​ចេញ​សាល​ក្រម​ ​ឬ​សាល​ដី​កា​ស្ថាពរ​ ​កាល​ពី​ថ្ងៃ​ទី ២៧​​ ខែ​វិ​ចិ្ឆ​កា​ឆ្នាំ ​២០១៨ កន្លង​ទៅ​ថ្មី​នេះ​ ដោយ​មាន​លោក​ សក់​ សេដ្ឋា​ ជា​ប្រធាន​ និង​មាន​អនុ​ប្រធាន​ ​និង​សមា​ជិក​ ចំនួន​១០រូប​ ផង​ដែរ​ បន្ទាប់​ពី​មាន​របាយ​ការណ៍​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុ​សី​មាន​របាយ​ការ​ណ៍​មាន​​របាយ​ការណ៍​ចេញ​ដោយ​អង្គ​ការ​ សិទ្ធិ​មនុស្ស​ដែល​បាន​លើក​ឡើង​ថា ​ចំនួន​អ្នក​ជាប់​ឃុំ​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ដោយ​ធ្វើ​ឲ្យ​មាន​ភាព​ចង្អៀត​ណែន​ និង​ពុក​រលួយ​ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​លើ​អ្នក​ជាប់​ឃុំ​ ​ផ្តល់​ផល​វិបាក​ដល់​មន្ត្រី​ពន្ធ​នា​គារ​ ​និង​សង្គម​ជាតិ​ទាំង​មូល ​ប៉ុន្តែ​មន្ត្រី​រាជ​រដ្ឋា​ភិ​បាល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​ថា​ការ​កើន​ឡើង​នេះ​ជា​ការ​ជួយ​សង្គម​ ​ក្រុម​គ្រួសារ​ ​និង​នីតិ​វិធី​ នៃ​ការ​ស៊ើប​សួរ​៕​